**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន

អ្នកជំនាញ រកឃើញសត្វបង្គួយក្បាលខៀវ និងតុកកែភ្នំគូលែន នៅឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម-ភ្នំគូលែន

ភ្នំពេញ៖ កញ្ញា Christel Griffioen នាយិកាអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ប្រចាំកម្ពុជា បានឲ្យដឹងថា ថ្មីៗនេះអ្នកជំនាញបានរកឃើញ សត្វល្មូនប្រភេទថ្មី ២ប្រភេទ គឺបង្គួយក្បាលខៀវ និងតុកកែភ្នំគូលែន នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម-ភ្នំគូលែន ។

ក្នុងពិធីបើកយុទ្ធនាការអន្ទាក់សូន្យដំណាក់ការទី២ នៅទីរួមខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ នៅថ្ងៃទី២ មិថុនា កញ្ញា Christel Griffioen បានមានប្រសាសន៍ថា ការរកឃើញប្រភេទល្មូនសត្វល្មូនប្រភេទថ្មីចំនួន២នេះ ជាការគូសបញ្ជាក់យ៉ាងច្បាស់ថា ខេត្តសៀមរាប មិនត្រឹមតែជាកន្លែងដ៏សំខាន់បំផុតមួយផ្នែកបុរាណវិទ្យា នៅតំបន់អាស៊ីអាគ្នេយ៍ ប៉ុណ្ណោះទេ ថែមទាំងមានសារៈសំខាន់ខ្លាំងសម្រាប់ជីវៈចម្រុះផងដែរ។

ជាមួយគ្នានោះកញ្ញា Christel Griffioen បានប​ង្ហាញការព្រួយថា «ប៉ុន្តែ តំបន់នេះកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស ហើយការប្រែប្រួលទាំងនេះបានរួមចំណែកដល់ការថយចុះយ៉ាងឆាប់រហ័សនៃចំនួនរបាយប្រជាសាស្ត្រប្រភេទសត្វជាច្រើន។ បច្ចុប្បន្ននេះ តំបន់អាស៊ីអាគ្នេយ៍ មានប្រភេទរងការគំរាមកំហែងស្ទើរតែគ្រប់ក្រុមលំដាប់ថ្នាក់ទាំងអស់ មានប្រភេទរងការគំរាមកំហែងច្រើនជាងនៅតំបន់ផ្សេងៗទៀតដែលអាចប្រៀបធៀបបាន»។

កញ្ញា Christel Griffioen បានបញ្ជាក់ថា កំណើន និងការរីកសាយភាយនៃការប្រើប្រាស់អន្ទាក់ ការប្រើប្រាស់ផលិតផលសត្វព្រៃ ជាពិសេសសាច់សត្វព្រៃ និងការរក្សាទុកសត្វព្រៃជាសត្វចិញ្ចឹមខុសច្បាប់ ការប្រើប្រាស់សំណាកសត្វព្រៃធ្វើជាឱសថបុរាណ និងគ្រឿងតុបតែងលម្អផ្សេងៗ បានពន្លឿនល្បឿននៃការថយចុះចំនួនសត្វព្រៃនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់។

បើតាមលោក សេង ទៀក នាយកប្រតិបត្តិអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ WWF បានឱ្យដឹងថា គិតចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ អ្នកវិទ្យាសាស្ត្របានរកឃើញវត្តមានប្រភេទសត្វព្រៃ និងរុក្ខជាតិថ្មីៗជាង ៣៨០ប្រភេទ នៅតំបន់ទន្លេមេគង្គ រួមទាំងប្រទេសកម្ពុជា។
លោក សេង ទៀក បានបន្តថា ក្នុងចំណោមប្រភេទសត្វ និងជីវៈចម្រុះថ្មីៗដែលរកឃើញនៅតំបន់មេគង្គនេះ គឺប្រទេសកម្ពុជា មានចំនួនតិចជាងគេ ដោយសារសមត្ថភាពស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រកម្ពុជានៅមានកម្រិតនៅឡើយ បើធៀបនឹងប្រទេសដទៃទៀត។

គួរឱ្យដឹងថាក្រៅពីតំបន់ភ្នំគូលែន នៃទឹកដីខេត្តសៀមរាប ថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្របានស្រាវជ្រាវ និងរកឃើញប្រភេទសត្វ និងរុក្ខជាតិកម្រមួយចំនួននៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ស្ថិតនៅស្រុកវាលវែង ក្នុងខេត្តពោធិ៍សាត់។ ប្រភេទសត្វ និងរុក្ខជាតិជីវៈចម្រុះទាំងនោះរួមមាន៖ សត្វកង្កែបស្លឹកភ្នំក្រវាញ, សត្វថ្លែនអត់ជើង, សត្វពស់ចចក, សត្វពស់អង្កាច់មាសកម្ពុជា, រុក្ខជាតិផ្តៅប្រឡាយដងពែង នៅលើភ្នំសំកុស និងរុក្ខជាតិបំពង់ស្រមោចនៅលើភ្នំទំព័រ ជាដើម។

កម្ពុជា ត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលសម្បូរដោយជីវៈចម្រុះដែលមានរហូតដល់ពេលនេះមានចំនួន ៦,១៤៩ប្រភេទត្រូវបានកត់ត្រា។ ចំនួនជីវៈចម្រុះនេះអាចនឹងមានការកើនឡើងទៀត ដោយសារតែមានការរកឃើញជាបន្តបន្ទាប់នូវជីវចម្រុះថ្មីៗបន្ថែមទៀត។
ប្រទេសកម្ពុជាជាប្រទេសសម្បូរទៅដោយជីវៈចម្រុះដែលបានបង្ហាញវត្តមានប្រភេទថនិកសត្វ ១៦២ប្រភេទសត្វស្លាប ៦០១ប្រភេទ, ឧរង្គសត្វ ១៧៣ប្រភេទ, រុក្ខជាតិតូចធំ ចំនួន ៣,១១៣ប្រភេទ, ត្រី ១,៣៥៧ប្រភេទ, សត្វឆ្អឹងខ្នង ៦៧១ប្រភេទ, ថលជលិក ៧២ប្រភេទ ក្នុងនោះក៏មានផ្កាថ្មរឹង ២៤ប្រភេទ ផ្កាថ្មទន់ ១៤ប្រភេទស្មៅសមុទ្រ ១០ប្រភេទ ៕

អត្ថបទដែលជាប់ទាក់ទង