កម្ពុជា និងប៉ូឡូញ បានឯកភាពលើការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត
ភ្នំពេញ៖ កម្ពុជា និងសាធារណរដ្ឋប៉ូឡូញ បានឯកភាពលើការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត។
ការឯកភាពបានធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសលោក ចែម វីឌ្យ៉ា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង លោក Wojciech Gerwel អនុរដ្ឋមន្ត្រីការបរទេស នៃក្រសួងការបរទេសនៃសាធារណរដ្ឋប៉ូឡូញ បានធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់នយោបាយលើកទី២ រវាងកម្ពុជានិងប៉ូឡូញ នៅក្រសួងការបរទេស៕