ឯកឧត្តម ឡូយ សុផាត អញ្ជើញពិធីបើកការដ្ឋានជួសជុលផ្លូវគ្រួសក្រហមប្រវែង ៤៦៨០ម៉ែត្រ ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
ភ្នំពេញ៖ ឯកឧត្តម ឡូយ សុផាត សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវគ្រួសក្រហមប្រវែង ៤៦៨០ម៉ែត្រ និងលូទោលកាត់ផ្លូវមុខកាត់ ១ម៉ែត្រ និងមុខកាត់០.៦ម៉ែត្រ ប្រវែង១០ម៉ែត្រ ចំនួន៧កន្លែង ដែលជាមូលនិធិរបស់សង្កាត់ព្រះបាទ ឆ្នាំ២០២៣ ស្ថិតនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ពីធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុង លោក លោកស្រីសមាជិកក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង នាយករដ្ឋបាលខេត្ត នាយកទីចាត់ការផែនការ និងវិនិយោគខេត្ត នាយករងរដ្ឋបាលក្រុង លោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យ នៃរចនាសម្ព័ន្ធរដ្ឋបាលក្រុង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្រុមប្រឹក្សាសង្កាត់ទាំង៤ មេភូមិ អនុភូមិ សមាជិកភូមិ ប្រជាការពារភូមិ និងប្រជាពលរដ្ឋក្នុងសង្កាត់ព្រះបាទ សរុបចំនួន២១៦នាក់ ក្នុងនោះស្រី ១០៦នាក់ ៕