**លោក Trump៖ ការគ្រប់គ្រងដោយអសមត្ថភាព របស់លោក Biden លើភាពតានតឹងរវាងរុស្ស៊ី អ៊ុយក្រែន និងណាតូ បាននាំឱ្យមានជម្លោះ រវាងទីក្រុងមូស្គូ និងទីក្រុងគៀវ**រដ្ឋបាលលោក Biden កំពុងចរចា ដើម្បីផ្លាស់ប្តូរជនជាតិអាមេរិក ដែលកំពុងជាប់ឃុំ នៅអាហ្វហ្គានីស្ថាន**ប្រទេសកាណាដា នឹងមិនក្លាយជាផ្នែកមួយ របស់អាមេរិកឡើយ**លោក Jean-Marie Le Pen ស្ថាបនិកនៃគណបក្សរណសិរ្សជាតិ ស្តាំនិយមជ្រុល ទទួលមរណភាព ក្នុងជន្មាយុ ៩៦ឆ្នាំ**ក្រុមដាក់សម្ពាធកំពុងជំរុញឱ្យតុលាការបរទេស ចាត់វិធានការប្រឆាំងអ៉ីស្រាអែល ជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាម**អភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស**សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានប្រកាសបដិសេធក្នុងពាក្យបណ្ដឹងដែលត្រូវបានផ្សព្វផ្សាយនៅលើគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន បុគ្គលឈ្មោះ ហេង សិទ្ធី**អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ប្រកាសបដិសេធចំពោះការចោទប្រកាន់របស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ**ដំណឹងរីករាយឆ្នាំថ្មី៖ វីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិថតបានដំរីអាស៊ីមួយហ្វូងនៅតំបន់ជួរភ្នំក្រវាញកណ្តាល ក្នុងនោះមានកូនដំរីផង**ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត ណែនាំឲ្យប្រធានពន្ធនាគារខេត្ដស្វាយរៀង យកចិត្តទុកដាក់កែលម្អររាល់ចំណុចខ្វះខាត ដែលកើតមាននៅក្នុងអង្គភាព**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥**លោក ត្រាំ ប្រកាសថា លោកនឹងមិនច្រានចោលលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមការគ្រប់គ្រងព្រែកជីកប៉ាណាម៉ា និងតំបន់ហ្គ្រីនលែនឡើយ**ឯកឧត្តម អ៊ុច សុខុន ដឹកនាំកិច្ចប្រជុំប្រចាំខែស្តីពីការពង្រឹងថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅក្នុងទីស្តីការក្រសួងមហាផ្ទៃ**អភិបាលខេត្តកំពង់ធំ នាំយកអំណោយរាជរដ្ឋាភិបាល ចែកជូនពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយធម្មជាតិ នៅស្រុកប្រាសាទសំបូរ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះការប្រតិដ្ឋរឿង និងផ្សព្វផ្សាយព័ត៌មានមិនពិតរបស់បុគ្គលឈ្មោះ ហេង សិទ្ធី**ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយ​សុខដុមរមនីយកម្ម**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី**ក្រសួងពាណិជ្ជកម្មហុងគ្រី៖ កូដកម្មបញ្ឈប់ការដឹកជញ្ជូនហ្គាស ប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប

ឯកឧត្តម ខៀវ សុភ័គ អញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព នៅសាលារាជធានីភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តម សន្ដិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅថ្នាក់ក្រោមជាតិ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ នៅសាលារាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, សមាជិកក្រុមការងារត្រួតពិនិត្យ, កងកម្លាំងទាំង ៣ប្រភេទ និងតំណាងមន្ទីរអង្គភាពជុំវិញរាជធានីភ្នំពេញជាច្រើនរូបទៀត ដែលពិធីនេះប្រារព្ធធ្វើឡើង នៅសាលារាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្ដើមលោក ហ៊ុន សុរិទ្ធី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ក្នុងឆ្នាំ២០២២ កន្លងទៅនេះ ដោយមានការចង្អុលបង្ហាញជាប់ជាប្រចាំរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានីភ្នំពេញ បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងថែរក្សាសុវត្ថិភាពសង្គម ទាំងមុនពេលបោះឆ្នោត ក្នុងអំឡុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឱ្យប្រព្រឹត្តិទៅក្នុងលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយពុំមានបញ្ហាអសន្ដិសុខប៉ះពាល់ដល់ដំណើរការបោះឆ្នោតឡើយ។

បន្ថែមពីលើនេះ លោក អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្ដចាត់តាំងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដោយរក្សាបានសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈយ៉ាងល្អប្រសើរ ជាពិសេស អំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរ និងការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ប្រកបដោយបរិយាកាសសប្បាយរីករាយ ពោរពេញដោយមោទនភាពជាតិ ជាទីបំផុតផងដែរ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ស៊ុយ សុគន្ធា ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើសេចក្ដីរាយការណ៍ ស្ដីពីលទ្ធផល នៃការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឆ្នាំ២០២២ និងទិសដៅការងារអនុវត្តបន្ដ ឆ្នាំ២០២៣ ជូនអង្គពិធីជ្រាបថា ដើម្បីចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព សម្រាប់ឆ្នាំ២០២៣នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់ចេញនូវទិសដៅការងារសំខាន់ៗមួយចំនួនរួមមាន៖ បន្តជំរុញពង្រឹងមូលដ្ឋាន ដើម្បីអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់, បន្ដចាត់វិធានការឱ្យបានម៉ត់ច៉ត់ និងទាន់ពេលវេលា ក្នុងការលើកកម្ពស់ផ្តល់សេវារដ្ឋបាលសារធារណៈ ដើម្បីឆ្លើយតបតាមសំណូមពរ និងតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

នាឱកាសនោះ ឯកឧត្តម សន្ដិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅថ្នាក់ក្រោមជាតិ បានអញ្ជើញមានប្រសាសសំណេះសំណាលថា កិច្ចប្រជុំនាពេលព្រឹកនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យបានទូលំទូលាយ និងដើម្បីកៀរគរការចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តគោលនយោបាយនេះ ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមឆន្ទៈ និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខសុវត្ថិភាព សុខខុមាលភាព សេវាសាធារណៈ និងទប់ស្កាត់គ្រោះមហន្ដរាយ ព្រមទាំងការឆ្លងរាលដាលនៃជំងឺកាចសាហាវផ្សេងៗ។

លើសពីនេះ ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការ បានឯកភាពខ្ពស់ចំពោះលទ្ធផល នៃការសម្រេចបាន និងទិសដៅការងារបន្ដរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងការថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋផងដែរ។ ឯកឧត្តម សន្តិបណ្ឌិត ក៏បានកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពនានារបស់រដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំងមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធនានា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានគាំទ្រ និងចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព នាពេលកន្លងមក។

ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់អំពីការវិឌ្ឍនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដូចជា៖ យោងតាមអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានកំណត់យកគោលការណ៍កសាង ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីជំរុញ និងលើកកម្ពស់ដល់ចលនាការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈគ្រប់ពេល នៅទូទាំងប្រទេសកម្ពុជា។ ជាការពិតណាស់ គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពនេះ ពិតជាមានសារៈសំខាន់ ក្នុងការអភិវឌ្ឍ ភូមិ-ឃុំ-សង្កាត់ ឱ្យមានការរីកចម្រើន ផងដែរ។ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការ បានលើកឡើងថា ក្នុងការចាត់តាំងអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពនេះ បានតម្រូវឱ្យក្រសួងមហាផ្ទៃ ធ្វើជាសេនាធិការជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំសម្របសម្រួល និងសហការជាមួយបណ្ដាលក្រសួង-ស្ថាប័ន ក្នុងការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គណៈបញ្ជាការឯកភាព រដ្ឋបាលក្រុង សង្កាត់ ក្នុងការចាត់តាំងអនុវត្តនូវគោលនយោបាយនេះឱ្យបានសកម្មជាប់ជាប្រចាំទូទាំងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា លក្ខណៈសម្បត្តិរបស់ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព មានចំនួន ០៧ចំណុច រួមមាន៖ ទី១-ផ្ដល់សេវាសាធារណៈ ជាពិសេស សេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត, ទី២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ, ទី៣-មានសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍, ទី៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ដ្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង, ទី៥-ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព, ទី៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ និងទី៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្ដរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង