ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថមថ្លៃព្យាបាលដល់បុរសម្នាក់ ជួបគ្រោះថ្នាក់បាក់ឆ្អឹងអង្គញ់ជង្គង់
ភ្នំពេញ៖ បងប្រុស អ៊ុក ចន្ធី អាយុ ៤៥ឆ្នាំ មកពីខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ គាត់បានរងគ្រោះថ្នាក់បាក់ឆ្អឹងអង្គញ់ជង្គង់។ ក្រោយពីទទួលបានការវះកាត់ដោយជោគជ័យ សភាពជំងឺរបស់គាត់បានធូរស្រាល គាត់អាចងើប ឈរ ដើរបាន ក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យគាត់ចាកចេញទៅផ្ទះវិញហើយ?
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។