**ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកប្រើពន្ធគយជាមធ្យោបាយសម្រាប់គំរាមកំហែងប្រទេសដទៃឱ្យដាក់កំហិតចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន**សម្ដេចធិបតី ណែនាំក្រសួងស្ថាប័នពាក់ព័ន្ធដែលកំពុង បំពេញការងារនៅកំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវសហការសម្របសម្រួលឱ្យការចូល- ចេញរបស់ភ្ញៀវទេសចរ ប្រព្រឹត្តទៅដោយតម្លាភាព មិនរើសអើង**សម្ដេចធិបតី ណែនាំក្រុមហ៊ុនត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗ នៅទីតាំងកំពង់ផែ និងពិនិត្យលទ្ធភាពបង្កើតសេវាកម្មថ្មីៗ**ជីវប្រវត្តិសង្ខេប របស់នាយករដ្ឋមន្ត្រីថៃ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាខាងមុខនេះ**សម្ដេចធិបតី៖ កម្ពុជាត្រូវការទាំងស្ពៃចិន ទាំងសាច់គោអាម៉េរិក**សម្ដេចធិបតីប្រកាសថា មានក្រសួងពីរដែលវះកាត់ ដើម្បីបំពេញការងារឱ្យបានរលូន**នាយករដ្ឋមន្ត្រី ស្នើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចប់រឿង ករណីចាក់សាំង លើសលួស១ពាន់រៀល**សម្តេចធិបតី ផ្ដាំទៅអ្នកវិភាគ និងអ្នករិះគន់មួយចំនួន មុននឹងបញ្ចេញមតិផ្សព្វផ្សាយរឿងអ្វីមួយនៅក្នុងសង្គមខ្មែរ ត្រូវមានប្រភពព័ត៌មានគ្រប់ជ្រុងជ្រោយ**សម្តេចធិបតី៖ ជំហរកម្ពុជាបើកច្រកវិនិយោគគ្រប់ប្រទេស លើពិភពលោក**សម្ដេចធិបតី៖ ក្នុងឱកាសចូលឆ្នាំថ្មី ពលរដ្ឋជិះរថយន្ដក្រុងរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញជាង៨ម៉ឺននាក់ ដោយសន្សំថវិកាជាង១លានដុល្លារ**សម្តេចធិបតី៖ តាមរយៈដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនមកកាន់កម្ពុជា គឺបង្ហាញកាន់តែច្បាស់អំពីទំនាក់ទំនងរឹងមាំរវាងកម្ពុជា និងចិន**សម្តេចធិបតី៖ កម្ពុជាបើរវល់តែឆ្លើយតបទៅលើការវាយប្រហារដោយគ្មានមូលដ្ឋាន របស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស គឺមិនអាចដើរទៅដល់គោលដៅទេ**សម្តេចធិបតី៖ ក្រុមមនុស្សខ្លះនាំគ្នាជេររិះគន់ចិន ប៉ុន្តែបែរជានាំគ្នាជិះលើផ្លូវដែលជាជំនួយរបស់ចិន**សម្តេចធិបតីប្រកាសថា ព្រែកជីកហ្វូណនតេជោនៅតែបន្តធ្វើ ដោយគ្មានការរាថយនោះឡើយ**សម្ដេចធិបតី ថ្លែងអំណរគុណដល់អ្នកបង្កើតមាតិកា និងប្រជាពលរដ្ឋ ដែលបានចូលរួមផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍របស់កម្ពុជា**សម្ដេចធិបតី៖ កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម**នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើងប្រុសស្រី ៨នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥

អគ្គនាយកដ្ឋានពន្ធដារ គ្មានគោលការណ៍ពន្យារពេល ការអនុវត្តច្បាប់សារពើពន្ធថ្មីទេ ព្រោះច្បាប់ថ្មីក៏ដូចជាច្បាប់ចាស់ គ្រាន់តែប្រមូលផ្តុំមកជុំគ្នាប៉ុណ្ណោះ

ភ្នំពេញ៖ ឯកឧត្ដម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ គ្មានគោលការណ៍ ក្នុងការពន្យារពេល ការអនុវត្តច្បាប់សារពើពន្ធថ្មីទេ ព្រោះច្បាប់ថ្មីក៏ដូចជាច្បាប់ចាស់ដែរ គ្រាន់តែប្រមូលផ្តុំមកជុំគ្នាប៉ុណ្ណោះ។

ក្នុងឱកាសអញ្ជើញចូលរួមកម្មវិធីពិសេស ស្តីពី ច្បាប់ស្តីពីសារពើពន្ធ ដែលរៀបចំដោយអគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្ដម គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «ច្បាប់នេះ (ច្បាប់សារពន្ធថ្មី) បានចេញឲ្យអនុវត្ដជាបន្ទាន់ ខ្ញុំគ្មានសិទ្ធិណាមួយ នឹងពន្យារពេលការអនុវត្ដនោះទេ។ ច្បាប់នេះ អត់មានអ្វីថ្មីនោះទេ ៩០ភាគរយនៃបទបញ្ញាត្ដិដូចច្បាប់មុន គ្រាន់តែកែសម្រួលពាក្យពេចន៍មួយចំនួនប៉ុណ្ណោះ ហើយអត្រាពន្ធក៏នៅដដែល ថ្ងៃប្រកាសបង់ពន្ធក៏នៅដដែល, កាន់បញ្ជីក៏នៅដដែល គឺដដែលទាំងអស់ ដូច្នេះគ្មានការពន្យារពេលអនុវត្ដនោះទេ»។

ឯកឧត្ដម គង់ វិបុល បានឲ្យដឹងថា ច្បាប់សារពើពន្ធចាស់ និងច្បាប់សារពើពន្ធថ្មី គឺដូចគ្នា គ្រាន់តែអ្វីដែលអគ្គនាយកដ្ឋានពន្ធដារ បានចងក្រងប្រមូលផ្ដុំគ្នាតាំងពីក្រម ឬក៏ក្រឹត្យពីមុនៗ ហើយគ្រាន់តែធ្វើការកែសម្រួល និងធ្វើទំនើបកម្មខ្លះៗប៉ុណ្ណោះ ដូច្នេះការកាន់បញ្ជីស្នាមនៅដដែល, ការបង់ពន្ធ និងអត្រាពន្ធនៅដដែលទាំងអស់ គឺគ្មានការផ្លាស់ប្ដូរនោះឡើយ។

សូមជម្រាបថា ច្បាប់ស្ដីពីសារពើពន្ធ ត្រូវបានរដ្ឋសភា បានប្រកាសដាក់ឲ្យអនុម័តកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៩ បន្ទាប់ពីព្រឹទ្ធសភា បានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នាសម័យប្រជុំពេញអង្គលើកទី១០ នីតិកាលទី៤។
ច្បាប់នេះកំណត់អំពីវិធាន នីតិវិធី និងលក្ខខណ្ឌ ព្រមទាំងប្រមូលផ្ដុំនូវបទប្បញ្ញត្ដិ ស្ដីពីពន្ធដារ ក្នុងគោលបំណងដើម្បីគ្រប់គ្រងការប្រមូលពន្ធអាការ សម្រាប់ជាគុណប្រយោជន៍ដល់ថវិការដ្ឋ។ ច្បាប់នេះ មានវិសាលភាពអនុវត្ដលើការគ្រប់គ្រង ការប្រមូលពន្ធអាករគ្រប់ប្រភេទ ដែលមានចែងក្នុងច្បាប់នេះនៅព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង