សម្តេចតេជោ ណែនាំឱ្យក្រសួងការងារ និងថៅកែរោងចក្រ ប្រឹងប្រែងអនុវត្តន៍គោលការណ៍ទាំងឡាយ ដែលសម្តេចបានដាក់ចេញ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងការងារ និងថៅកែរោងចក្រ ខិតខំប្រឹងប្រែងអនុវត្តន៍ឱ្យបាននូវគោលការណ៍ទាំងឡាយ ដែលសម្តេចបានដាក់ចេញជាប្រយោជន៍សម្រាប់កម្មករ និយោជិត។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ នាថ្ងៃទី២៧ ខែឧសភា សម្តេចតេជោ ហ៊ុន សែន ថ្លែងថា «ដែលសុំឱ្យរោងចក្រ សហគ្រាសទាំងអស់ ខិតខំធ្វើការងារទាំងនេះ ហើយអ្វីដែលឯកឧត្តម អ៉ិត សំហេង បានលើកឡើងប្រៀបធៀបអំម្បិញមិញ គឺត្រូវបន្តធ្វើឱ្យបានមិនឱ្យ បានត្រឡប់ទៅវិញ ហើយធ្វើឱ្យបានកាន់ល្អជាងមុនទៅទៀត ដើម្បីធានាថាកម្មករ កម្មការិនី របស់យើងនឹងទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍប្រទេសជាតិ ក្រោមម្លប់សន្តិភាពរបស់យើង» ៕