**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

ឯកឧត្តម ជួប ប៉ារីស៍ អញ្ជើញបើកវេទិកាជើងឯកយុវជន ជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញបើកវេទិកាជើងឯកយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២៣ នៅទីស្នាក់ការ ស.ស.យ.ក. រាជធានីភ្នំពេញ។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្ដីរាជការក្រសួងបរិស្ថាន សាស្រ្តាចារ្យ គ្រូបង្រៀន សិស្សានុសិស្ស ដែលមកពីសាលានានា ប្រមាណ៣០០អង្គ/នាក់ ។

មានមតិស្វាគមន៍ ឯកឧត្តម កែន សេរីរដ្ឋា មានប្រសាសន៍ថា វេទិកាយុវជនជើងឯកជជែកពិភាក្សាអំពីបរិស្ថាននាពេលនេះ គឺជាសកម្មភាពជាយុទ្ធសាស្រ្តមួយ ដើម្បីឆ្លើយតប ក៏ដូចជាដើម្បីឈានទៅសម្រចឱ្យបាននូវទស្សនវិស័យរបស់អគ្គនាយកដ្ឋាន ដោយមានគោលបំណងសំខាន់ៗចំនួនពីរ គឺទី១៖ ផ្តល់ឱកាសដល់យុវជនខ្មែរធ្វើការសិក្សាស្រាវជ្រាវ និងជជែកពិភាក្សាស៊ីជម្រៅអំពីបរិស្ថាន ដោយស្វែងរកទឡ្ហីករណ៍ ឬសូចនាករថ្មីៗគាំទ្រគោលជំហរ ផ្លាស់ប្តូរចំណេះដឹងគ្នាទៅវិញទៅមក និងទី២៖ជំរុញចលនាយុវជនស្រលាញ់បរិស្ថាន ដោយធ្វើការចែករំលែកនូវចំណេះដឹងទាំងនោះទៅកាន់សាធារណជន តាមរយៈការចាក់ផ្សាយតាមប៉ុស្តិ៍ទូរទស្សន៍ វិទ្យុ Facebook Page YouTube និងប្រព័ន្ធបណ្តាញសង្គមផ្សេងៗ។

មានមតិសំណេះណាលទៅកាន់អ្នកចូលរួម ក៏ដូចជាបេក្ខជន-បេក្ខនារី ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការ មានប្រសាសន៍ថា ប្អូនៗយុវជន គឺជាកម្លាំងស្នូលក្នុងការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនទៅមុខបន្ដទៀត ហើយប្អូនៗនេះហើយដែលនឹងក្លាយជាអ្នកអប់រំ អ្នកគ្រប់គ្រង អ្នកដឹកនាំ និងជាអ្នកកាច់ចង្កូតនាវាកម្ពុជានាថ្ងៃខាងមុខ។ ហេតុនេះក្រសួងបរិស្ថាន បានបង្កើតក្រុមយុវជនវិស័យបរិស្ថាន ដែលនេះជាចេតនាមួយចង់ឱ្យយុវជន មិនត្រឹមតែចេះរឿងសេដ្ឋកិច្ច សង្គមប៉ុណ្ណោះទេ ប៉ុន្តែបរិស្ថានផងដែរ។ ក្រសួងបរិស្ថាន ចង់ឃើញយុវជនខ្មែរទៅថ្ងៃអនាគត ក្លាយជាអ្នកដឹកនាំមួយដែលមានការគិតគ្រប់ជ្រុងជ្រោយ គ្រប់វិស័យ ដោយយកវិស័យបរិស្ថានជាវិស័យអាទិភាព។ ឯកឧត្តមបន្ដថា វេទិកានេះ គឺជាវេទិកាសម្រាប់ប្អូនៗបញ្ចេញសមត្ថភាព ក៏ដូចជាសាកល្បងខ្លួនឯងផងដែរ ហើយការជជែកពិភាក្សារបស់ប្អូនៗ នឹងផ្តល់ធាតុចូលសំខាន់ៗ មានលក្ខណៈវិទ្យាសាស្រ្ត និងអាចទុកចិត្តបានដល់ក្រសួង ដើម្បីឱ្យក្រសួងអាចប្រើប្រាស់បានជាមូលដ្ឋានក្នុងការរៀបចំជាផែនការយុទ្ធសាស្រ្ត ឬមធ្យោបាយដោះស្រាយផ្សេងៗ។

គួរបញ្ជាក់ឱ្យដឹងថា ការប្រកួតប្រជែងនេះ មានបេក្ខជន-បេក្ខនារី ចំនួន២៤រូប ជាមួយនឹង១២ប្រធានបទ។ ក្នុងប្រធានបទនីមួយៗមានបេក្ខជន-បេក្ខនារី ចំនួន២រូប ដើម្បីធ្វើប្រកួតនិយាយ និងបញ្ចេញសមត្ថភាពថ្វីមាត់ដើម្បីជ្រើសរើសទៅវគ្គបន្ដ។ ចុងក្រោយមានបេក្ខជន-បេក្ខនារី ចំនួន៣រូប ដែលត្រូវប្រកួតគ្នាដើម្បីទទួលជ័យលាភីលេខ១ លេខ២ និងលេខ៣៕

អត្ថបទដែលជាប់ទាក់ទង