**គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់នៅព្រឹកនេះហើយ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង**ថៃ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនឡើងដល់ ១៧នាក់ហើយ**កូរ៉េខាងត្បូង៖ ការពង្រីកលទ្ធិគាំពារពាណិជ្ជកម្មនឹងដាក់សម្ពាធលើសេដ្ឋកិច្ចពិភពលោក ដែលនាំឱ្យមានអតិផរណា និងការប្រែប្រួលខ្ពស់នៃអត្រាប្តូរប្រាក់**ក្រុមអ្នកច្បាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រកាសសមាសភាពជាផ្លូវការ**ចិន រៀបចំសេណារីយ៉ូមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន និងកូរ៉េខាងត្បូង ជុំវិញការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង**អ៊ីរ៉ង់នឹងមិនឱនក្បាលដាច់ខាតចំពោះសម្ពាធរបស់អាមេរិក ក្នុងការបន្តការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ**ប្រមុខការពារជាតិអាមេរិក នឹងជំរុញទំនាក់ទំនងយោធាជាមួយហ្វីលីពីន ដើម្បីពង្រឹងការរារាំងប្រឆាំងនឹងការគំរាមកំហែងពីចិនកុម្មុយនិស្ត**បារាំង និងអង់គ្លេស ប្រកាសគាំទ្រដល់ទីក្រុងគៀវក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធបំពង់បង្ហូរ Sudzha ក្នុងតំបន់ Kursk របស់រុស្ស៊ី**លោក ម៉ាក្រុង បង្ហាញនូវគំនិតផ្តួចផ្តើម ដើម្បីគាំទ្រដល់អ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីស**អញ្ជើញដល់កម្ពុជាភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធបងប្រុសដោយក្តីវិប្បយោគ និងក្តុកក្តួលក្រៃលែង**ចូលរួមរំលែកទុក្ខ! បណ្ឌិតសភាចារ្យ ព្រំ ម៉ល់ អតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ទទួលមរណភាព ក្នុងជន្មាយុ ៩២ឆ្នាំ**ថៃ៖ ៧នាក់ស្លាប់ ៩៧នាក់បាត់ខ្លួន ក្រោយរលំអគារ៣០ជាន់ ខណៈអាជ្ញាធរជំរុញល្បឿននៃការជួយសង្រ្គោះ**រដ្ឋមន្ត្រីសាធារណការ ចុះពិនិត្យការងារជួសជុលសាងសង់ ស្ពានលេខ៣១ (ផ្លូវជាតិលេខ២១) ស្ថិតក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥**ក្រុមអ្នកជួយសង្គ្រោះជនជាតិចិន បន្តជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតនៅទីក្រុង Nay Pyi Taw ប្រទេសមីយ៉ាន់ម៉ា**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះមហាក្សត្រយាងបំពេញ ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសឥណ្ឌា

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នេះ បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលនៅព្រឹកនេះ ព្រះអង្គបានសព្វព្រះរាជហឫទ័យយាង​បំពេញ​ព្រះរាជ​ទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា។

យោងតាមក្រសួងការបរទេស បានឱ្យដឹងថា ព្រះរាជដំណើរបំពេញព្រះរាជទស្សនកិច្ចរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនៅប្រទេសឥណ្ឌានាពេលនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២៣ តបតាមការយាងរបស់លោកស្រី ដ្រៅផាឌី មួរមូ ប្រធានាធិបតីឥណ្ឌា។ ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រខ្មែរ នៅប្រទេសឥណ្ឌានាពេលនេះ ចំពេលដែលប្រទេសទាំងពីរកំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។

បើតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងទៀតថា ក្នុងកំលុងពេលនៃព្រះរាជទស្សនកិច្ចនេះ លោកស្រី ដ្រៅផាឌី មួរមូ ប្រធានាធិបតីឥណ្ឌា និងលោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌា នឹងទទួលរៀបចំព្រះរាជពិធីសវនាការថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលក្នុងឱកាសនោះ កិច្ចសហប្រតិ​បត្តិការ​ទ្វេភាគី និងពហុភាគី នឹងត្រូវលើកយកមកពិភាក្សា។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហឫទ័យ ព្រះបរ​ម​​រាជានុញ្ញាត ជូនលោក ច៉ាកឌីប ដាន់ខា (Jagdeep Dhankhar) អនុប្រធានាធិបតី និងលោកបណ្ឌិត ស៊ូប្រាម៉ាន់យ៉ាំ ចៃហ្សានកា (Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេសឥណ្ឌា ចូលក្រាបបង្គំគាល់ និងសវនាការផងដែរ។
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងដាក់កម្រងផ្កា​គោ​រព​វិញ្ញាណក្ខន្ធនៅមណ្ឌប Mahatma Gandhi។ លោកស្រី ដ្រៅផាឌី មួរមូ ប្រធានាធិបតី​ឥណ្ឌា នឹងរៀបចំព្រះរាជពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ថ្វាយព្រះករុណា ព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហ​មុនី នៅប្រទេសឥណ្ឌា គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយក្នុងទំនាក់ទំនង​ដ៏យូរអង្វែង​រវាង​ប្រទេសទាំងពីរ ព្រមទាំងរួមចំណែកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ​នូវចំណងមិត្តភាព​ដ៏​ប្រ​សើរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធដែលចាក់ឫស​យ៉ាងជ្រៅនៅក្នុងបេតិក​ភណ្ឌ​វប្ប​ធម៌ សាសនា និងប្រវត្តិសាស្ត្ររួម ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់​ប្រជា​ជនទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង