**គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ រៀបចំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំ និងពិនិត្យវឌ្ឍនភាពការងារ**អង្គភាពប្រឆាំងអំពើពុករលួយ ប្រារព្ធពិធីអបអរសាទរទិវាជ័យជម្នះ ៧ មករា**រដ្ឋមន្ត្រីសុខាភិបាល៖ ដើម្បីជាតិមួយរីកចម្រើន ត្រូវបុគ្គលនីមួយៗខិតខំរីកចម្រើន ដូចនេះរាល់គ្រប់ពេលវេលា ត្រូវតែមានការគិត ស្រាវជ្រាវទុកជាមុន ក្នុងការពង្រឹងជំនាញរបស់ខ្លួនម្នាក់ៗ**RT៖ អាមេរិក កំពុងចាត់វិធានការយ៉ាងសកម្មដើម្បីលុបបំបាត់ឧបសគ្គនានា ដែលរារាំងដល់ភាពជាដៃគូនុយក្លេអ៊ែរស៊ីវិល ជាមួយក្រុមហ៊ុនឥណ្ឌា**ប្រធានាធិបតីបារាំង៖ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់កំពុងតែឈានទៅដល់ «ចំណុចនៃការមិនអាចត្រឡប់វិញបាន»**រដ្ឋមន្ត្រីហិរញ្ញវត្ថុស៊ីរី៖ រដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិកផ្នែកសាធារណៈជាច្រើនចំនួន៤០០ភាគរយ ចាប់ពីខែក្រោយទៅ**អត្រាអតិផរណារបស់ប្រទេសឡាវ បានធ្លាក់ចុះនៅឆ្នាំ២០២៤ ហើយជះឥទ្ធិពលយ៉ាងខ្លាំងដល់ការចំណាយក្នុងគ្រួសារ**លោក ប៉ុក បូរក្ស ៖ ដំណើរភាពយន្តចល័តកម្ពុជា-ចិនលើកទី៨ គឺជាជោគជ័យមួយទៀត លើការផ្លាស់ប្តូរវប្បធម៌នៃប្រទេសទាំងពីរ**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចទទួលស្គាល់ អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន នៃគណៈកម្មការសម្របសម្រួលការងារផ្នែកឯកជន សម្រាប់យន្តការវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន**រដ្ឋមន្ដ្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្តីពីកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) របស់អង្គការ FAO**ក្រសួងអប់រំ ជូនដំណឹងស្ដីពី ការជ្រើសរើសកុមារីចូលរួមកម្មវិធី Technovation Girls កម្ពុជា ២០២៥**មន្ត្រីជាន់ខ្ពស់មហាផ្ទៃ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្នុងការចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា តាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម សួស ប្រាថ្នា អមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យមើលទីតាំងត្រៀមរៀបចំសួនសុវត្ថិភាពចរាចរណ៍ ក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង**កម្ពុជា-ឥណ្ឌូណេស៊ី ប្តេជ្ញារួមគ្នាពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ផ្ដល់អនុសាសន៍ ៦ចំណុច ដើម្បីរួមចំណែកក្នុងស្មារតី និងឆន្ទៈមុះមុតលើការងារតម្រង់ទិសពាក់ព័ន្ធកិច្ចការងារបច្ចេកវិទ្យាឌីជីថល**ឯកឧត្ដមរដ្ឋមន្ដ្រី ជា សុមេធី ដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើរបាយការណ៍ដំបូងស្ដីពីការអនុវត្ដ អនុញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនពិការ (UNCRPD) នៅកម្ពុជា**ទេសរដ្ឋមន្ត្រី អូស្មាន់ ហាសាន់៖ កម្ពុជាយើងគ្មានទេនូវទំនាស់ ជម្លោះសាសនា រវាងសាសនាព្រះពុទ្ធ និងបណ្ដាសាសនាដ៏ទៃទៀត**រដ្ឋមន្ត្រីក្រសួងកសិកម្ម អនុញ្ញាតឱ្យឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធ និងសហការី ចូលជួបសម្តែងការគួរសម និងរាយការណ៍វឌ្ឍនភាពរបស់សហព័ន្ធដំឡូងមីកម្ពុជា**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ**គិតត្រឹមដំណាច់ឆ្នាំ២០២៤ វឌ្ឍនភាពគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ៤,៣៤%

មេបញ្ជាការរងកងទ័ពជើងគោក នអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងបោសសម្អាតមីនទាំង ៥កង ចំណុះយោធភូមិភាគទី៥

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នាព្រឹកថ្ងៃអាទិត្យ ៩កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងបោសសម្អាតមីនទាំង ៥កង ចំណុះយោធភូមិភាគទី៥ ស្តិតនៅវត្តព្រៃចាន់ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម ឧត្តមសនីយ៍ឯក ឯក សំអូន បាន​មានប្រសាសន៍ថា ពិធី​សំណេះសំណាលដ៏​មាន​សារៈសំខាន់នៅថ្ងៃនេះ មិន​ត្រឹមតែ​បានបង្ហាញ​ឲ្យ​ឃើញពី​ការគិតគូរ​យកចិត្តទុកដាក់ខ្ពស់ របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្ដេច​អគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាជ្ញាធរ​មីន​កម្ពុជា ចំពោះ​សុខទុក្ខ​របស់​កងកម្លាំង​ប្រតិ​ប​ត្ដិករ បោសសម្អាត​មីន របស់​យើង​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​ជាការ​លើកទឹកចិត្ត ផ្ដល់នូវ​កម្លាំងចិត្ត ដល់​យើងទាំងអស់គ្នា ពី​គ្រប់ភាគី​ពាក់ព័ន្ធ ឲ្យ​ខិតខំ​រួមគ្នា​ពុះពារ​សម្រេច​នូវ​បេសកកម្ម​ជាតិ ដ៏​មាន​សារៈសំខាន់ គឺ​ការបោះសម្អាត​សំណល់​ជាតិ​ផ្ទុះ ឲ្យ​អស់ពី​ក្រោម​ដី ដើម្បី​សុខ​សុវត្ថិភាព របស់​ប្រជាពលរដ្ឋ និង​សម្រេច​គោលដៅ ជា​ខេត្ដ​អស់​មីន នាពេលខាងមុខ ហើយ​ដែល​នេះ ក៏​ជាការ​ផ្សព្វផ្សាយពី​ការចាប់ផ្ដើម​អនុវត្ត​នូវ​គម្រោង សម្ដេច​តេ​ជោ សម្រាប់​សកម្មភាព​មីន ក្រោម​មូលបទ «​ផ្ដល់​ដី​មាន​សុវត្ថិភាព បង្កើត​ស្នាមញញឹម​» ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ ដល់​ភាគី​ពាក់ព័ន្ធ សាធារណជន និង​ប្រជាពលរដ្ឋ បាន​ជ្រាប និង​ចូលរួម​គាំទ្រ​អនុវត្តផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ​មេបញ្ជាការរង បាន​បន្ថែមថា ក្នុងនាម​មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ សូម​ប្ដេជ្ញា​គាំទ្រ និង​ចូលរួម​សហការ​យ៉ាងពេញទំហឹង​ជាមួយ នាយទាហាន នាយទហានរង ក្នុងកង​បោសសម្អាត​មីនទាំង៥កង និង​ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​អតីតយុទ្ធជន ដែល​បានដឹង និង​ស្គាល់ ទីតាំង​កប់​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ផ្សេងៗ សូម​សហការ​ផ្ដល់ព័ត៌មាន ពី​ទីតាំង​ទាំងនោះ ដល់​អាជ្ញាធរ​ដែនដី កម្លាំង​បោសសម្អាត​មីន ដើម្បី​យើង​រៀបចំ​ផែនការ ធ្វើការ​បោសសម្អាត ប្រមូល​យកទៅ​កម្ទេចចោល សំដៅ​ធានា​ផ្ដល់​សុវត្ថិភាព ដល់​ការប្រើប្រាស់​ដី និង​ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន គ្រប់លំដាប់​ថ្នាក់ ត្រូវ​បង្កលក្ខណៈ​ងាយ ស្រួល និង​ផ្ដល់​កិច្ចសហការ​ឲ្យ​ពេញលេញ ដល់​កម្លាំង​ប្រតិ​ប​ត្ដិករ​បោសសម្អាត​មីនចំណុះយោធភូមិភាគទី៥ ដែល​កំពុង​អនុវត្ដ​ក្រោម​គម្រោង សម្ដេច​តេ​ជោ សម្រាប់​សកម្មភាព​មីន ក្រោម​មូលបទ «​ផ្ដល់​ដី​មាន​សុវត្ថិភាព បង្កើត​ស្នាមញញឹម​» ឲ្យ​បំពេញការងារ​ប្រកបដោយ​សុវត្ថិភាព និង​ជោគជ័យ​តាម​ផែនការ ដែល​បាន​គ្រោងទុក។

ក្នុងឱកាសនេះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន ក៏បាននាំយកអំណោយផ្ដល់ជូនដល់កងកម្លាំងបោសសំអាតមីន ចំណុះយោធភូមិភាគទី៥ មានដូចជា៖ មី ៦០កេសតូច, ត្រីខ ៥កេស, ទឹកត្រី ២៥យួរ និងទឹកសុីអុីវ ២៥យួរ ក្នុងនោះអំណោយរបស់លោកឧត្តមសនីយ៍ទោ ឈុន ម៉ៅ រួមមាន៖ ទឹកសុទ្ធ ២០០យួរ, មី ៥កេស, របស់លោកវរសេនីយ៍ទោ រឿន សារិត ទឹកសុទ្ធ ២០០យួរ និង លោក តែ គឹមឡុង ជ្រូក១ក្បាល ៕

អត្ថបទដែលជាប់ទាក់ទង