**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

បទពិសោធន៍មេរៀន និងនវានុវតន៍នានា រយៈពេល ១០ឆ្នាំកន្លងមក ក្នុងភាពជាដៃគូលើវិស័យព្រៃឈើ និងជលផលនៅកម្ពុជា

ភ្នំពេញ៖ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធាសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិឌ្ឍន៍ នៃក្រសួងបរិស្ថាន កាលពីថ្ងៃ២៤ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងឱកាសបិទសិក្ខាសាលា ស្តីពី ភាពជាដៃគូលើវិស័យព្រៃឈើ និងជលផលនៅកម្ពុជា «មេរៀន បទពិសោធន៍ និងនវានុវត្តន៍នានារយៈពេល ១០ឆ្នាំកន្លងមក» នៅសណ្ឋាគារភ្នំពេញ និងមានវត្តមានចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពីបណ្តាក្រសួងស្ថាប័ននានា ដូចជាក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងបរិស្ថាន ក្រសួងកិច្ចការនារី អង្គការដៃគូ សមាជិកគណៈកម្មការសហគមន៍ចំនួន៤ ខេត្ត (កំពង់ធំ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែង ) សរុបប្រមាណជា ២២២នាក់។

លោកជំទាវ ម៉ុម ថានី បានមានប្រសាសន៍នៅក្នុងកម្មវិធីបិទរបស់សិក្ខាសាលាថា «សិក្ខាសាលានេះមានសារៈសំខាន់ក្នុងការចូលរួមចំណែកផ្តល់នូវទុនសំខាន់ៗសម្រាប់គាំទ្រដល់សកម្មភាពការពារធនធានធម្មជាតិនាពេលអនាគត បើទោះបីជាគម្រោង PAFF បានបញ្ចប់ក៏ពិតមែនក្តី ក៏ប៉ុន្តែកិច្ចសហការរវាងម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធនានា និងក្រសួងបរិស្ថាន នៅតែបន្តការការពារ និងអភិរក្សធនធានធម្មជាតិនៅប្រទេសកម្ពុជាដដែលហើយសមិទ្ធិផលការងារដែលបានបង្ហាញនៅក្នុងថ្ងៃនេះ ក៏បានរួមចំណែកក្នុងការអនុវត្តគោលការណ៍អភិវឌ្ឍសហសវត្សឆ្នាំ២០៣០ ដែលបានកំណត់គោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព វិបុលភាព និងសមធម៌ជាសាកល ពាក់ព័ន្ធលើវិស័យបរិស្ថាន គឺការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ដី»។

លោកជំទាវបានលើកឡើងជាអនុសាស៍គន្លឺះសំខាន់ៗចំនួន ៥ចំនុច ដើម្បីជាការរួមចំណែក និងជាជំនួយក្នុងការបន្តស្វែងរកការគាំទ្រនានាសម្រាប់កិច្ចការពារ និងអភិរក្សធនធានធម្មជាតិ ក្នុងវិស័យព្រៃឈើ និងជលផលក្នុងវិស័យបរិស្ថាន និងបង្កើនជីវភាពសហគមន៍ឱ្យកាន់តែល្អប្រសើរឡើង រួមមាន៖
១.បន្តគាំទ្រដល់ផែនការនិរន្តរភាព និងលើកកម្ពស់េជីវភាពសហគមន៍
២.ពង្រឹងសមត្ថភាពជំនាញ ដល់សហគមន៍ និងអង្គភពជំនាញ តាមរយៈការបណ្តុះបណ្តាល និងការចុះសិក្សានៅតាមតំបន់
៣.បន្តគាំទ្រដល់បណ្តាញសមាគមន៍ស្ត្រី ដើម្បីបញ្ជ្រាបការងារយេនឌ័រ
៤.បន្តពង្រឹងផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ដើម្បីពួកគាត់មានលទ្ធភាពអនុវត្តសិទ្ធបានពេញលេញក្នុងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ
៥.លើកកម្ពស់ប្រសិទ្ថភាពក្នុងការគ្រប់គ្រង និងអភិរក្សព្រៃឈើ តាមរយៈបទពិសោធន៍ និងការចងក្រងជាឯកសារសម្រាប់អង្គភាពជំនាញបន្តកិច្ចអភិវឌ្ឍន៍

គោលបំណងនៃការរៀបចំសិក្ខាសាលា ដើម្បីចែករំលែកនូវលទ្ធផលគម្រោង PaFF ទទួលបានពីការអនុវត្តការងារគម្រោង ផ្តល់វេទិការឆ្លុះបញ្ចាំងពី ភាពប្រឈម និងនវានុវត្តន៍ ដែលគម្រោងទទួលបាន។

ជាងនេះទៀតសិក្ខាសាលានេះផ្តល់ឱកាសឲ្យការពិភាក្សា និងរៀនសូត្រពីបទពិសោធន៍នៃភាពជាដៃគូសម្រាប់គាំទ្រដល់ សហគមន៍ព្រៃឈើ សហគមន៍នេសាទ និងសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើងក្រោមកិច្ចសហការរវាង អង្គការរីខូហ្វ អង្គការកម្មវីធីផ្លាស់ប្ដូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា(NTFP-EP) អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ(WWF) សមាគមន៍អភិរក្សវប្បធម៌ និងបរិស្ថាន(CEPA) និងមានវត្តមានពីម្ចាស់ជំនួយនានា រួមមាន ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ(SDC) ទីភ្នាក់ងារស៊ុយអែតសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិ(Sida)៕

អត្ថបទដែលជាប់ទាក់ទង