**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤

រដ្ឋមន្ដ្រីការងារ លើកឡើងពីវឌ្ឍនភាពក្នុងការដោះស្រាយជូនកម្មករនិយោជិត នៅមុន/ក្រោយពេលជួបសំណេះសំណាលជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ បានបន្តចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតសរុបចំនួន ១៩,០០០នាក់ មកពីរោងចក្រសហគ្រាសចំនួន៨១ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ដែលជាបេសកកម្មចុះជួបកម្មករនិយោជិតជុំទី២របស់សម្ដេចតេជោ។

នាឱកាសនោះ ឯកឧត្ដមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងសុន្ទរកថារាយការណ៍ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី និងអង្គពិធី អំពីវឌ្ឍនភាពក្នុងការដោះស្រាយជូនកម្មករនិយោជិត នៅមុនពេល និងក្រោយពេលជួបសំណេះសំណាលជាមួយសម្ដេចតេជោ។

បច្ចុប្បន្ននេះ កម្មករនិយោជិតបានទទួលរួចហើយនូវប្រាក់រំលឹក ប្រាក់បំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ ហើយក៏បានទទួលប្រាក់បំណាច់អតីតភាពការងារថ្មីក្នុង១ឆ្នាំ២លើក ដោយលើកទី១នៅឆមាសទី១ និងលើកទី២នៅឆមាសទី២។

ឯកឧត្ដមបណ្ឌិត អ៉ិត សំហេង បានបន្តទៀតថា មុនពេលជួបសម្តេចតេជោ កម្មករនិយោជិតត្រូវបង់ថ្លៃទឹក ថ្លៃភ្លើងដែលមានតម្លៃថ្លៃតាមរយៈម្ចាស់ផ្ទះជួល ប៉ុន្តែក្រោយពេលជួបសម្តេចតេជោ កម្មករនិយោជិតទទួលបានការតបណ្តាញទឹកស្អាត និងបណ្តាញភ្លើងដោយផ្ទាល់ពីរដ្ឋាករទឹក និងអគ្គិសនីកម្ពុជាក្នុងតម្លៃសមរម្យ។ ចំពោះថ្លៃឈ្នួលផ្ទះ មុនពេលជួបសម្តេចតេជោ កម្មករនិយោជិតត្រូវជួលផ្ទះតាមតម្លៃទីផ្សារ ប៉ុន្តែក្រោយពេលជួបសំណេះសំណាល សម្តេចតេជោបានសុំឱ្យម្ចាស់ផ្ទះជួលកុំដំឡើងថ្លៃជួល។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តលើកឡើងពីការរក្សាភាពសុខដុមរមនាក្នុងរោងចក្រ សហគ្រាស ខណៈសម្តេចតេជោនាយករដ្ឋមន្ត្រីតែងតែណែនាំឱ្យប្រែក្លាយរោងចក្រ សហគ្រាសមួយ ក្លាយជាសហគមន៍សុខសាន្តមួយ។ រោងចក្រ សហគ្រាស គឺជាឆ្នាំងបាយរួមរបស់កម្មករនិយោជិត និងនិយោជក។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តែងទទួលយកអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដោះស្រាយវិវាទការងារ ដោយបានខិតខំដោះស្រាយវិវាទការងារតាំងពីដំបូងឱ្យបានឆាប់រហ័ស ដោយអនុវត្តគោលការណ៍ឈ្នះ-ឈ្នះ និងខិតខំដោះស្រាយក្រៅប្រព័ន្ធតុលាការ មិនត្រូវទុកឱ្យវិវាទការងារណាមួយរីករាលដាលពីតូចទៅធំជាដាច់ខាត៕

អត្ថបទដែលជាប់ទាក់ទង