**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា

ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ប្រគល់រថយន្តសង្គ្រោះបន្ទាន់ និងបំពាក់ម៉ាស៊ីនរាវមីន ជូនកងបោសសម្អាតមីនកងទ័ពជើងគោក

ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ-ស្តីទី កងទ័ពជើងគោក បានប្រគល់រថយន្តសង្គ្រោះបន្ទាន់ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងបំពាក់ម៉ាស៊ីនរាវមីន អំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជូនដល់កងបោសសម្អាតមីនកងទ័ពជើងគោក។

ថ្លែងក្នុងពិធីប្រគល់ រថយន្តសង្គ្រោះបន្ទាន់ និងម៉ាស៊ីនរាវមីន ដល់ក្រុមប្រតិបត្តិករបោសសម្អាតមីន កងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានសម្តែងនូវការកោតសរសើរដល់ គណៈកម្មការគ្រប់គ្រងសកម្មភាពបោសសម្អាតមីន កាកសំណល់សង្គ្រាម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះកងទ័ពជើងគោក និង បានកោតសរសើរ ចំពោះបណ្តាកងឯកភាពដែលមានកម្លាំងចូលរួម បោសសម្អាតមីនក្នុងទូទាំងបញ្ជាការដ្ឋាន កងទ័ពជើងគោក ដែលរយៈកាលកន្លងមក បានឈានទៅសម្រេចភារកិច្ចស្នូលរបស់ខ្លួន ពិសេសការបោសសម្អាតមីនមនុស្សធម៌ ក្រោមមូលបទ * ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម «ឆ្នាំ២០២៥ អស់គ្រាប់មីននៅកម្ពុជា» ។

ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានបញ្ជាក់ថា៖ ដោយបានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេច តេជោ ហ៊ុន សែន ជានិច្ចកាល សម្តេចមានចក្ខុវិស័យដើម្បីដឹកនាំ និងការអភិវឌ្ឍន៍ប្រទេសជាតិជារួម និងដោយឡែកលើវិស័យបោសម្អាតមីន ដើម្បីរំដោះផ្ទៃដី និងលុបបំបាត់ភាពក្រីកជូនប្រជាពលរដ្ឋ ។

ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានបញ្ជាក់បន្ថែមថា៖ គណៈកម្មការគ្រប់គ្រងសកម្មភាពបោសសម្អាតមីន កាកសំណល់សង្គ្រាម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះកងទ័ពជើងគោក (គ.ប.ម.គ) បានបង្កើតឡើងនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមាន ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត ជាប្រធាន និង មាន០៤ ក្រុមការងារធ្វើជាសេនាធិការ។

ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានសង្កត់ធ្ងន់ថា៖ តាមរយៈលទ្ធផល នៃការបោសសម្អាតមីន មនុស្សធម៌ ក្រោមមូលបទ “ ផ្តល់ដីសុវត្ថិភាពបង្កើតស្នាមញញឹម ” កន្លងមក គណៈកម្មការគ្រប់គ្រងសកម្មភាពបោសសម្អាតមីន កាកសំណល់សង្គ្រាម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ កងទ័ពជើងគោក បានសម្រេចនូវជោគជ័យយ៉ាងត្រចះត្រចង់ ដោយបានផ្តល់សុវត្ថិភាពដល់មនុស្ស សត្វបានល្អ សន្សំសំចៃថវិកា ធ្វើឱ្យប្រជាពលរដ្ឋមានទឹកចិត្តរីករាយ ក្នុងការបង្កបង្កើនផល។ នេះជាមោទភាព ដែលកងទ័ពជើងគោក បានចូលរួមការអនុវត្តន៍លើវិស័យបោសសម្អាតមីន ដើម្បីមនុស្សធម៌ ។

ជាចុងក្រោយ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានប្រកាស ប្រគល់ជូននូវ រថយន្តសង្គ្រោះ ចំនួន ០៩គ្រឿង និងម៉ាស៊ីនរាវមីនធំ ចំនួន០៩ គ្រឿង ដល់កងប្រតិបត្តិករបោសសម្អាតមីន កងទ័ពជោងគោក ។

សូមបញ្ជាក់ថា៖ ចាប់តាំងពីបានបង្កើតមក គណៈកម្មការ បានចាត់តាំងហ្វឹកហ្វឺន ជំនាញបោសសម្អាតមីន បានចំនួន ០៣លើក រួចមកហើយ ក្នុងនោះនៅឆ្នាំ២០២២ បានចាត់តាំងហ្វឹកហ្វឺនចំនួន ០២លើក៖ លើកទី០១ : ហ្វឹកហ្វឺននៅ បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក លើកទី០២ : ហ្វឹកហ្វឺន នៅសាលាពហុសាសន៍តេជោសែន កងកម្លាំងរក្សាសន្តិភាព និងកាកសំណល់សង្គ្រាម និងលើកទី៣ ក្នុងឆ្នាំ២០២៣ នៅសាលាពលទាហានទី៥ និងសាលាមរតកតេជោ ភ្នំវាលចាប់ (យោធភូមិភាគទី៥) ៕

អត្ថបទដែលជាប់ទាក់ទង