ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យកម្លាំងរួមវេនទី២ ស្តីពីការពង្រឹងបែបបទការងារ របស់អគ្គលេខាធិការដ្ឋាន (គ.ជ.ប.ជ)
ភ្នំពេញ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន (គ.ជ.ប.ជ) នាព្រឹកថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យកម្លាំងរួមវេនទី២ ស្តីពីការពង្រឹងបែបបទ និងវឌ្ឍនភាពការងារ របស់អគ្គលេខាធិការដ្ឋាន (គ.ជ.ប.ជ)។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអគ្គលេខាធិការរង ប្រធានលេខាធិការដ្ឋាន ប្រធាននៃក្រុមជំនួយកិច្ចការ ទាំង៦ ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីពាក់ព័ន្ធ របស់អគ្គលេខាធិការដ្ឋាន (គ.ជ.ប.ជ)។
នាឱកាសនោះផងដែរ លោកជំទាវអគ្គលេខាធិការ បានផ្តល់នូវអនុសាសន៍ណែនាំអំពីបែបបទ និងផែនការសកម្មភាព របស់អគ្គលេខាធិការដ្ឋាន (គ.ជ.ប.ជ) មានដូចតទៅ៖
-ថ្នាក់ដឹកនាំ មានអគ្គលេខាធិការរង ប្រធាននៃក្រុមជំនួយកិច្ចការទាំង៦ ប្រធានលេខាធិការដ្ឋាន ត្រូវអនុវត្តផែនការសកម្មភាពការងារតាមអនុសាសន៍ដែលលោកជំទាវ អនុប្រធានអចិន្រ្តៃយ៍ (គ.ជ.ប.ជ) បានដាក់ចុះឲ្យស្របតាមវិន័យ បទបញ្ជារបស់កងកម្លាំងនគរបាលជាតិ
-តំណាងតាមក្រុមជំនួយកិច្ចការទាំង៦ នៃអគ្គ (គ.ជ.ប.ជ) ត្រៀមរៀបចំការងារតាមជំនាញ ក្នុងការសហការជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ ជាមួយនឹងការប្រកាសជាផ្លូវការ នៃការអនុវត្តផែនការគោលនយោបាយទេសន្តរប្រវេសន៍ នាដើមខែមិថុនា ឆ្នាំ២០២៣នេះ
-ថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ នៅតាមក្រុមនីមួយៗ ត្រូវអនុវត្តតួនាទី ភារកិច្ច របស់ស្ថាប័នដែលបានដាក់ចុះ ឲ្យស្របទៅតាមផែនការសកម្មភាពជាតិ (គ.ជ.ប.ជ) ដោយត្រូវធ្វើការតាមដាន និងបូកសរុប វាយតម្លៃ លទ្ធផលការងារ បញ្ហាប្រឈម ជាប្រចាំទៅតាមការិយាល័យរៀងៗខ្លួន នឹងធ្វើសេចក្តីរាយការណ៍មកកាន់ថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន (គ.ជ.ប.ជ) ជារៀងរាល់ប្រចាំសប្តាហ៍ ៕