បើអ្នកបានចុះឈ្មោះ ចូលជាសមាជិក ប.ស.ស. នោះលោកអ្នកនឹងទទួលបានការធានារ៉ាប់រងជាច្រើន
ភ្នំពេញ៖ ពិតមែនហើយ! បើអ្នកបានចុះឈ្មោះចូលជាសមាជិក ប.ស.ស. នោះលោកអ្នកនឹងទទួលបានការធានារ៉ាប់រងដូចខាងក្រោម៖
➤ ប្រសិនបើអ្នកមានជំងឺ នោះ ប.ស.ស. នឹងរ៉ាប់រងលើថ្លៃព្យាបាលរហូតដល់ជាសះស្បើយ និងផ្ដល់ប្រាក់ឧបត្ថម្ភផ្សេងៗ ដូច្នេះ អ្នកអាចត្រឡប់ទៅធ្វើការវិញបានយ៉ាងឆាប់រហ័ស ។
➤ ប.ស.ស. នឹងរ៉ាប់រងលើសេវាថែទាំសុខភាព មុននិងក្រោយសម្រាល សេវាថ្លៃសម្រាល ជាមួយនឹងប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៃប្រាក់ឈ្នូលជាប់ភាគទានប្រចាំថ្ងៃ រយៈពេល៩០ថ្ងៃ ព្រមទាំងប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាល ។
➤ ប្រសិនបើអ្នកមានគ្រោះថ្នាក់ ឬបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ការងារ នោះ ប.ស.ស. នឹងធានារ៉ាប់រងលើសេវាសង្គ្រោះបន្ទាន់, ការព្យាបាលនិងថែទាំ, ផ្ដល់ប្រាក់ឧបត្ថម្ភ រួមទាំងអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្សេងៗជាច្រើនទៀត ស្របទៅតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់យើង។