ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាល ដល់បុរសម្នាក់មានដំបៅរលួយម្រាមជើងរ៉ាំរ៉ៃ
ភ្នំពេញ៖ ប្អូនប្រុស ប៊ី ថេង អាយុ ៤១ឆ្នាំ មកពីខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានដំបៅរលួយម្រាមជើង រ៉ាំរ៉ៃ ដោយសារមានស្ទះសរសៃឈាមទៅចិញ្ចឹមចុងម្រាម ត្រូវបានក្រុមគ្រូពេទ្យ TYDA ធ្វើការវះកាត់បានដោយជោគជ័យ ។ ក្រោយពីទទួលបានការវះកាត់ដំបៅចុងជើងរួច ក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យគាត់ចាកចេញទៅផ្ទះហើយ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។