**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

មហោស្រពភាពយន្តអន្តរជាតិកម្ពុជាឆ្នាំនេះ នឹងលើកកម្ពស់ឧស្សាហកម្មភាពយន្តភាពយន្តកម្ពុជាឲ្យមានការវិវត្តរីកចម្រើន


ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងវប្បធម៌បានលើកឡើងថា ការរៀបចំមហោស្រពភាពយន្តអន្តរជាតិកម្ពុជានឹងលើកកម្ពស់ឧស្សាហកម្មភាពយន្តភាពយន្តកម្ពុជាឲ្យមានការវិវត្តរីកចម្រើន នឹងបានបង្ហាញ ពីសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី អរូបី និងសម្បត្តិ ធម្មជាតិកម្ពុជា ទៅកាន់ពិភពលោក ។

ក្នុងពិធីបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ ឆ្នាំ២០២៣ នៅរោងភាពយន្ត ឡេជេន ស៊ីណេមា សាខាអូឡាំព្យាកាលពីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជានេះ រួមចំណែកដល់ការផ្សព្វផ្សាយពីកត្តាសុខសន្តិភាព ស្ថេរភាព នយោបាយ របស់កម្ពុជា និងជាពិសេសបានបង្ហាញ ពីសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី អរូបី និងសម្បត្តិ ធម្មជាតិកម្ពុជា ទៅកាន់ពិភពលោក ព្រមទាំងជាការផ្ដល់ឱកាសដល់ អ្នកអាជីពក្នុងវិស័យភាពយន្ត ក្នុង ការចែករំលែកបទពិសោធន៍ផ្លាស់ប្តូរយោបល់គ្នា រកចំណុចខ្លាំង ចំណុចខ្សោយ បង្កើនគុណភាពភាពយន្តកម្ពុជា ដើម្បីអាចប្រកួតប្រជែងជាមួយនឹងការរីកចំរើនឥតឈប់ឈរ នៃទីផ្សារភាពយន្ត ក្នុងតំបន់ ព្រមទាំងប្រែក្លាយកម្ពុជាឲ្យទៅ ជាដែនដីនៃការថតភាពយន្តជាតិ និងបរទេស។

លោកជំទាវបន្តថាក្នុងរយៈពេលជិត១០ឆ្នាំចុងក្រោយនេះ ការវិវត្តន៍រីកចំរើននៃវិស័យភាពយន្តនៅកម្ពុជា បានឆ្លងកាត់ដំណាក់កាលជាច្រើន ដែលធ្វើឲ្យយើងមានក្តីមោទនៈផង និងភាពលំបាករាប់មិនអស់ផងដែរ ។

ការប្រឹងប្រែងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងស្ថាប័នពាក់ព័ន្ធ រួមនឹងឆន្ទះដ៏មោះ មុតរបស់បងប្អូនផលិតករ អាជីវករ ដែលប្រកបរ បរទទួលទានក្នុងវិស័យភាពយន្ត បានរួមចំណែក ក្នុងការ ជំរុញកំណើនផលិតផល ស្នាដៃភាពយន្ត សម្រាប់បំពេញតម្រូវការរបស់ទស្សនិកជនជាតិប្រកប ដោយគុណភាព និងភាពជឿទុកចិត្ត ព្រមទាំងបានធ្វើឲ្យបរិយាសកាននៃឧស្សាហកម្ម ភាពយន្ត កាន់តែមានភាពល្អប្រសើរ។ លើសពីនេះ រាជរដ្ឋា ភិបាល កម្ពុជាដែល មាន សម្តេចតេជោ នាយក រដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខ ក៏បានធ្វើការ ព្យួរទុក ការអនុវត្តកាតព្វកិច្ចពន្ធដារមួយ ចំនួនធំជូន ដល់ផលិតករភាពយន្តក្នុងស្រុក ដោយគិតចាប់ ពី ឆ្នាំ២០១៨ រហូតដល់បំណាច់ឆ្នាំ២០២៣ ព្រមទាំង ជួយ សម្របម្រួល លើកទឹកចិត្តដល់ផលិតករភាពយន្តបរទេសដែលមក ថតនៅ កម្ពុជា ផង ដែរ។ ទាំង នេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសារសំខាន់ និងភាព ចាំបាច់ នៃឧស្សាហកម្ម ភាពយន្ត ក្នុងរួម ចំណែក លើកកម្ពស់ការផ្សព្វផ្សាយសិល្បៈវប្បធម៌ និងការធ្វើពិពិកម្មសេដ្ឋកិច្ចជាតិផងដែរ។
បច្ចុប្បន្នទោះបីវិបតិ្តនៃជំងឺកូវីដ-១៩ បានបញ្ចប់ក៏ពិតមែន តែស្ថានភាពឧស្សាហកម្ម ភាពយន្ត កម្ពុជា ហាក់នៅរងឥទ្ធិល និងមិនទាន់បានត្រឡប់មករកស្ថានភាពប្រក្រតីវិញនៅឡើយ ដែលកត្តានេះ ទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាបន្តជំរុញ គំាពារ និងលើកទឹកចិត្តបន្ថែមទៀត ដល់ផលិតករ និងវិស័យឯកជនផ្នែកវិស័យភាពយន្ត ទាំងការសម្របសម្រួលលើបទដ្ឋានគតិយុត្ត និងការអនុគ្រោះព្យូរទុកការអនុវត្តកាតព្វកិច្ចពន្ធដារផ្សេងៗ។

សូមបញ្ជាក់ថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅរោងភាពយន្ត ឡេជេន ដោយបាននាំយកភាពយន្តជាតិ អន្តរជាតិជិត២០០ចំណងជើង ចាក់ជូនទស្សនាដោយឥតគិតថ្លៃ៕

អត្ថបទដែលជាប់ទាក់ទង