អ៊ុយក្រែនបានសារភាពថាមានជាប់ពាក់ព័ន្ធនឹងការផ្ទុះស្ពានគ្រីមៀក្នុងឆ្នាំ២០២២
កៀវ÷សេវាសន្តិសុខនៃប្រទេសអ៊ុយក្រែន (SSU) បានសារភាពកាលពីថ្ងៃសៅរ៍ថាខ្លួនបានអនុវត្ត “វិធានការជាក់លាក់” ដែលភ្ជាប់ទៅនឹងការផ្ទុះនៅលើស្ពាន Crimean ក្នុងខែតុលាឆ្នាំ ២០២២ ។”យោងទៅតាមច្បាប់របស់យើង ច្បាប់អន្តរជាតិ និងទំនៀមទម្លាប់ និងប្រពៃណីនៃសង្គ្រាម ដោយគិតគូរពីការពិតដែលថា វាជាផ្លូវដឹកជញ្ជូនដែលយើងមានកាតព្វកិច្ចកាត់ផ្តាច់សត្រូវ វិធានការមួយចំនួនត្រូវបានគេអនុវត្ត” Vasyl Malyuk ប្រធាន SSU នេះបើតាមការឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ទីភ្នាក់ងារ។Malyuk បាននិយាយថា នៅតែវាលឿនពេកក្នុងការបង្ហាញជាសាធារណៈនូវព័ត៌មានលម្អិតនៃ “ប្រតិបត្តិការពិសេស”។
នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២២ ការផ្ទុះដ៏សាហាវមួយបានវាយប្រហារលើស្ពាន Crimean ចម្ងាយ ១៩ គីឡូម៉ែត្រ ដែលមានផ្លូវស្របគ្នាពីរសម្រាប់រថយន្ត និងរថភ្លើងឆ្លងកាត់ច្រក Kerch ។ឡានដឹកទំនិញមួយបានផ្ទុះនៅលើស្ពានផ្លូវដែលបណ្តាលឱ្យធុងសាំងចំនួនប្រាំពីរនៃរថភ្លើងដែលធ្វើដំណើរទៅកាន់ឧបទ្វីបគ្រីមៀត្រូវភ្លើងឆេះ។មនុស្សបីនាក់បានស្លាប់ក្នុងការបំផ្ទុះនេះ ដែលនាំឱ្យបាក់ផ្នែកខ្លះនៃស្ពានថ្នល់ពីរ។
ប្រភពព័ត៌មានៈXinhua
ប្រែសំរួលដោយៈកញ្ញា យ៉េន សុវណ្ណារ៉ា