**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការវិនិយោគទៅលើវិស័យសុខាភិបាល គឺជាការវិនិយោគលើសុខភាពជាតិ គឺជាការវិនិយោគដើម្បីភាពមានបានរបស់ពលរដ្ឋ**សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យ ប្រកាសថា ឈ្មោះ តុន សំអាត និង តុន ស ពុំមានឈ្មោះជាអតីតយុទ្ធជនទទួលរបប ឧបត្ថម្ភគោលនយោបាយប្រចាំខែ របស់សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យនោះទេ**ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន៣៦**អភិបាលរាជធានីភ្នំពេញ ណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តដាក់ឲ្យបានម៉ឹងមាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង**នគរបាលស្រុកស្វាយជ្រំ ស្រាវជ្រាវឃាត់ក្មេងទំនើង ៦នាក់ ចាត់ការតាមនីតិវិធីច្បាប់**ឯកឧត្តម មាន ចាន់យ៉ាដា និងឯកឧត្តម សុី ប្រាសិទ្ធ អញ្ជើញបើកសន្និបាទបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តឧត្តរមានជ័យ**មន្រ្តីនគរបាលជាតិ ចំនួន ៥៩៧រូប បង្កើនការយល់ដឹងពី «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» សំដៅពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងប្រសិទ្ធភាពការអនុវត្តច្បាប់**ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងអភិវឌ្ឍន៍ជនបទ**អភិបាលខេត្តកណ្ដាល៖ ករណីក្មេងទំនើងដែលបង្ករបួសស្នាម ឬខូចខាតទ្រព្យសម្បត្តិផ្សេងៗ អាជ្ញាធរទាំងអស់ត្រូវស្វែងរកមិនដកដៃឡើយ ដើម្បីចាប់យកមកដន្ទាទោសតាមច្បាប់ឱ្យខានតែបាន**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់ ដើម្បីចាត់ការតាមនីតិវិធី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកកម្ពស់ចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទពី២៥រាជធានី-ខេត្ត**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការពន្យារពេលក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល**អធិបតេយ្យភាពរបស់ប៉ាណាម៉ាទទួលបានការគាំទ្រជាសកល បើទោះបីជាមានការវេតូពីសហរដ្ឋអាមេរិកក៏ដោយ**យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Azerbaijan Airlines មក​ពី​ទីក្រុង Baku បាន​ធ្លាក់​នៅ​ជិត Aktau ប្រទេស​កាហ្សាក់ស្ថាន**មន្រ្តី អ.ដ.ក. ចុះដោះស្រាយសំណុំរឿងវិវាទដល់គេហដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ បានដោយជោគជ័យ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទេស និងការសង់បង្គោលព្រំតំបន់៣នៃតំបន់បឹងទន្លេសាប**ចិនអនុម័តការសាងសង់ទំនប់វារីអគ្គិសនីធំបំផុតរបស់ពិភពលោក**ឯកឧត្តម ប៉ាវ ហម ផាន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ**ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង ជាង៧លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» នៅកម្ពុជា

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖ ពន្ធនាគារទាំងអស់បើកទ្វាររង់ចាំមេដឹកនាំអតីតបក្សសង្រ្គោះជាតិដែលរឹងក្បាល ក្នុងនោះមានទាំង រ៉ុង ឈុន ដែលព្រមានធ្វើបាតុកម្ម

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ  នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ឱ្យដឹងថា ពន្ធនាគារទាំងអស់បើកទ្វាររង់ចាំពួកមេដឹកនាំអតីតបក្សសង្រ្គោះជាតិដែលរឹងក្បាល ក្នុងនោះមានទាំង រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន ដែលព្រមានធ្វើបាតុកម្ម។

នាយឧត្តមសេនីយ៍ បានបញ្ជាក់យ៉ាងដូច្នេះថា “យើងត្រៀមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ដែលសេចក្តីណែនាំរបស់សម្តេចតេជោ នៅជាធរមាននៅឡើយ នរណាដែលដឹកនាំប្រជាពលរដ្ឋ បះបោរធ្វើបាតុកម្ម អ្នកនោះនឹងទទួលខុសត្រូវចំពោះមុខច្បាប់”។

នាយឧត្តមសេនីយ៍ បន្តថា “ពន្ធនាគារទាំងអស់បើកទ្វាររង់ចាំពួកមេដឹកនាំអតីតបក្សសង្រ្គោះជាតិដែលរឹងក្បាល ក្នុងនោះមានទាំង រ៉ុង ឈុន ផងដែរ»។ លោកបន្តថា៖ «នៅក្នុងគណបក្សគាត់ក៏មិនមានការឯកភាពគ្នាដែរទេ គឺមានតែ រ៉ុង ឈុន មួយប៉ុណ្ណោះ ដែលទាមទារធ្វើបាតុកម្ម ដែលធ្វើទៅតាមការញុះញង់ពីទណ្ឌិតនៅក្រៅប្រទេស បើធ្វើតាមនោះគណបក្សនឹងត្រូវរំលាយ ដែលពួកគេបាត់បង់ទាំងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោតខាងមុខទៀត”។

កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន បានប្រកាសថា គណបក្សនេះគ្រោងប្រមូលផ្តុំសមាជិក និងអ្នកគាំទ្រប្រមាណ១ម៉ឺននាក់ នៅទីលានប្រជាធិបតេយ្យ ដើម្បីតស៊ូមតិទាមទារឱ្យគ.ជ.ប អនុញ្ញាតឱ្យគណបក្សនេះចូលរួមការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នាខែកក្កដាខាងមុខនេះឡើងវិញ។
ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ បានអំពាវនាវឲ្យអ្នកគាំទ្រគណបក្សភ្លើងទៀន ត្រូវរក្សាភាពស្ងៀមស្ងាត់ និងកុំធ្វើតាមការអំពាវនាវ ព្រមទាំងសកម្មភាពរបស់មេដឹកនាំគណបក្សភ្លើងទៀនឲ្យសោះ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឲ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធត្រូវចាត់វិធានការជាបន្ទាន់ មិនឲ្យប្រមូលផ្តុំតវ៉ានោះឡើយ ដោយត្រូវចាប់ខ្លួនភ្លាមៗចំពោះមេដឹកនាំគណបក្សភ្លើងទៀន ទាំងថ្នាក់ដឹកនាំជាតិ និងថ្នាក់ក្រោមជាតិ៕

អត្ថបទដែលជាប់ទាក់ទង