ព្រះមហាក្សត្រកម្ពុជា រាជានុញ្ញាតលោកជំទាវប្រធានាធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា ចូលគាល់នៅទីក្រុងញូវដេលី
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ រាជានុញ្ញាតលោកជំទាវ ដ្រៅផាឌី មូរមូ (Droupadi Murmu) ប្រធានាធិបតី និងឯកឧត្តម ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋឥណ្ឌា ចូលគាល់ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងញូវដែលី ក្នុងឱកាសដែលព្រះអង្គទ្រង់គង់ប្រថាប់បំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។