អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ចំនួន ២ភូមិ ស្ថិតក្នុងស្រុកសំរោងទង
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនប្រជាពលរដ្ឋ ចំនួន ២ភូមិស្ថិតនៅក្នុងស្រុកសំរោងទង។
ប្រជាពលរដ្ឋ ចំនួន២ភូមិនោះរួមមានភូមិស្រែត្រោក និងភូមិព្រៃរំដួល ក្នុងឃុំសែនដី ស្រុកសំរោងទង ចំនួន ១.១០១គ្រួសារ ស្នើនឹង ២.១៩៦ប័ណ្ណ ដែលរៀបចំធ្វើឡើងនៅភូមិស្រែត្រោក ឃុំសែដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕