ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អញ្ជើញចេញដំណើរទៅរដ្ឋធានីអង់ការ៉ា ប្រទេសតួកគី ដើម្បីចូលរួមក្នុងពិធីចូលកាន់តំណែងជាផ្លូវការរបស់ប្រធានាធិបតីតួកគី
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចេញដំណើរទៅរដ្ឋធានីអង់ការ៉ា សាធារណរដ្ឋតួកគី ដើម្បីចូលរួមក្នុងពិធីចូលកាន់តំណែងជាផ្លូវការរបស់ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋតួកគី ដែលប្រព្រឹត្តទៅនៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២៣ ៕