**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ

ទេសរដ្ឋមន្ត្រី លី ធុជ៖ សម្តេចតេជោបានសង្រ្គោះជីវិតប្រជាជនរាប់លាននាក់ និងផ្តល់ដីសុវត្ថិភាពរាប់ម៉ឺនហិកតា តាមរយៈការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសង្រ្គោះអាយុជីវិតរបស់ប្រជាជនរាប់លាននាក់ និងផ្តល់ដីសុវត្ថិភាពរាប់ម៉ឺនហិកតា តាមរយៈការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានលើកឡើងបែបនេះ​ក្នុង​កម្មវិធីបើកយុទ្ធនាការអប់រំអំពីគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅឃុំត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ដោយមានការចូលរួមពី លោក ផេង សិទ្ធី អភិបាលរងនៃគណអភិបាលខេត្តបាត់ដំបង រដ្ឋបាលស្រុករុក្ខគីរី ក្រុមការងារផែនការសកម្មភាពមីនខេត្តបាត់ដំបង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាណជា ៤០០នាក់។

ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជ ​បាន​លេីកឡេីង​ថា​ បន្ទាប់ពីរួចចាកផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កម្ពុជា ក្រោមការដឹកនាំប្រកបដោយឆន្ទះមុះមុតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានយ៉ាងច្រើនសន្ធឹកសន្ធាប ចូលរួមសង្រ្គោះអាយុជីវិតរបស់ប្រជាជនកម្ពុជានៅគ្រប់ទិសទីរាប់លាននាក់ និងផ្តល់ដីសុវត្ថិភាពរាប់ម៉ឺនហិកតាសម្រាប់កសាងភូមិឋាននិងបង្កបង្កើនផល ព្រមទាំងបានរកឃើញនិងកំទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បន្តថា ការងារបោសសម្អាតមីននិងគ្រាប់ មិនត្រឹមតែបានចូលរួមផ្តល់ដីសុវត្ថិភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ថែមទាំងបានចូលរួមដល់ការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានយ៉ាងច្រើន គួបផ្សំជាមួយនឹងការយកទុកដាក់របស់រាជរដ្ឋាភិបាលក្នុងជម្រុញការងារផ្សព្វផ្សាយអប់រំការយល់ដឹងអំពីមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះនៅតាមមូលដ្ឋាន ផងដែរ។

ឯកឧត្ដមបន្ថែមថា ជារៀងរាល់ឆ្នាំ អាជ្ញាធរមីន សហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធរួមមាន ក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា កាកបាទក្រហមកម្ពុជា ប៉ូលីស អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ CMAC, NPMEC, HALO Trust, MAG, CSHD, CMVIS, SOS តែងតែរៀបចំសារ និងផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅតាមតំបន់ប្រឈមនឹងការរងគ្រោះថ្នាក់ និងរងផលប៉ះពាល់ដោយសារមីននិងគ្រាប់ ជាពិសេសតំបន់ដែលមានប្រជាពលរដ្ឋអាស្រ័យផលច្រើន ដើម្បីក្រើនរំលឹក និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានយល់ដឹងបន្ថែមអំពីការគ្រោះថ្នាក់ជាយកថាហេតុ។ រយៈពេល៥ឆ្នាំពីឆ្នាំ២០១៨-២០២២ ប្រជាពលរដ្ឋបានទទួលសារអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះពីប្រតិបត្តិករជាតិនិងអន្តរជាតិ ចំនួន ៥ ៤៣២ ១១៩ នាក់​ហេីយ​ដោយឡែក ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ប្រជាពលរដ្ឋចំនួន ៥៧៤ ០៩៥ នាក់ បានទទួលសារអប់រំនេះផងដែរ។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានឱ្យដឹងទៀតថា ទោះបីកម្ពុជាសម្រេចនូវសមិទ្ធផលយ៉ាងធំធេង ទាំងការងារបោសសម្អាតមីន/គ្រាប់ និងផ្សព្វផ្សាយអប់រំបានច្រើនយ៉ាងណាក្តី ប៉ុន្តែប្រជាជនកម្ពុជា នៅតែបន្តទទួលរងគ្រោះថ្នាក់ក្នុងកម្រិតមួយទាប តាមសកម្មភាពផ្សេងៗជាដើម។ ទន្ទឹមនឹងនោះ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី​ ឯកឧត្ដម​បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបន្តយកចិត្តទុកដាក់ និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះតំបន់សង្ស័យ និងគ្រាប់មិនទាន់ផ្ទុះស្ថិតនៅរាយប៉ាយ ដែលយើងមិនបានកំណត់ជាតំបន់គ្រោះថ្នាក់នៅឡេីយ។

ក្នុងនាមប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជ បាន​សម្តែងនូវការដឹងគុណយ៉ាងខ្ពង់ខ្ពស់ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានចាត់ទុកសកម្មភាពមីន ជាការងារអាទិភាពមួយរបស់ជាតិ ព្រមទាំងបានបន្តដាក់ចេញនូវចក្ខុវិស័យដឹកនាំក្នុងបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ឆ្នាំ២០២៥ និងសូនគ្រោះថ្នាក់ដោយសារមីន។

ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជ ​ក៏​បានពាំនាំនូវការសាកសួរសុខទុក្ខយ៉ាងកក់ក្តៅ និងនឹករលឹកជាទីបំផុតពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជាផ្ញើជូនបងប្អូនប្រជាពលរដ្ឋ ខេត្តបាត់ដំបងទាំងអស់ និងអង្គពិធីទាំងមូល និងបាន​វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះគ្រប់ក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធ ដែលបានចូលរួមជាមួយសម្តេចតេជោ ក្នុងការងារបោសសម្អាតមីន និងកាត់បន្ថយអត្រាគ្រោះថ្នាក់នៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង