នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសៀវភៅគោលមេរៀនជំនាញកិច្ចការច្រកទ្វារនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តប្រវេសន៍ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសៀវភៅគោលមេរៀនជំនាញកិច្ចការច្រកទ្វារនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
កិច្ចប្រជុំនេះ មានការអញ្ជេីញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង លោកប្រធាននាយកដ្ឋានច្រកទ្វាទី១ ប្រធាននាយកដ្ឋានច្រកទ្វាទី២ ក្រុមការងាររៀបចំចងក្រងសៀវភៅគោលមេរៀនជំនាញកិច្ចការច្រកទ្វារ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
ជាកិច្ចចាប់ផ្ដេីម ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានមានមតិបេីកកិច្ចប្រជុំ និងអនុញ្ញាតជូនឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប វី អគ្គនាយករង និងជាប្រធានក្រុមការងារ ធ្វេីសេចក្ដីរាយការណ៍អំពីដំណើរការនៃការរៀបចំចងក្រងសៀវភៅគោលមេរៀនជំនាញកិច្ចការច្រកទ្វារនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជូនអង្គប្រជុំ។
បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប វី បានធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលការងារដែលក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យ និងកែសម្រួលខ្លឹមសារសៀវភៅគោលមេរៀនជំនាញកិច្ចការច្រកទ្វារនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍សម្រេចបានក្នុងការរៀបចំចងក្រងសៀវភៅគោលនេះឡើង។
ជាបន្ត ក៏មានការចូលរួមមតិយោបល់របស់សមាជិកនៃអង្គប្រជុំពាក់ព័ន្ធនឹងខ្លឹមសារនៅក្នុងសៀវភៅគោលមេរៀននេះផងដែរ។
ជាទីបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានមានមតិបូកសរុប ដោយបានកែសម្រួលខ្លឹមសារមួយចំនួន និងស្នេីដល់អគ្គនាយករង ប្រធាននាយកដ្ឋានច្រកទ្វាទី១ និងច្រកទ្វាទី២ ពិនិត្យ និងកែសម្រួលសៀវភៅគោលមេរៀនបន្ថែមទៀត ដើម្បីប្រជុំឆ្លងដាក់ឱ្យប្រើប្រាស់នាពេលខាងមុខ ៕