អាជ្ញាធរជាតិអប្សរា ជួបប្រជុំការងារជាមួយកម្មាធិការប្រជាជនខេត្តបារៀ-វង់តាវ ប្រទេសវៀតណាម
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលជួបសម្ដែងការគួរសមជាមួយក្រុមការងារ គណៈកម្មាធិការប្រជាជនខេត្តបារៀ-វង់តាវ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
កិច្ចប្រជុំនៅពេលនេះ ធ្វើឡើងដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងស្វែងយល់ពីការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃរមណីយដ្ឋានអង្គរ៕