ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលអ៊ំស្រីម្នាក់ មានជំងឺភ្នែកឡើងបាយ
ភ្នំពេញ៖ អ៊ំស្រី ឈៀង សុខរឿន អាយុ ៦០ឆ្នាំ និងអ៊ំស្រី ឈៀង រិន អាយុ ៦៥ឆ្នាំ មកពីភូមិផ្កាអណ្តូង ឃុំផ្កាអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម បានមកវះកាត់ភ្នែកឡើងបាយដោយក្រុមគ្រូពេទ្យ TYDA នៅមន្ទីរពេទ្យព្រះអង្គឌួង បានដោយជោគជ័យ និងបានត្រឡប់ទៅផ្ទះវិញហើយ ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។