**រដ្ឋមន្ត្រីការបរទេសតូហ្គោ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**១០ថ្ងៃ មន្រ្តី ផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាង៦ពាន់លើក**អ៊ុយក្រែន អះអាងថា ខ្លួនបានបាញ់ទម្លាក់ដ្រូន ១៣០គ្រឿង ក្នុងការវាយប្រហាពេញមួយយប់របស់រុស្ស៉ី**ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេច ម៉ែន សំអន**ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូន សម្តេច ទៀ បាញ់**មន្ទីរបញ្ចកោណ ស្នើឱ្យយោធាផ្តល់ការការពារសុវត្ថិភាព ជុំវិញការចូលទៅកាន់ព្រែកជីកប៉ាណាម៉ា**ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ បាននិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីពលរដ្ឋ ជាពិសេសពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេ ញ**ព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិសៀមរាប-អង្គរ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ**អភិបាលខេត្តកំពង់ចាម អញ្ជើញទស្សនកិច្ច មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន**ក្រសួងទេសចរណ៍ ជូនដំណឹង ស្តីពីបាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ “សមរាត្រីប្រាសាទអង្គរ Equinox Angkor”**មេទ័ពជើងគោកកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីពង្រឹងភាពជាដៃគូទ្វេភាគី កងទ័ពជើងគោក កម្ពុជា-ហ្វីលីពីន**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១៦ ខែមីនា គឺ “ល្អណាស់”**មន្រ្តីរដ្ឋាភិបាលអ៊ុយក្រែន បាននិយាយថា ទីក្រុងកៀវដឹងច្បាស់ថា ខ្លួនគ្មានសមត្ថភាពដណ្តើមយកមកវិញនូវទឹកដីទាំងអស់ ដែលកំពុងស្ថិតក្រោមការត្រួតត្រារបស់រុស្ស៉ី ដោយប្រើប្រាស់កម្លាំងយោធាឡើយ**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបន្តប្រកាន់ខ្ជាប់នូវគោលជំហរម៉ឺងម៉ាត់ក្នុងការរឹតបន្តឹងវិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញា ដែលប្រព្រឹត្តខុសច្បាប់ និងខុសក្រមសីលធម៌វិជ្ជាជីវៈ**ក្រសួងយុត្តិធម៌ កំពុងសិក្សាលទ្ធភាព ក្នុងការដាក់បញ្ចូលបទល្មើសថ្មីៗទៀត ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញ ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ អំពាវនាវឱ្យដាក់បណ្តឹងតាមលេខទូរសព្ទ ឬទៅក្រសួងផ្ទាល់ ជាជាងការបង្ហោះលើហ្វេសប៊ុក**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សំណុំរឿងក្តីពាក់ព័ន្ធនឹងការខ្ចីប្រាក់ មានរហូតដល់ជាង១ម៉ឺនករណី កាលពីឆ្នាំ២០២៤ កន្លងទៅនេះ**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សំណុំរឿងគ្រឿងញៀននៅតាមតុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស នៅឆ្នាំ២០២៤ បានធ្លាក់ចុះនូវចំណាត់ថ្នាក់ពីលេខ១ មកនៅលេខ៣**ក្រសួងប្រៃសណីយ៍ នឹងសហការជាមួយក្រុមហ៊ុនតិកតុ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ**រដ្ឋមន្ត្រីការបរទេសអាម៉េរិក ប្រកាសដាក់ទណ្ឌកម្មទិដ្ឋការប្រឆាំងនឹងមន្ត្រីថៃ ជុំវិញការនិរទេសជនជាតិដើមអ៊ុយហ្គ័រ

បង្ក្រាបក្រុមឧក្រិដ្ឋជន ជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនសង្ស័យ ៣នាក់ រឹបអូសគ្រឿងញៀនជាង ២៤៦គីឡូក្រាម

ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបក្រុមឧក្រិដ្ឋជន ជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនចំនួន ៣នាក់ និងរឹបអូសគ្រឿងញៀនជាង ២៤៦គីឡូក្រាម ។

ប្រតិបត្តិការណ៍នេះធ្វើឡើងដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។

ជាក់ស្ដែងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ២១ និង ១០ នាទី សមត្ថកិច្ចជំនាញ(ក១)នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង និងលោក វរសេនីយ៍ឯក ហុង វណ្ណារិទ្ធ នាយករងមន្ទីរ ចូលរួមសហការកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយ លោក សេង ពុទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរសារធាតុញៀនឆ្លងដែនចូលពីឡាវមកកម្ពុជា បង្ក្រាបនៅ ៤គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ ៖

គោលដៅទី១ ផ្ទះលេខ ១៩៩A ផ្លូវ២៧១ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យចំនួន ១ នាក់ ឈ្មោះ សុខ ណារ៉ុង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ។
វត្ថុតាង និងសំភារៈចាប់យក៖
• ក្រាមពណ៌សថ្លា ចំនួន ១ កញ្ចប់ធំ សង្ស័យជាគ្រឿងញៀន
• ម្សៅកញ្ចប់ ចំនួន ៩៣ កញ្ចប់ សង្ស័យជាគ្រឿងញៀន
• ម្សៅពណ៌សចំនួន ៤ កញ្ចប់តូច និងពណ៌ខៀវចំនួន ១ កញ្ចប់តូច
• ជញ្ជីងថ្លឹងចំនួន ១ គ្រឿង
• ម៉ូតូចំនួន ១ គ្រឿង
• ថង់វេចខ្ចប់មួយចំនួន។

គោលដៅទី២ ស្ថានីយ៍ប្រេងឥន្ទនៈ PTT ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យចំនួន ១ នាក់ ឈ្មោះ ឆៃយិត សេយ៉ាង ហៅ ប៉ន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃ។
វត្ថុតាង និងសំភារៈចាប់យក៖
• ដុំកញ្ចប់ពណ៌លឿងរូបប៉ាន់តែសញ្ញាផ្កាយប្រាំ ចំនួន ៥ ដុំធំ
• រថយន្តចំនួន ១ គ្រឿង។

គោលដៅទី៣ វីឡាកូនកាត់ បុរីធូលន ផ្ទះលេខ FZ-11 ផ្លូវលេខ៨ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
វត្ថុតាង និងសំភារៈចាប់យក៖
• សំបកកញ្ចប់(រូបតែ)ចំនួន ១៨ សំបក

គោលដៅទី៤ ៖ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៧និង២០នាទី នៅផ្ទះលេខ១៦៣ ផ្លូវលេខ១៣ បុរីពិភពថ្មី ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ លទ្ធផលឆែកឆេរ :
* ចាប់យកវត្ថុតាង :
-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) 201 ដុំ ស្មើទម្ងន់ 200 kg 397 g
-គ្រឿងញៀនប្រភេទកេតាមីន(KETMINE) 40 ដុំ ស្មើទម្ងន់ 39 kg 616 g
សរុបលទ្ធផល ៖
ក- ឃាត់ខ្លួនជនសង្ស័យ៖ ៣នាក់ :
១.ឈ្មោះ សុខ ណារ៉ុង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ
២.ឈ្មោះ ឆៃយិត សេយ៉ាង ហៅ ប៉ន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃ
៣.ឈ្មោះ យ័ន គុយហេង ភេទប្រុស ជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ(មេខ្លោង )
ខ- ចាប់យកវត្ថុតាង :
-​ មេតំហ្វេតាមីន(ICE) ទម្ងន់ 205 kg 407 g
-​ កេតាមីន(KETMINE) ទម្ងន់ 40 kg 281.04 g
-​ មេតំហ្វេតាមីន(ម្សៅចំរុះពណ៍) ទម្ងន់ 822.40 g
-​ សរុបរួមទម្ងន់ 246 kg 510.44 g
– រថយន្ត ២គ្រឿង ម៉ូតូ ៣គ្រឿង ទូរស័ព្ទ ២គ្រឿង គណនីធនាគារ ៨គណនី ។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង