លោក ញ៉ាញ់ ជាបហ៊ង ចុះជួបប្រជុំជីវភាពប្រចាំខែ ដើម្បីពិនិត្យលទ្ធផលកាងារ និងផែនការអនុវត្តបន្ត និងដោះស្រាយបញ្ហាមួយចំនួន ដែលសាខាបក្សភូមិបានលើកឡើងក្នុងកិច្ចប្រជុំ
ភ្នំពេញ៖ លោក ញ៉ាញ់ ជាបហ៊ង ប្រធានក្រុមកាងារថ្នាក់ខេត្តចុះជួយឃុំស្វាយចចិប នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បានជួបប្រជុំជីវភាពប្រចាំខែ ដោយមានការចូលរួមពី លោក លោកស្រី សមាជិកក្រុមការងារចុះជួយឃុំ គណៈអចិន្ត្រៃយ៍ឃុំ សាខា អនុសាខាបក្សចំណុះឃុំ យុវជន និងសាខាបក្សភូមិ ដើម្បីពិនិត្យលទ្ធផលកាងារ និងផែនការអនុវត្តបន្ត និងដោះស្រាយបញ្ហាមួយចំនួនដែលសាខាបក្សភូមិបានលើកឡើងក្នុងកិច្ចប្រជុំ ។