ប្រទេសកាណាដា និងអារ៉ាប៊ីសាអូឌីត បានស្តារទំនាក់ទំនងការទូតយ៉ាងពេញលេញឡើងវិញ
អូតាវ៉ា÷ប្រទេសកាណាដា និងអារ៉ាប៊ីសាអូឌីត បានសម្រេចចិត្តស្តារទំនាក់ទំនងការទូតឡើងវិញ និងតែងតាំងឯកអគ្គរដ្ឋទូតថ្មី កិច្ចការសកលកាណាដា ដែលគ្រប់គ្រងទំនាក់ទំនងការទូត និងកុងស៊ុលរបស់ប្រទេសនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ។
សេចក្តីថ្លែងការណ៍បានអោយដឹងថា “កាណាដាបានតែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត Jean-Philippe Linteau” ដោយនិយាយថាការផ្លាស់ប្តូរនេះគឺផ្អែកលើការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។
ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបានធ្វើសេចក្តីប្រកាសស្រដៀងគ្នាកាលពីថ្ងៃពុធ។
នៅឆ្នាំ ២០១៨ អារ៉ាប៊ីសាអូឌីតបានបណ្តេញឯកអគ្គរដ្ឋទូតកាណាដាបន្ទាប់ពីមានជម្លោះការទូត។