ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលជូនអ៊ំស្រីម្នាក់ មានអាការៈចុកឆ្អល់ពោះ រ៉ាំរ៉ៃដោយសារជំងឺក្លនលូន
ភ្នំពេញ៖ អ៊ំស្រី ហ៊ឹម ចន្ថា អាយុ ៥៩ឆ្នាំ មានទីលំនៅក្នុងខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ គាត់មានអាការៈចុកឆ្អល់ពោះ រ៉ាំរ៉ៃដោយសារជំងឺក្លនលូន ត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ។ ក្រោយពីទទួលបានការវះកាត់ដោយជោគជ័យ សភាពជំងឺរបស់គាត់បានធូរស្រាលក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យគាត់ចាកចេញទៅផ្ទះហើយ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។