**រដ្ឋមន្ត្រីការបរទេសតូហ្គោ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**១០ថ្ងៃ មន្រ្តី ផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាង៦ពាន់លើក**អ៊ុយក្រែន អះអាងថា ខ្លួនបានបាញ់ទម្លាក់ដ្រូន ១៣០គ្រឿង ក្នុងការវាយប្រហាពេញមួយយប់របស់រុស្ស៉ី**ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេច ម៉ែន សំអន**ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូន សម្តេច ទៀ បាញ់**មន្ទីរបញ្ចកោណ ស្នើឱ្យយោធាផ្តល់ការការពារសុវត្ថិភាព ជុំវិញការចូលទៅកាន់ព្រែកជីកប៉ាណាម៉ា**ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ បាននិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីពលរដ្ឋ ជាពិសេសពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេ ញ**ព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិសៀមរាប-អង្គរ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ**អភិបាលខេត្តកំពង់ចាម អញ្ជើញទស្សនកិច្ច មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន**ក្រសួងទេសចរណ៍ ជូនដំណឹង ស្តីពីបាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ “សមរាត្រីប្រាសាទអង្គរ Equinox Angkor”**មេទ័ពជើងគោកកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីពង្រឹងភាពជាដៃគូទ្វេភាគី កងទ័ពជើងគោក កម្ពុជា-ហ្វីលីពីន**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១៦ ខែមីនា គឺ “ល្អណាស់”**មន្រ្តីរដ្ឋាភិបាលអ៊ុយក្រែន បាននិយាយថា ទីក្រុងកៀវដឹងច្បាស់ថា ខ្លួនគ្មានសមត្ថភាពដណ្តើមយកមកវិញនូវទឹកដីទាំងអស់ ដែលកំពុងស្ថិតក្រោមការត្រួតត្រារបស់រុស្ស៉ី ដោយប្រើប្រាស់កម្លាំងយោធាឡើយ**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបន្តប្រកាន់ខ្ជាប់នូវគោលជំហរម៉ឺងម៉ាត់ក្នុងការរឹតបន្តឹងវិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញា ដែលប្រព្រឹត្តខុសច្បាប់ និងខុសក្រមសីលធម៌វិជ្ជាជីវៈ**ក្រសួងយុត្តិធម៌ កំពុងសិក្សាលទ្ធភាព ក្នុងការដាក់បញ្ចូលបទល្មើសថ្មីៗទៀត ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញ ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ អំពាវនាវឱ្យដាក់បណ្តឹងតាមលេខទូរសព្ទ ឬទៅក្រសួងផ្ទាល់ ជាជាងការបង្ហោះលើហ្វេសប៊ុក**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សំណុំរឿងក្តីពាក់ព័ន្ធនឹងការខ្ចីប្រាក់ មានរហូតដល់ជាង១ម៉ឺនករណី កាលពីឆ្នាំ២០២៤ កន្លងទៅនេះ**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សំណុំរឿងគ្រឿងញៀននៅតាមតុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស នៅឆ្នាំ២០២៤ បានធ្លាក់ចុះនូវចំណាត់ថ្នាក់ពីលេខ១ មកនៅលេខ៣**ក្រសួងប្រៃសណីយ៍ នឹងសហការជាមួយក្រុមហ៊ុនតិកតុ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ**រដ្ឋមន្ត្រីការបរទេសអាម៉េរិក ប្រកាសដាក់ទណ្ឌកម្មទិដ្ឋការប្រឆាំងនឹងមន្ត្រីថៃ ជុំវិញការនិរទេសជនជាតិដើមអ៊ុយហ្គ័រ

ព្រឹកស្អែក​ យុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២ ចាប់ផ្តើមនៅខេត្តសៀមរាប ខណៈភោជនីយដ្ឋានចំនួន១០ បន្ថែមទៀតប្តេជ្ញាមិនលក់សាច់សត្វព្រៃ

ភ្នំពេញ៖ ក្រសួងបរិស្ថាន អង្គការសង្គមស៊ីវិល មន្រ្តីអាជ្ញាធរមូលដ្ឋាន សហគមន៍មូលដ្ឋាន និងភាគីដៃគូពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ បានរួមគ្នាបើកយុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២ នៅខេត្តសៀមរាប។ ក្នុងយុទ្ធនាការនេះដែរ គេរំពឹងថា នឹងជួយជំរុញបន្ថែមទៀត ក៏ដូចជាបំផុសចលនាប្រជាពលរដ្ឋ ឱ្យបញ្ឈប់ការដាក់អន្ទាក់សម្លាប់សត្វព្រៃ និងបញ្ឈប់ការបរិភោគសាច់សត្វព្រៃ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី យុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២ នៅខេត្តសៀមរាប នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ នៅមន្ទីរបរិស្ថានខេត្ត ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអ្នកដឹកនាំយុទ្ធនាការអន្ទាក់សូន្យ បានមានប្រសាសន៍ថា តាមរយៈការធ្វើយុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២នេះ យ៉ាងហោចណាស់ ក៏មានភោជនីយដ្ឋានចំនួន១០ នៅខេត្តសៀមរាប បានប្តេជ្ញាមិនលក់ សាច់សត្វព្រៃ។ ការចូលរួមពីសំណាក់ ម្ចាស់ភោជនីយដ្ឋាន គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ ការសម្លាប់សត្វព្រៃ ក៏ដូចជាការចូលរួមកាត់បន្ថយដាក់អន្ទាក់ ក្នុងតំបន់ធម្មជាតិ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋេលេខាធិការ បានបន្តថា ការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ គឺជាចលករមួយយ៉ាងសំខាន់ ក្នុងការអភិរក្សសត្វព្រៃ ឱ្យបានគង់វង្ស យូរអង្វែង តរៀងទៅ។

លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានបញ្ជាក់ថា ខេត្តសៀមរាប មានផ្ទៃដីប្រព័ន្ធតំបន់ការពារធម្មជាតិ សរុបប្រមាណ ២៨១.៥៣០ហិចតា ដែលតំបន់ការពារធម្មជាតិទាំងនោះរួមមាន៖
១-ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»
២-ដែនជម្រកសត្វព្រៃបឹងពែរ
៣-ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព
៤-ដែនជម្រក សត្វព្រៃភ្នំត្នោត-ភ្នំពក
៥-តំបន់ការពារទេសភាពអង្គរ
៦-តំបន់ការពារទេសភាពទំនាប ខាងជើងបឹងទន្លេសាប
៧-តំបន់ប្រើប្រាស់ច្រើនយ៉ាង បឹងទន្លេសាប
៨-តំបន់ រ៉ាមសារ បឹងទន្លេឆ្មារ ដែលមាន ៤ ការិយាល័យសម្រាប់ធ្វើការគ្រប់គ្រងរួមមាន៖ ទី១.ការិយាល័យឧទ្យានជាតិ, ទី២.ការិយាល័យដែនជម្រកសត្វព្រៃ, ទី៣.ការិយាល័យ ការពារទេសភាព និងទី៤.ការិយាល័យតំបន់ប្រើប្រាស់ច្រើនយ៉ាង ដែលមានមន្ត្រី ឧទ្យានុរក្សចំនួន១០១នាក់ /ស្ត្រី៥នាក់ មានស្នាក់ការ និងស្នាក់ការរង ចំនួន ២៦ស្នាក់ការ។

លោកប្រធានមន្ទីរ បានបន្ថែមថា តាមការអង្កេត សិក្សាស្រាវជ្រាវ មានប្រភេទសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិ ភូមិសាស្ត្រខេត្តសៀមរាប បាននឹងកំពុងថយចុះ គួរឱ្យព្រួយបារម្ភ។ ប្រភេទសត្វព្រៃមួយចំនួនដូចជា៖ ទន្សោង, សត្វកែះ, ទោច, ខ្លាឃ្មុំ, ប្រើស, ពង្រូល និងសត្វស្លាប កំពុងទទួលរងការគំរាមកំហែង និងបានចាត់ទុកជាប្រភេទសត្វកម្រ និងជិតផុតពូជ ក្នុងបញ្ជីក្រហម IUCN ។

ឯកឧត្តម ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ការបរិភោគសាច់សត្វព្រៃ គឺជារឿងមួយមិនល្អសោះឡើយ ពិសេសនៅខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ដ៏សំខាន់មួយ ក្នុងប្រទេសកម្ពុជា។ យើងត្រូវបញ្ចប់ការដាក់អន្ទាក់ និងបញ្ឈប់ ការបរិភោគសាច់សត្វព្រៃ។

ទន្ទឹមជាមួយគ្នានេះ ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍បន្តថា បើយើងមិនបានរឹតបន្តឹង ពាក់ព័ន្ធទៅនឹងការដាក់អន្ទាក់នោះទេ វាហាក់បីដូចជាមិនមានប្រសិទ្ធភាព ក្នុងការអនុវត្តនោះឡើយ។ យើងត្រូវជំរុញយុទ្ធនាការនេះ ឱ្យមានប្រសិទ្ធភាព និងរួមគ្នាបំផុសចលនាឱ្យទទួល បានប្រសិទ្ធភាព កាន់តែប្រសើរ នៅថ្ងៃខាងមុខ។

គួរជម្រាបផងដែរថា ខេត្តគោលដៅសម្រាប់យុទ្ធនាការអន្ទាក់សូន្យ ក្នុងដំណាក់កាលទី២ នេះរួមមាន៖ ខេត្តពោធិ៍សាត់, កំពង់ស្ពឺ, កោះកុង, សៀមរាប, បាត់ដំបង និងខេត្តប៉ៃលិន ៕

អត្ថបទដែលជាប់ទាក់ទង