**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ

ឯកឧត្តម អ៊ុំ រាត្រី៖ ភាពខ្លាំងនៃខេត្តបន្ទាយមានជ័យ មានផ្ទៃដីបង្កបង្កើនផល សរុបរហូតទៅដល់ ៣៦៣,៦៥៧ហិតា

ភ្នំពេញ៖ ភាពខ្លាំងនៃខេត្តបន្ទាយមានជ័យមានផ្ទៃដីបង្កបង្កើនផលសរុបរហូតទៅដល់ ៣៦៣,៦៥៧ហិតា ស្មើរហ្នឹង ៥៤.៤% នៃផ្ទៃដីសរុបមានលក្ខណៈអំណោយផលដល់វិស័យកសិកម្ម។ មានតំបន់ទេសចរណ៍សំបូរបែប ដោយសម្បត្តិធម្មជាតិ និងសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ ដែលជារមណីយដ្ឋានទេសចរណ៍ ដូចជាប្រាសាទបុរាណ ភ្នំ ស្ទឹង ដងអូរ មានខ្យល់អាកាសបរិសុទ្ធល្អ សកម្មភាព សេវាកម្ម ពាណិជ្ជកម្ម សេដ្ឋកិច្ច ក្រុងប៉ោយប៉ែត បានបង្កភាពងាយស្រួលសម្រាប់សកម្មភាពពាណិជ្ជកម្មរវាងភាគីកម្ពុជា-ថៃ ក្នុងការដឹកជញ្ជូននាំចេញ នាំចូល នូវទំនិញ ផលិតផលដំណាំកសិកម្ម ដើម្បីបំពេញតម្រូវការរវាងប្រទេសទាំង០២។ ចំណុចខ្លាំងមួយទៀតសម្រាប់ខេត្តបន្ទាយមានជ័យគឺ ការវិនិយោគិនជាច្រើនបានវិនិយោគនៅតំបន់ក្រុងប៉ោយប៉ែត ព្រមទាំងការរីកដុះដាលផ្សារទំនើប សណ្ឋាគារ កាស៊ីណូ អាគារធំៗ ដែលធ្វើឱ្យខេត្តបន្ទាយមានជ័យ មានប្រាក់ចំណូលកើនឡើងជាលំដាប់ និងជាខេត្តមានសក្តានុពលផ្នែកសេដ្ឋកិច្ចខ្ពស់ផងដែរ។

នេះគឺជាការលើកឡើងរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ នៅថ្ងៃទី០១ ខែមិថុនាឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំពីគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍វិភាគចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាពនិងការគំរាម ស្វត (SWOT) នៃខេត្តបន្ទាយមានជ័យ ដែលរៀបចំធ្វើនៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត។

លោក បឹង គឹមស៊ឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានមានប្រសាសន៍ថា៖ កិច្ចប្រជុំនាថ្ងៃនេះមានសារៈសំខាន់ណាស់ចំពោះលោក លោកស្រី ប្រធានមន្ទីរ អង្គភាព ជំនាញដែលត្រូវធ្វើការវិភាគចំណុចខ្លាំង ចំណុចខ្សោយ ដែលហៅកាត់ថាស្វត Swot ។

លោក បឹង គឹមស៊ឹង បន្តថា ស្វត (Swot ) ត្រូវបានគេបង្កើត និងធ្វើការណែនាំឲ្យប្រើប្រាស់ក្នុងឆ្នាំ ១៩៦០ មកម្ល៉េះហើយស្វត Swot ជាវិធីសម្រាប់វិភាគនូវសក្តានុពល និងកត្តាប្រឈម ក្នុងស្ថាប័ន អង្គភាព ហើយជាជំហ៊ានដំបូងដែលអាចជួយឲ្យយើងបង្កើតផែនការសកម្មភាព ដោយប្រសិទ្ធភាពនិងជួយជំរុញការយល់ដឹង អំពីភាពខ្លាំង (ចំណុចវិជ្ជមាន) ភាពខ្សោយ(ចំណុចអវិជ្ជមាន) កាលានុវត្តភាព(ចំណុចសក្តានុពល) និងការគំរាម (ជាចំណុចប្រឈម)។

ជាមួយគ្នានោះដែរ ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ដែរថា៖ ក្រៅពីចំណុចខ្លាំងក៏នៅមានចំណុចខ្សោយ និងការគំរាមផងដែរ រួមមានអត្រាភាពក្រីក្រ របស់ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យនៅមានកម្រិតខ្ពស់ ដែលភាពក្រីក្រនេះត្រូវបានចាត់ទុកជាបន្ទុកមួយ ត្រូវដោះស្រាយ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ត្រូវបានខូចខាតវិញដោយសារការបំផ្លាញពីកត្តាធម្មជាតិ ប្រព័ន្ធធារាសាស្ត្រ ប្រឡាយមេនិងអាងស្តុបទឹក ពុំទាន់មានគ្រប់គ្រាន់ អត្រាគ្រោះថ្នាក់ចរាចរណ៍នៅមានកម្រិតខ្ពស់នៅឡើយ និងអត្រាគ្រោះថ្នាក់ដោយសារគ្រប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅតែមានបញ្ហាគួរឲ្យកត់សម្គាល់ មូលហេតុសកម្មភាពបោសសំអាតមីន មិនទាន់បានគ្រប់ជ្រុងជ្រោយហើយថវិកាគាំទ្រ ក្នុងវិស័យនេះមានការធ្លាក់ចុះ ៕

អត្ថបទដែលជាប់ទាក់ទង