លោក អេង ចាន់ភារ៉ា និងមន្រ្តីទទួលបន្ទុកពន្ធនាគារ ចុះទៅអនុវត្តព្រះរាជក្រឹត្យ ស្តីពីការបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសចូលឆ្នាំ និងវិសាខបូជា នៅពន្ធនាគារខេត្តកោះកុង
ភ្នំពេញ៖ ឯកឧត្តម រស់ សារាំ បានចាត់តាំង លោកព្រះរាជអាជ្ញារង អេង ចាន់ភារ៉ា និងមន្រ្តីទទួលបន្ទុកពន្ធនាគារ ដើម្បីចុះទៅអនុវត្តព្រះរាជក្រឹត្យលេខ នស/រកត/០៥២៣/៩១៨ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ស្តីពីការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជាឆ្នាំ២០២៣ នៅពន្ធនាគារខេត្តកោះកុង ដែលក្នុងនោះមានទណ្ឌិតសរុបចំនួន ១១នាក់ ដែលត្រូវបានការបន្ធូរបន្ថយទោសមានរយះពេល ០៣ខែ ។
ក្នុងឱកាសនោះដែរ លោកព្រះរាជអាជ្ញារងក៏បានមានប្រសាសន៏ សួរសុខទុក្ខដល់ជនជាប់ឃុំ និងណែនាំអោយជនជាប់ឃុំទាំងអស់ ប្រឹងប្រែងកែប្រែខ្លួនជាពលរដ្ឋល្អ ដើម្បីចូលរួមរស់នៅក្នុងសង្គមវិញ នៅពេលបានអនុវត្តទោសចប់នាពេលខាងមុខ ។