**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

កងទ័ពមួកខៀវកម្ពុជា បានកម្ទេចគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាង ២០០គ្រាប់ និងអំបែងចំនួន ៥៦,៩៤៩ដុំ ដែលនៅសល់ពីសង្គ្រាម នៅខេត្តមណ្ឌលគិរី

ភ្នំពេញ៖ កងទ័ពមួកខៀវកម្ពុជា និងអាជ្ញាធរមីន រួមសហការជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០៤ មិថុនា ២០២៣ បានរៀបចំពិធីចុះសួរសុខទុក្ខ សំណេះសំណាល ប្រជាពលរដ្ឋ កងកម្លាំង និងកម្ទេចគ្រាប់មិនទាន់ផ្ទុះ នៅឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ឯកឧត្តម សែម សុវណ្ណនី ទេសរដ្ឋមន្រ្តី អនុប្រធានទី២ អាជ្ញាធរមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិ បានថ្លែងថា កម្ពុជាធ្លាប់ជាប្រទេសមួយដែលរងគ្រោះជោគជាំដោយភ្លើងសង្រ្គាមអស់ ជាច្រើនទសវត្សរ៍។ បន្ទាប់ពីសង្រ្គាមត្រូវបញ្ចប់ គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទះជាច្រើនបាននៅសេសសល់កប់ក្នុងដីដែលតែងបង្ក ជាហានិភ័យដល់អាយុជីវិតមនុស្សសត្វនិងទ្រព្យសម្បត្តិទូទាំងប្រទេស។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តថា ដោយមានការសហការយ៉ាងស្អិតរមួតជាមួយអាជ្ញាធរមីន ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់និងក្រោមការគាំទ្រពីមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ ក្នុងការអនុវត្តគម្រោងសម្ដេចតេជោសម្រាប់សកម្មភាពមីនក្រោមមូលបទ ផ្តល់ដីមានសុវត្ថិភាពបង្កើតស្នាមញញឹម ជាហេតុនាំឱ្យប្រតិបត្តិការទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

ឯកឧត្តម សែម សុវណ្ណនី បានបញ្ជាក់ថា ប្រតិបត្តិការក្នុងខេត្តមណ្ឌលគិរីនេះ ក្នុងការអនុវត្តន៍គម្រោង «ផ្តល់ដីមានសុវត្ថិភាពមានផ្ទៃដីសរុបចំនួន៩,១២១,៩៧៣ ម៉ែត្រក្រឡា ត្រូវបានបោសសំអាតបានផ្ទៃដីសរុប ៨,១៧៩,៣៧៧ ម៉ែត្រក្រឡា ស្មើនឹងប្រមាណ ៨០% នៃផ្ទៃដីសរុប។ ក្នុងនោះ មន្ត្រីបានរកឃើញមីនប្រឆាំងមនុស្ស និងរថក្រោះចំនួន ៤៤គ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទះចំនួន ១៦៩គ្រាប់ ព្រមទាំងអំបែងចំនួន ៥៦,៩៤៩ដុំ។ ចំពោះផ្ទៃដីដែលបានបោសសំអាតរួចបានបែងចែកទៅប្រជាពលរដ្ឋចំនួន៦១៤គ្រួសារ។

លោក នួន សារ៉ន អភិបាលរងខេត្តមណ្ឌលគិរី បានឲ្យដឹងថា ខេត្តមណ្ឌលគិរី អាចនិយាយបានថា ជាខេត្តមួយដែលមិនសូវទទួលរងនូវការគម្រាម កំហែងពីគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផ្សេងៗ ដែលកន្លងមក មានការរងផលប៉ះពាល់តិចតួច ពីគ្រាប់បែកចង្កោមតែប៉ុណ្ណោះ ដែលធ្វើឱ្យមានសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។

តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយករងមជ្ឈមណ្ឌលជាតិ និងជាប្រធានការដ្ឋានបោសសំអាតមីន បានបញ្ជាក់ថា យោងតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមីន ដែលបានកំណត់ថាកម្ពុជានឹងអស់មីននៅឆ្នាំ២០២៥ រួមទាំងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានជំរុញខ្លាំងលើការងារបោសសំអាតមីន ដែលបានបង្កើតជាមូលនិធិសម្រាប់បោសសម្អាតមីន ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ តាមរយៈ ការដាក់ចេញនូវផែនការសកម្មភាពការងារនេះ កងកម្លាំង នៃមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព បោស សម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បានចុះអនុវត្តការងារនៅតាមបណ្តារាជធានី ខេត្ត ទាំង២៥ ទូទាំងប្រទេស ក្នុងនោះក៏មានខេត្តមណ្ឌលគិរី ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង