នាយឧត្តមសេនីយ៍ នេត សាវឿន ជួបសំណេះសំណាលសួរសុខទុក្ខ គ្រូបង្វឹក និងក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា នារសៀលថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ គ្រូបង្វឹក និងក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជា ក្នុងសាលផ្នែកបុរស ដែលទើបបញ្ចប់បេសកកម្មចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយទទួលបានមេដាយប្រាក់ ជាកំណត់ត្រាលើកដំបូងក្នុងប្រវត្តិសាស្ត្របាល់ទះកម្ពុជា។
ក្នុងឱកាសជួបសំណេះសំណាលនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានផ្តល់ថវិកាលើកទឹកចិត្តដល់ គ្រូបង្វឹក និងក្រុមកីឡាករ ចំនួន ២០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២.០០០ដុល្លារសហរដ្ឋអាមេរិក ៕