**រដ្ឋមន្រ្តី ឈាង រ៉ា៖ ទាំងអស់គ្នា ដើម្បីអនាគតសុខភាពប្រសើរឡើង បានពីលទ្ធផលឆ្នាំចាស់ ឈានទៅរកកាលានុវត្តភាពសម្រាប់ឆ្នាំថ្មី ២០២៥**អាវុធហត្ថខេត្តកំពង់ឆ្នាំង ប្រជុំផ្សព្វផ្សាយបទបញ្ជាក្នុងការបង្កា បង្ក្រាបក្រុមក្មេងទំនើងនៅក្នុងភូមិសាស្ត្រខេត្ត**អភិបាលខេត្តព្រះសីហនុ ដាក់បទបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ច ត្រូវធ្វើការបង្ក្រាបក្រុមក្មេងទំនើង**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរនៅតាមបន្ទាត់ព្រំដែនបន្តខិតខំយកចិត្តទុកដាក់ បង្រ្កាបអំពើជួញដូរមនុស្សខុសច្បាប់**ស្នងការនគរបាលខេត្តកំពង់ចាម ដាក់បទបញ្ជាឱ្យគ្រប់កម្លាំងជំនាញពាក់ព័ន្ធ បន្ដអនុវត្ដវិធានការក្ដៅ បង្ក្រាបមុខសញ្ញាក្មេងទំនើង ដោយគ្មានការលើកលែង**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនអ្នកក្លាហានកាំបិតផ្គាក់ម្នាក់ និងមនុស្ស ៣នាក់ទៀត ពាក់ព័ន្ធករណីគ្រឿងញៀន**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពសាងសង់ ស្ដារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ**អគ្គនាយដ្ឋានពន្ធនាគារ ដឹកនាំប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ខែមករា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញបិទវគ្គសុក្រឹតការ ស្តីពី “ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គម”**ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំ ១១ចំណុច ស្តីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់សង្គម សម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ**អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងរដ្ឋបាលខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន នឹងលើកកម្ពស់ការបញ្ជូន និងការទទួលយកកម្មសិក្សាការី និងពលករខ្មែរ**សម្ព័ន្ធអារ៉ាប់ អំពាវនាវកុំឱ្យអ៊ីរ៉ង់បញ្ឆេះជម្លោះនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការផ្តួលរលំរបបរបស់លោក បាស្ហា អាលអាសាធ **ប្រធានាធិបតីលោក Masoud Pezeshkian គ្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ខាងមុខ ហើយនឹងចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន**លីបង់ ទន្ទឹងរង់ចាំក្នុងការធ្វើជាអ្នកជិតខាងដ៏ល្អជាមួយស៉ីរី ក្រោយការដួលរលំរបបលោក Bashar al-Assad**កម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីឃាតកម្ម នៅក្រុងអរិយក្សត្រ និងដកហូតថ្នាំញៀនបានប្រមាណ ៣គីឡូក្រាម**សម្ដេចតេជោ៖ កម្ពុជាតែងតែចង់ធ្វើជាមិត្តល្អរបស់អាមេរិក ជាពិសេសការជំរុញសហប្រតិបត្តិការគ្រប់វិស័យ និងការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ**មន្ត្រីជំនាញកំពុងស្រាវជ្រា វករណីវិវាទរវាងប៉ូលិសចរាចរណ៍ និងម្ចាស់រថយន្ត ពាក់ព័ន្ធការប្រើប្រាស់ស្លាកលេខមិនប្រក្រតី រហូតដល់មានការចោទថា ប៉ូលិសចរាចរណ៍បានលួច memoryក្នុងរថយន្ត**ក្រុមហ៊ុនដែលស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ បានបញ្ចេញសំណល់រាវបំពុលប្រព័ន្ធទឹកសាធារណៈ នៅក្នុងខេត្តកណ្តាល បានអនុវត្តវិធានការច្បាប់ និងកំពុង កែសម្រួលប្រព័ន្ធបញ្ចេញសំណល់រាវតាមស្តង់ដារបច្ចេកទេសអនុញ្ញាត**ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីក្នុងឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងការបរទេសចិន ជំរុញឱ្យប្រទេសហ្វីលីពីន ត្រឡប់ទៅរកការអភិវឌ្ឍដោយសន្តិភាព និងដកប្រព័ន្ធមីស៊ីល Typhon របស់សហរដ្ឋអាម៉េរិកចេញ 

សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ១៨ « ការប្តូរផ្តាច់ការពារសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ »

សៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»ជាស្នាដៃរបស់ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចងក្រងសៀវភៅនេះឡើង ដើម្បីលើកទឹកចិត្តឱ្យអ្នកនិពន្ធ ឬអ្នកដែលចូលចិត្តកិច្ចការស្រាវជ្រាវ និងចងក្រងសៀវភៅឱ្យចាប់អារម្មណ៍ ប្រមូលផ្តុំគ្នាដើម្បីចងក្រងប្រវត្តិសាស្រ្តរបស់យើង ព្រោះតាំងពីច្រើនសម័យកាលមកហើយ សូម្បីតាំងពីដើមសតវត្សរ៍ទី១ នៃគ.ស. ការចងក្រងឯកសារ នៃប្រទេសយើង ភាគច្រើនគឺជាជនបរទេស ឯខ្មែរពុំសូវមាន។ ជនបរទេស មិនមែនទន់ខ្សោយនោះទេ ប៉ុន្តែគេជាជាតិសាសន៍ដទៃ ពេលគេសរសេរអំពីយើង អាចនឹងមានការលើសលស់ទៅរកទំនោរនៃជាតិសាសន៍របស់គេ។ ដូច្នេះប្រសិនបើជាតិសាសន៍យើងជាអ្នករៀបរៀងឡើង យ៉ាងហោចណាស់ ក៏អ្វីៗបានកើតចេញពីបេះដូង ពីមនសិការ និងឧត្តមគតិជាតិពិតប្រាកដរបស់ខ្លួនដែរ។
ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមានក្នុងសៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។

វគ្គ១៨ « ការប្តូរផ្តាច់ការពារសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ »
សន្តិភាព ជាទ្រឹស្តីដែលងាយស្រួលក្នុងការនិយាយ ទាំងផ្នែកសាសនា និងអាណាចក្រ តែពិបាកក្នុងស្វែងរក។ សន្តិភាព ត្រូវគេចែកចេញជាពីរធំៗ គឺសន្តិភាពផ្លូវកាយ និងសន្តិភាពផ្លូវចិត្ត។ សន្តិភាព ជាឫសគល់នៃសេរីភាព និងសិទ្ធិមនុស្ស សន្តិភាពជាឫសគល់នៃលទ្ធិប្រជាធិបតេយ្យ សន្តិភាព ជាឫសគល់នៃការអភិវឌ្ឍ គ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់ ។

សម្តេចព្រះមហាឃោសានន្ទ វ៉ា យ៉ាវ មានបន្ទូលថា សន្តិភាពបុគ្គល នាំឱ្យគ្រួសារមាន សន្តិភាព។ សន្តិភាពគ្រួសារ នាំឱ្យសហគមន៍ ឬភូមិឃុំមានសន្តិភាព។ សន្តិភាពសហគមន៍ ឬភូមិ ឃុំ នាំឱ្យប្រទេសជាតិមានសន្តិភាព។ ប្រទេសជាតិមានសន្តិភាព នាំឱ្យពិភពលោកមានសន្តិភាព។
តាមសាវតារប្រទេសខ្មែរ ទាំងលើសិលាចារឹក ទាំងលើឯកសារមហាបុរសខ្មែរ និងពង្សាវតារខ្មែរ សុទ្ធតែបង្ហាញថា ការបង្កសង្រ្គាម ឬការបង្កជម្លោះនៅកម្ពុជា មានឱកាសច្រើនជាងការកសាងសន្តិភាព។ នៅសម័យហ្វ៊ូណន ក្រោយការសោយទិវង្គត ព្រះបាទកៅណ្ឌិន្យ ឬហៅថាព្រះថោង ឬហៅតាមភាសាខ្មែរថា តាមាស ទោះបីក្សត្រក្រោយៗមកទៀត ដូចជាព្រះបាទរុទ្រវរ្ម័ន ដែលជាបុត្រ និងព្រះបាទស្រីមារៈ ជាចៅរបស់ព្រះអង្គឡើងគ្រងរាជ្យ រហូតដល់រជ្ជកាលព្រះបាទ ហ្វាន់ម៉ាន់ ហ្វាន់ ឆេម៉ាន់ ក៏ប្រទេសកម្ពុជាមិនមានសន្តិភាពបានយូរអង្វែងដែរ។ សម័យចេនឡា ឬចេនឡាក់ ព្រះបាទឦសានវរ័ន្ម បានចំណាយពេលជាង១០ឆ្នាំ ដើម្បីបង្រួបបង្រួមទឹកដីរវាងចេនឡាទឹក និងចេនឡាគោកឱ្យមកនៅតែមួយ។ សម័យអង្គរ ព្រះបាទជយវរ្ម័នទី២ ដែលរត់រួចពីម៉ាឡេស៊ី មកនោះ បានចំណាយពេលជាច្រើនឆ្នាំ ទើបបញ្ចប់សង្រ្គាមបាន។ ព្រះបាទជយវរ្ម័ន ទី៧ បានចំណាយពេល១៨ឆ្នាំ ដើម្បីបញ្ចប់សង្រ្គាម និងរក្សាសន្តិភាព។

ស្តេចអង្គក្រោយៗមកទៀត ក៏ព្រះអង្គត្រូវចំណាយពេលច្រើនឆ្នាំក្នុងការបញ្ចប់សង្រ្គាម និងរក្សាសុខសន្តិភាពដែរ។ ប៉ុន្តែក្រោយពីការយាងសោយទិវង្គតរបស់ ព្រះបាទចន្ទរាជា ក្នុងសតវត្សរ៍ទី១៦មក កម្ពុជាលែងមានសន្តិភាពទៀតហើយ រហូតដល់ជិត៦០០ឆ្នាំក្រោយ ក្រោមយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ របស់សម្តេច ហ៊ុន សែន ទើបកម្ពុជាមានសុខសន្តិភាពមកវិញ។ សម្តេចហ៊ុន សែន ចំណាយពេល២៨ឆ្នាំ ទើបស្វែងរកសន្តិភាព ឬបញ្ចប់សង្រ្គាមបាន១០០% ។ សម្តេច ហ៊ុន សែន បានចំណាយពេលលើសមរភូមិប្រយុទ្ធ(សង្រ្គាម) ទាំងយុទ្ធសាស្រ្តនយោបាយ៩ឆ្នាំ គឺពីឆ្នាំ១៩៧០ ដល់ថ្ងៃ៧មករា ឆ្នាំ១៩៧៩។ សម្តេចហ៊ុន សែន ចំណាយពេល៧ឆ្នាំ ដើម្បីចរចាសន្តិភាពជាសម្ងាត់ជាមួយនឹងសម្តេចព្រះបាទនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ គឺពីឆ្នាំ១៩៨៤ ដល់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ សម្តេច ហ៊ុន សែន ចំណាយពេល៧ឆ្នាំបន្ថែមទៀត ដើម្បីបញ្ចប់សង្រ្គាមស្ថាពរ ឬ១០០%នៅកម្ពុជា គឺពីឆ្នាំ១៩៩៤ ដល់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ១៩៩៨។ សម្តេច ហ៊ុន សែន ដឹកនាំប្រទេស បានបីរជ្ជកាល ឬ៣ជំនាន់ ឬ ៣ដំណាក់កាល គឺដំណាក់កាលសាធារណរដ្ឋប្រជាមានិតកម្ពុជា ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩។ រជ្ជកាលរដ្ឋកម្ពុជា ពី១៩៨៩ ដល់១៩៩៣ និងរជ្ជកាលព្រះរាជាណាចក្រកម្ពុជា ទី២ ឬរាជានិយមទី២ ពី១៩៩៣ ដល់បច្ចុប្បន្ន(២០២០)។

ក្នុងទសវត្សរ៍១៩៧០ ដល់១៩៧៩ សម្តេច ហ៊ុន សែន ឬសមមិត្ត ហ៊ុន សែន ជាមេទ័ពដ៏មានយុទ្ធសាស្រ្ត ចិត្តសាស្រ្ត ក្នុងការបញ្ជាទ័ព ដឹកនាំទ័ព គ្រប់គ្រងទ័ព និងអង់អាចក្លាហានលើសមរភូមិប្រយុទ្ធ។ ទោះបីកន្លងមកលោក សម រង្ស៊ី ចំអកថា សន្តិភាពនៅកម្ពុជា ជាសន្តិភាពក្លែងក្លាយ ប៉ុន្តែ សម្តេច ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា សមាជិករដ្ឋាភិបាល និងប្រជាពលរដ្ឋភាគច្រើនលើសលប់លើកឡើងថា សន្តិភាពមិនអាចជបឡើងបានដោយ មន្តអាគម និងសន្តិភាពមិនអាចលើកដៃសពះសុំគេបានដោយងាយស្រួលទេ។ សន្តិភាពនៅកម្ពុជា គឺកើតឡើងដោយសារការលះបង់អាយុជីវិត ទាំងកម្លាំងកាយចិត្ត ដោយមិនគិតពីគ្រោះថ្នាក់។ សន្តិភាពនៅកម្ពុជា កើតឡើងដោយសារការយកអាយុជីវិត សាច់ឈាមស្រស់របស់ថ្នាក់ដឹកនាំគណបក្ស ប្រជាជនកម្ពុជា និងយុទ្ធជន យុទ្ធនារីដែលបានពលីរាប់ម៉ឺនសែននាក់លើសមរភូមិ និងការយកជីវិតធ្វើជាដើមទុន របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេច ហ៊ុន សែន។
លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ បានហៅ លោក សម រង្ស៊ីថា ជាមេនាំគ្រោះនៅ កម្ពុជា។ លោកម៉ម សូណង់ដូ កត់សម្គាល់ថា ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ លោកសម រង្ស៊ី បាននាំគ្រោះឱ្យជនរងគ្រោះនៅលើសួនច្បារមុខរដ្ឋសភាចាស់ បណ្តាលឱ្យមានមនុស្ស១៦នាក់ស្លាប់ និងជាង១០០នាក់ទៀតត្រូវរងរបួស។ ឆ្នាំ១៩៩៨ ក្រោយការបោះឆ្នោតអាណត្តិទី២រួច លោក សម រង្ស៊ី ដឹកនាំធ្វើបាតុកម្មដើម្បីតវ៉ា ហើយនៅយប់ថ្ងៃទី៧ ខែកញ្ញាឆ្នាំ១៩៩៨ នៅមុខសណ្ឋាគារ Cambodiana បណ្តាលឱ្យមានការប៉ះទង្គិចជាមួយសកម្មជន និងអ្នកគាំទ្រគណបក្សប្រជាជន បណ្តាលឱ្យមានអ្នកស្លាប់ម្នាក់ និងរងរបួសជាច្រើននាក់។ ព្រឹត្តិការណ៍ផ្លូវវេងស្រេង នៅយប់ថ្ងៃ ទី៣ ខែមករា ឆ្នាំ២០១៤ កម្មករ និងសកម្មជនរបស់គណបក្សសង្រ្គោះជាតិ ដែលញុះញង់ដោយលោក សម រង្ស៊ី បានរួមគ្នាធ្វើបាតុកម្មយ៉ាងគគ្រឹកគគ្រេងបង្កើតឱ្យផ្ទុះអំពើហិង្សា និងបណ្តាលឱ្យមានមនុស្សស្លាប់៤នាក់ បាត់ខ្លួន១នាក់ និងរបួស៦០នាក់ ។

ដោយសារភាសា ឬពាក្យថា សន្តិភាព ងាយស្រួលក្នុងការនិយាយ និងបកស្រាយ តែលំបាកក្នុងកាស្វែងរក និងអនុវត្តន៍ ទើបម្តងហើយម្តងទៀត ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសអះអាងនិងការពារខ្លាំងៗថា ទោះបីក្នុងតម្លៃណា ឬកាលៈទេសៈណាក៏ដោយ ក៏មិនអនុញ្ញាតឱ្យជនអគតិណាមួយ ឬក្រុមណាមួយមកបំផ្លាញសន្តិភាពបានដែរ។ ការប្រកាសការពារសន្តិភាពរបស់សម្តេច ត្រូវមនុស្សមួយចំនួនប្រមាថ ឬមាក់ងាយដែរ ប្រហែលទំនងអ្នកទាំងនោះ មិនបានឆ្លងកាត់ទុក្ខលំបាកវេទនា ឈឺចាប់ ក្នុងរបបខ្មែរក្រហម ឬប្រហែលជាអ្នកទាំងនោះ ទំនងជាកើតមិនទាន់ ឬរត់យករួចខ្លួនទៅរស់នៅស្រុកគេ ហើយវិលត្រឡប់មកវិញធ្វើជាវីរបុរស ក្រោយពេលស្រុកមានសន្តិភាព។

នៅក្នុងសៀវភៅរបស់លោកឆាំង សុង អតីតរដ្ឋមន្រ្តីក្រសួងឃោសនាការ និងព័ត៌មាន សម័យសាធារណរដ្ឋខ្មែរ ក្រោមចំណងជើងថា រដ្ឋប្រហារទម្លាក់សេនាប្រមុខ លន់ នល់ សរសេរថា លោកលន់ នល់ បានព្រមានថា កុំចង់សាកជាមួយសង្រ្គាម កាំភ្លើងតែដកចេញពីស្រោមហើយ មិនងាយដាក់ចូលវិញទេ។ ម្នាក់ជក់ និងឆ្ងាញ់នឹងការបាញ់សម្លាប់គ្នា ព្រោះអ្នកបាញ់ ឬអ្នកបញ្ជាឱ្យបាញ់កម្រគ្រោះថ្នាក់។ អ្នកដែលគ្រោះថ្នាក់ គឺជនស៊ីវិល និងកូនទាហានដែលមិនដឹងអី។

អំឡុងដើមឆ្នាំ២០១៩ អតីតមេបក្សប្រឆាំងលោក សម រង្ស៊ី ដែលត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារជាបន្តបន្ទាប់ ឬដែលគេហៅថាទណ្ឌិតនោះ មានបំណងបង្កើតការប្រមូលផ្តុំអតីតសមាជិកគណបក្សសង្រ្គោះជាតិ ដែលត្រូវតុលាការរំលាយចោលនោះ ជួបជុំគ្នាក្រោមរូបភាពនំបញ្ចុកសាមគ្គី។ ផែនការប្រមូលផ្តុំនេះ ត្រូវអ្នកវិភាគមួយចំនួនយល់ឃើញថា អាចជាការប្រមូលផ្តុំដើម្បីធ្វើបដិវត្តន៍ បះបោរប្រឆាំងរាជរដ្ឋាភិបាល ឬបង្កឱ្យមានចលាចលនៅក្នុងផ្ទៃប្រទេស និងឈានទៅដល់ការបែកបាក់ជាតិ។ក្រោយមកនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេច ហ៊ុន សែន បានប្រកាសឱ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទាំងអស់ធ្វើយុទ្ធនាការហូបនំបញ្ចុកទូទាំងប្រទេស។ សម្តេចក៏រម្លឹកដល់សមាជិកគណបក្ស ប្រជាជនកម្ពុជាដែរថា កម្មវិធីនំបញ្ចុក នៅថ្ងៃទី៩ ខែមិថុនា មិនត្រូវប្រកាន់បក្សពួកទេ។ នៅមូលដ្ឋានសមាជិកគណបក្សប្រជាជនកម្ពុជា អាចអញ្ជើញសមាជិកបក្សដទៃទៀតឱ្យមកចូលរួមទទួលទានបាន ហើយប្រសិនបើមានគណបក្សដទៃហៅសមាជិកគណបក្សប្រជាជន ទទួលទាននំបញ្ចុក សម្តេចក៏អនុញ្ញាតឱ្យសមាជិកចូលរួមផងដែរ ព្រោះនំបញ្ចុកសាមគ្គី និងសន្តិភាពជាតិ មិនមែននំបញ្ចុកបំបែកបំបាក់ជាតិទេ។ ប៉ុន្តែសម្តេចបញ្ជាក់ថា សូមកុំយល់ច្រឡំការទទួលទាននំបញ្ចុកដើម្បីសន្តិភាព មិនមែនធ្វើឡើងដើម្បីចរចានយោបាយទេ។ នំបញ្ចុកសន្តិភាព ត្រូវធ្វើឡើងនៅ ទូទាំងប្រទេសដោយគ្មានការប៉ះទង្គិចដោយហិង្សា ឬមានភាពចលាចលណាមួយកើតឡើងឡើយ។

ក្រោយទិវានំបញ្ចុកសាមគ្គីមួយថ្ងៃ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ លើទំព័រហ្វេសប៊ុក សម្តេច ហ៊ុន សែន បានសរសេរសារថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេស ទាំងគ្រួសារ និងសហគមន៍ខ្មែរតាមបណ្តារដ្ឋ និងតាមទីក្រុងនានា ដែលបាននាំគ្នាចូលរួមទទួលទាននំបញ្ចុកដើម្បីបង្ហាញពីសាមគ្គីភាព មិត្តភាព និងការគោរពស្រឡាញ់រាប់អានគ្នារវាងខ្មែរ និងខ្មែរ។ សម្តេចបញ្ជាក់ថា ទិវាហូបនំបញ្ចុកថ្ងៃទី៩ មិថុនា ២០១៩ បង្ហាញឱ្យឃើញពីស្មារតីសាមគ្គីភាព រួបរួមឯកភាពជាតិ និងការស្រឡាញ់ជាតិមាតុភូមិ ក្រោមម្លប់នៃដំបូលសន្តិភាពតែមួយ ដែលរកបានមកដោយលំបាកបំផុត។ក្រោយមក ទំនងដោយយល់ឃើញថាអស់មានជម្រើស ឬអស់ឱកាសក្នុងការចូលមកកម្ពុជានោះ លោក សម រង្ស៊ី ប្រកាសថា លោកនឹងយកថ្ងៃទី៩វិច្ឆិកា ឆ្នាំ២០១៩ ដែលជាថ្ងៃបុណ្យឯករាជ្យជាតិផង ត្រូវនឹងថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកប្រពៃណីជាតិផង ធ្វើជាថ្ងៃផ្តួលរំលំរាជរដ្ឋាភិបាល និងបានប្រកាសបំផុសបំផុល ញុះញង់ឱ្យប្រជាពលរដ្ឋចូលរួមជាមួយលោក ដើម្បីក្រោកឡើងបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលផងដែរ។ ការប្រកាសរបស់លោក សម រង្ស៊ី ផ្ទុយនឹងគោលការណ៍សន្តិភាពរបស់អង្គការសហប្រជាជាតិ។ គោលការណ៍សន្តិភាព របស់អង្គការសហប្រជាជាតិចែងថា រដ្ឋនីមួយៗ ឬថ្នាក់ដឹកនាំរដ្ឋនីមួយៗ ធ្វើយ៉ាងណាត្រូវរក្សាសន្តិភាពឱ្យបាន ចៀសវាងការប្រទូសរ៉ាយនានា ដែលឈានដល់ការផ្ទុះអាវុធឬបង្ហូរឈាមគ្នា ហើយប្រសិនបើដឹងថាអំពើណាមួយដែលនឹងឈានដល់ការបង្កអសន្តិសុខ ឬអសន្តិភាពរដ្ឋនោះ ត្រូវមានវិធានការទប់ស្កាត់ជាបន្ទាន់ក្នុងការរក្សាសន្តិភាពទាំងក្នុងតំបន់ ជាមួយប្រទេសជិតខាង និងក្នុងប្រទេស ។

សម្តេច ហ៊ុន សែន បន្ទាប់ពីទទួលដំណឹងនៃសេចក្តីប្រកាសរបស់លោកសម រង្ស៊ី ភ្លាម សម្តេចក៏មានវិធានការបន្ទាន់ដែរ ដើម្បីទប់ស្កាត់ការបះបោរ អុកឡុក ឬការបង្កចលាចលណាមួយដែលឈានដល់ការបង្កហិង្សា ឬការបង្ហូរឈាម។ សម្តេច បញ្ជាឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសនៅតាមច្រកទ្វារព្រំដែន ការពារដើម្បីកុំឱ្យក្រុមលោក សម រង្ស៊ី ចូលមកបង្កបញ្ហានៅផ្ទៃក្នុងប្រទេសបាន ហើយដោយសារខែវិច្ឆិកា ជាខែដែលរដូវដាល់អំបុកចូលមកដល់ផង ជាព្រះរាជពិធីបុណ្យអុំទូកផង និងជាថ្ងៃបុណ្យឯករាជ្យជាតិផង សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏ប្រកាសយកថ្ងៃ៩វិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃទទួលទានអំបុកទូទាំងប្រទេស ដោយសម្តេចបានប្រកាសប្រើបាវចនាបែបលើកស្ទួយវប្បធម៌ថា “អំបុកខ្មែរ ថែជាតិ សាសនា និងព្រះមហាក្សត្រ”។ សារជាបាវចនារបស់សម្តេច ហ៊ុន សែន បានប្រកាសផ្សព្វផ្សាយទូទាំងប្រទេស។ ការប្រកាសរបស់សម្តេចនាយករដ្ឋមន្រ្តីនាពេលនោះ ធ្វើឡើងនៅថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយ ចំនួន ៤ ០៣៨នាក់ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
បន្ទាប់ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងផុត នៅ៩ថ្ងៃក្រោយមក គឺថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ គេដឹងថា អំបុកចំនួន២២៣តោន បានផលិតដើម្បីបរិភោគនៃការជួបជុំប្រមូលផ្តុំនៅថ្ងៃ៩វិច្ឆិកាដោយមិនរាប់បញ្ចូលអំបុកដែលផលិតសម្រាប់គ្រួសារតាមផ្ទះ ឬកន្លែងផ្សេងៗទៀត។ តួលេខនេះ សម្តេច ហ៊ុន សែន មានប្រសាសន៍ឱ្យដឹងនៅវិទ្យាស្ថានជាតិអប់រំ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្ស សរុប១ ៩៥៨នាក់ ។ សម្តេច បញ្ជាក់ថា អ្វីដែលសំខាន់ជាងគេ គឺសន្តិភាពដែលត្រូវថែរក្សារួមគ្នា។ បើគ្មាន សន្តិភាពទេ កុំថាឡើយការអភិវឌ្ឍ សូម្បីតែសិទ្ធិមនុស្សក៏គ្មានដែរ។សម្តេចថ្លែងបញ្ជាក់ថា៖“ពីមុនមានហ៊ុន សែន សម្រាប់បញ្ចប់សង្រ្គាម ប៉ុន្តែឥឡូវអត់មានហ៊ុន សែន ទៀតទេ ព្រោះចាស់ដែរហើយ មានកម្លាំងឯណាទៅធ្វើទៀត?។ ប៉ុន្តែយើងមិនទុកដល់ថ្នាក់ហ្នឹងពេកទេ ព្រោះដោយតម្លៃណាក៏ដោយ អ្នកត្រូវយល់ឱ្យបានច្បាស់ថា សន្តិភាពពិបាករកណាស់។ ទម្រាំរកបាន គឺប្រើមនុស្សអស់រាប់ជំនាន់ ហើយស្លាប់មនុស្សក៏អស់ច្រើនណាស់ដែរ។ ជំនាន់អាម៉េរិកាំងទម្លាក់គ្រាប់បែក អស់មនុស្សជាងកន្លះលាននាក់ ដែលស្លាប់របួស និងពិការ។ ជំនាន់ ប៉ុល ពត អស់មនុស្សជាង៣លាននាក់ ទម្រាំមានសន្តិភាពប៉ុណ្ណេះ។ យើងមិនមែនបណ្តោយឱ្យអ្នកឯងបំផ្លាញលេងៗទេ។ មើលប្រទេស លីប៊ី ស៊ីរី អ៊ីរ៉ាក់ តើលទ្ធផលបានអ្វីមកវិញ? គឺការស្លាប់ និងរបួសរាល់ថ្ងៃ នេះហើយគឺជាការសន្យា។ សម្លាប់ សាដាម ហ៊ូសេនមួយ តើពេលនេះកើត សាដាម ហ៊ូសេន ប៉ុន្មានហើយនៅទូទាំងប្រទេស អ៊ីរ៉ាក់? ចង់សម្លាប់កាដាហ្វីមួយ តើកើតកាដាហ្វីប៉ុន្មាន? ហើយស្លាប់មនុស្សអស់ប៉ុន្មាន? ចង់ផ្តួលរបបអាសាដមួយ តើឥឡូវប្រជាជនស៊ីរីស្លាប់ប៉ុន្មាន? ឥឡូវចង់សម្លាប់ ហ៊ុន សែន មួយ ចង់ផ្តួល ហ៊ុន សែន មួយ តើនឹងមានអ្វីនៅខាងមុខ?…” ។

អំឡុងឆ្នាំ២០១៨ ខែកញ្ញា ថ្ងៃទី២៤ សម្តេច ហ៊ុន សែន សរសេរសារលើហ្វេសប៊ុកថាសម្តេច ប្តេជ្ញាការពារសន្តិភាព និងជីវិតប្រជាជន ដរាបណាសម្តេចនៅបន្តដឹកនាំព្រះរាជាណាចក្រកម្ពុជា។ គ្មាននរណាម្នាក់ ឬក្រុមណាមួយអនុញ្ញាតឱ្យធ្វើរដ្ឋប្រហារ ឬចាប់ផ្តើមបដិវត្តន៍ពណ៌នៅក្នុងប្រទេសទេ ដរាបណាសម្តេចនៅតែជានាយករដ្ឋមន្ត្រី។ ក្នុងឱកាសអញ្ជើញជាអធិបតីបើកព្រឹត្តការណ៍បុណ្យសមុទ្រលើកទី៨ ជុំទី២ ខេត្តកំពត ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ សម្ដេច ហ៊ុន សែន បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការរក្សាសន្ដិភាព និងស្ថិរភាពនយោបាយ គឺមានសារៈសំខាន់ជាងអ្វីៗទាំងអស់ មុននិយាយដល់សិទ្ធិមនុស្ស និងការអភិវឌ្ឍ ហើយទោះក្នុងតម្លៃណាក៏ដោយ ក៏សម្ដេចត្រូវតែការពារសន្តិភាពឱ្យបានដែរ ព្រោះបើគ្មានសន្តិភាពទេ មិនបាច់និយាយដល់ការអភិវឌ្ឍ និងសិទ្ធមនុស្សឡើយ។ គឺការពារដាច់ខាត ការពារវត្តមានសន្ដិភាពជាអចិន្ដ្រៃយ៍លើទឹកដីដ៏កម្សត់ និងដើម្បីរក្សាបាននូវស្ថិរភាពជាតិ។ ត្រូវទប់ស្កាត់នូវរាល់ទង្វើណាមួយ ដែលប៉ុនប៉ងបំផ្លាញសន្តិភាព មិនឱ្យអតីតកាលសង្រ្គាមវិលមកវិញទេ ហើយក៏មិនឱ្យការផ្លាស់ប្តូរណាមួយរបស់កម្ពុជាក្រៅពីប្រជាធិបតេយ្យដែរ។

ដូច្នេះសម្ដេចត្រូវតែធ្វើសកម្មភាពតាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់អ្នកដែលចង់បំផ្លាញសន្ដិភាព។ ក្នុងពិធីរម្លឹកថ្ងៃជ័យជម្នះ ៧មករា ព្រឹកថ្ងៃអង្គារ ទី៧មករា ឆ្នាំ២០២០ នៅសាលមហោស្រពកោះពេជ្រ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា បុព្វហេតុដែលនាំឱ្យមានសន្តិភាពនៅកម្ពុជា គឺថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨, ថ្ងៃ៧មករា ឆ្នាំ១៩៧៩, ថ្ងៃ២៣តុលា ឆ្នាំ១៩៩១។ អ្វីដែលយើងចង់បាន គឺសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលត្រូវតែថែរក្សាការពារឱ្យបានរឹងមាំ ទោះមានការប៉ុនប៉ងចង់ផ្លាស់ប្តូររបបនយោបាយកម្ពុជាក្តី។

អត្ថបទដែលជាប់ទាក់ទង