នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យ អនុព័ន្ធយោធាហ្វីលីពីន ចាស់-ថ្មី ចូលជួបសម្តែងការគួរសម និងជម្រាបលា
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃចន្ទទី២៩ ខែឧសភា ឆ្នាំ២០២៣ បានអនុញ្ញាឱ្យ លោកវរសេនីយ៍ឯក Shalimar Rimperial អនុព័ន្ធយោធាហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានចប់អាណតិ្តបេសកកម្មនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ព្រមទាំងការបង្ហាញមុខរបស់លោកវរនាវីឯក Leo C Dimocpn ដែលជាអនុព័ន្ធយោធាហ្វីលីពីនថ្មី នៅសាលបដិសណ្ឋារកិច្ច បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ៕