**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក

បក្សភ្លើងទៀន និងបក្សមហាសាមគ្គីជាតិខ្មែរ មិនអាចចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានឡើយ

ភ្នំពេញ៖ អគ្គលេខាធិការរង និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា បានពន្យល់បន្ថែមថា គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ នឹងមិនអាចចូលរួមបោះ​ឆ្នោត​ជ្រើស​តាំងតំណាងរាស្ត្រ នីតិកាលទី៧ បាននោះទេ។

ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចបដិសេធចោលបណ្តឹងរបស់បក្សភ្លើង​ទៀន និងបក្សមហាសាមគ្គីជាតិខ្មែរ ជុំវិញការមិនចុះបញ្ជីឈ្មោះចូលរួមបោះ​ឆ្នោត​ជ្រើស​តាំងតំណាងរាស្ត្រពីសំណាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ការសម្រេចនេះបានធ្វើឡើងក្រោយបើកកិច្ចប្រជុំពេញអង្គ ដឹកនាំដោយលោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។

ក្នុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំពេញអង្គ លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា បានបញ្ជាក់យ៉ាងដូច្នេះថា «គណបក្សទាំងពីរ គឺគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ពុំអាចចូលរួមនៅក្នុងការបោះឆ្នោតបានទេ។ ខ្ញុំសូមបញ្ជាក់ជូនថា បើនិយាយពីនីតិរដ្ឋ និងច្បាប់ នោះហើយជាគោលការណ៍សេរី ត្រឹមត្រូវ និងតម្លាភាព ពីព្រោះនីតិរដ្ឋ ពុំអាចឃ្លាតឆ្ងាយពី គោលការណ៍សេរី ត្រឹមត្រូវ និងតម្លាភាព បានទេ។ អញ្ចឹងក្នុងនាមជាស្ថាប័នកំពូលរបស់ជាតិ យើងមិនអាចធ្វើអ្វីដែលខុសពីសមត្ថកិច្ច ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលប្រគល់ភាពរកិច្ចឲ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ និងដោះស្រាយវិវាទនានា ដែលពាក់ព័ន្ធនឹងការបោះឆ្នោត»។

អ្នកនាំពាក្យបន្តថា ក្នុងជំហរច្បាប់ របស់ក្រុមប្រឹក្សាធម្មនុញ្ញ តាមរយៈកិច្ចប្រជុំពេញអង្គ បានទទួលពាក្យបណ្តឹងរបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ទុកថាត្រឹមត្រូវតាមទម្រង់។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺគតិច្បាប់មិនឆ្លើយតប ដោយសារតែក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យសំខាន់ លើការសម្រេចរបស់ គ.ជ.ប ថាតើការសម្រេចទៅលើបក្សទាំងពីរនោះ ត្រឹមត្រូវដែរឬទេ។

ជាទិដ្ឋភាពច្បាប់ ក្រុមប្រឹក្សាធម្មនុញ្ញ បានធ្វើការថ្លឹងថ្លែង ទៅលើកម្មវត្ថុបណ្តឹងដែលគណបក្សទាំងពីរ ដែលបានដាក់មកក្រុមប្រឹក្សាធម្មនុញ្ញ ហើយបានថ្លឹងថ្លែងទៅលើសេចក្តីអះអាង លើសេចក្តីសម្រេចរបស់ គ.ជ.ប ។ នៅក្នុងការផ្ទៀងផ្ទាត់នេះឃើញថា គ.ជ.ប បានអនុវត្តទៅតាមមាត្រា ២៧ និងមាត្រា ៣១ នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រឹមត្រូវហើយ ពោលគឺស្របទៅតាមស្មារតីនៃមាត្រានេះ។
ក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យលើលក្ខខណ្ឌនៃទម្រង់ច្បាប់ហ្នឹង គឺកំណត់ថា បណ្តឹងរបស់បក្សទាំងពីរ ផ្ទុយនឹងគតិច្បាប់ ដោយសារតែ គ.ជ.ប បានអនុវត្តស្របតាមមាត្រា២៧ និងមាត្រា ៣១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលអានដោយលោក តាំង រតនា អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បន្ទាប់ពីប្រជុំពិភាក្សា ក្រុមប្រឹក្សាធម្មនុញ្ញចាត់ទុកបណ្តឹងទាំងពីរនេះ ត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលដោយខុសនឹងគតិច្បាប់។

សូមជម្រាបថា ថ្មីៗនេះ គ.ជ.ប បានចេញសេចក្តីសម្រេច បដិសេធការចុះបញ្ជីឈរ​ឈ្មោះ​បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ របស់គណបក្សមហា​សាមគ្គី​ជាតិខ្មែរ និងគណបក្សភ្លើងទៀន ក្រោមហេតុផលគណបក្សទាំងពីរនេះ មិន​បានបំពេញឱ្យគ្រប់លក្ខ​ខណ្ឌតម្រូវ នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

ដោយឡែកគណបក្សនយោបាយចំនួន១៨ ត្រូវបាន គ.ជ.ប សម្រេចទទួល​ស្គាល់​ជា​ផ្លូវការលើការចុះបញ្ជីរបស់គណបក្សនយោបាយ សម្រាប់ការជ្រើសតាំង​តំណាង​រាស្ត្រ នីតិកាលទី៧ ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាង​មុខ​នេះ បន្ទាប់ពីគណបក្សទាំងនោះបំពេញគ្រប់លក្ខខណ្ឌ នៃច្បាប់បោះឆ្នោត។

បើតាមអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ ការបោះឆ្នោតខាងមុខ ដែលមានបក្សជាច្រើនចូលរួមនោះ គឺជាការបោះឆ្នោតដែលប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រោះក្នុងច្បាប់មិនមានចែងថា ទាល់តែបក្សនេះ ឬបក្សនោះ ចូលរួមបោះឆ្នោត ទើបហៅថា ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ឡើយ៕

អត្ថបទដែលជាប់ទាក់ទង