**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើកស្ទួយវិស័យពុទ្ធិកសិក្សា នៅប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ហិង្សាដោយចេតនា**ក្រុមហ៊ុន រ៉ក មីនើ រ៉លឡជី ទទួលបានអាជ្ញាបណ្ណពីរដ្ឋក្នុងស្វែងរុករកធនធានរ៉ែលោហៈ នៅស្រកភ្នំស្រុក បង្កេីនឱកាសការងារដល់ពលរដ្ឋនៅមូលដ្ឋាន**សិស្សានុសិស្សមកពីសាលាបឋមសិក្សាចំនួន៨នៅលើដីកោះ និងតាមដងទន្លេក្នុងខេត្តកំពង់ឆ្នាំងជាង១០០០នាក់ទទួលបានកាបូប និងសម្ភារៈសិក្សាពីសប្បុរសជន**បទវិភាគ៖ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារវាងចិននិងអាមេរិក មិនមែនជាការប្រកួតប្រជែងបែបផលបូកសូន្យទេ គឺជាកាលានុវត្តភាពរវាងគ្នានិងគ្នា**នគរបាលឃាត់ខ្លួនក្មេងទំនើងមួយក្រុម ៩នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយបង្កហិង្សាដោយចេតនា នៅស្រុកសង្គមថ្មីខេត្តព្រះវិហារ**សម្តេច ម៉ែន សំអន អញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីពិធីសូត្រមន្តចម្រើនព្រះបរិត្តសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្តល់លិខិតឆ្លងដែន ប្រចាំខេត្តសៀមរាប**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ តទៅ**ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បំភ្លឺព័ត៌មានពាក់ព័ន្ធការចុះផ្សព្វផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ” Jee Phan Mai ” និងហ្វេសប៊ុកផេក” NFP News 24h “ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៨ ខែធ្នូ**អាល្លឺម៉ង់ បង្កើន ការ នាំ ចូល សារធាតុអ៊ុយរ៉ាញ៉ូម ពី រុស្ស៊ី**លោក Zelensky ថា ប្រទេសលោកខាងលិចមួយចំនួនចាត់ទុកជនអន្តោប្រវេសន៍អ៊ុយក្រែន ជាពលកម្មថោក**មេដឹកនាំគណបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូង អំពាវនាវឱ្យមានការចាប់ខ្លួនមេបញ្ជាការអង្គរក្សរបស់ប្រធានាធិបតី Yoon Suk-yeol**ឯកឧត្តម កែវ រតនៈ៖ យើងទាំងអស់គ្នាត្រូវចងចាំជានិច្ចនូវស្មារតី ៧ មករា តាមរយៈការគោរព និងដឹងគុណ ដល់ការលះបង់របស់អ្នកស្នេហាជាតិ ដែលបានបង្កើតសន្តិភាព បូរណភាពទឹកដី និងការអភិវឌ្ឍ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន និងសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន**សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ យោធភូមិភាគទី២**ក្រុមហាម៉ាស់ចង់ឱ្យកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន**រដ្ឋមន្ត្រីការបរទេសអាម៉េរិក នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងបារាំង ចំពេលដំបៅវិបត្តិនយោបាយនៅរដ្ឋធានីសេអ៊ូលកាន់តែគួរឱ្យព្រួយបារម្ភ**ក្រសួងរៀបចំដែនដី បើកកិច្ចប្រជុំពិភាក្សាអំពីប្រាក់កម្ចីដែលមានការប្រាក់សមរម្យ ជាមួយស្ថាប័នធនាគារ ហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ

សម្តេច ស ខេង អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបារាំង និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យឯកឧត្តម Jacques PETTET ឯកអគ្គរដ្ឋទូតបារាំង និង ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះ សម្ដេចក្រឡាហោម ស ខេង បានសម្តែងនូវការរីករាយដែលបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឯកអគ្គរដ្ឋទូតនៃប្រទេសទាំងពីរ ជាបន្តបន្ទាប់ក្នុងអាណត្តិបេសសកម្មការទូតនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនេះដែរ សម្តេចក្រឡាហោម ក៏សូមសម្តែងនូវអំណរអរគុណចំពោះសាធារណរដ្ឋបារាំង និងសហព័ន្ធអាល្លឺម៉ងដែលតែងជួយគាំទ្រ ក៏ដូចជាពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការដ៏ល្អរវាង កម្ពុជា-បារាំង និងកម្ពុជា-អាល្លឺម៉ង យ៉ាងល្អប្រសើរក្នុងរយៈពេលជាច្រើនទស្សវត្សរ៍កន្លងមក។ ក្នុងនោះដែរ ចំពោះកិច្ចសហការជាមួយក្រសួងមហាផ្ទៃ បារាំង ក៏ដូចជាអាល្លឺម៉ង ក៏មានកិច្ចសហប្រតិបត្តិការល្អប្រសើរផងដែរ ជាពិសេសលើការគាំទ្រការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតបារាំង បានថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោម សម្រាប់ការអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសមនាព្រឹកនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានលើកឡើងថា ជាការពិតណាស់ បារាំង និងសហព័ន្ធអាល្លឺម៉ង គឺជាដៃគូរសហការជាមួយព្រះរាជាណាចក្រកម្ពុជាយ៉ាងជិតស្និត ដែលបានជួយគាំទ្រដល់កម្ពុជាលើវិស័យនានាប្រមាណជា ជាង៣០ឆ្នាំមកហើយ។

ក្នុងជំនួបនេះដែរ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង និងឯកអគ្គរដ្ឋទូតបារាំង ក៏បានលើកឡើងនូវកិច្ចការសំខាន់ៗចំនួន៣ ដែលមានដូចជា៖ ទី១.ការត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតជាតិនាពេលខាងមុខ, ទី២.ការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិល របស់បារាំង និងអាល្លឺម៉ង ក្នុងដំណើរការអភិវឌ្ឍន៍សង្គមជាតិកម្ពុជា និងទី៣.ដំណើរការកសាងក្របខណ្ឌគតិយុត្តស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់រវាង ភាគីកម្ពុជា-បារាំង និងកម្ពុជា-អាល្លឺម៉ង។

ស្របតាមការលើកឡើងខាងលើ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងកិច្ចការទី១.ការត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតជាតិនាពេលខាងមុខ សម្តេចបានបញ្ជាក់ថា មកដល់ពេលនេះមានគណបក្សនយោបាយចំនួន១៨ ដែលបានចូលរួមត្រៀមចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខ។ ហើយចំពោះភារកិច្ចស្នូលមួយទៀតពាក់ព័ន្ធនឹងការងារសន្តិសុខ សម្តេចក្រឡាហោម បានមានប្រសាសន៍ថា ឆ្លងតាមបទពិសោធន៍ការបោះឆ្នោតជាបន្តបន្ទាប់ដែលកម្ពុជាបានអនុវត្តកន្លងមក ឃើញថាការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ មានភាពល្អប្រសើរ ដោយកម្ពុជាបានខិតខំថែរក្សាបាននូវបរិយាកាសល្អ ដោយគ្មានអំពើហិង្សាផងដែរ។

សម្រាប់កិច្ចការងារទី២.ការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិល របស់បារាំង និងអាល្លឺម៉ង ក្នុងដំណើរការអភិវឌ្ឍន៍សង្គមជាតិកម្ពុជា សម្តេចបានជម្រាបជូនថា ច្បាប់អង្គការមិនមែនរដ្ឋាភិបាល នៅជាធរមានរបស់កម្ពុជា គឺជាច្បាប់មួយត្រូវបានរៀបចំតាក់តែងឡើងដោយផ្អែកលើច្បាប់ដែលសិក្សាស្រាវជ្រាវពីប្រទេសប្រជាធិបតេយ្យមួយចំនួន ដែលក្នុងនោះមានប្រទេសមួយចំនួននៅក្នុងសហភាពអ៊ឺរ៉ុបផងដែរ។

សម្តេចក្រឡាហោម បានបញ្ជាក់ជូនបន្ថែមថា ទោះបីជាច្បាប់នេះត្រូវបានអនុម័តឱ្យចូលជាធរមាន ក៏នូវតែបើកចំហរទៅលើការចូលរួមរបស់អង្គការសង្គមស៊ីវិល និងនៅតែពិនិត្យធ្វើវិសោធនកម្មទៅលើសេចក្តីព្រាងច្បាប់ដែលមកដល់ពេលនេះភាគីរបស់រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ក៏បានជួបពិភាក្សាគ្នាជាបន្តបន្ទាប់ជាមួយគ្នា។ ឆ្លៀតក្នុងឱកាសនោះ សម្តេចក្រឡាហោម ក៏បានលើកទឹកចិត្តដល់ភាគីទាំង២ឱ្យបន្តជជែកពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយ ក៏ដូចជាខ្លឹមសារសមស្របដើម្បីបម្រើផលប្រយោជន៍ ទៅវិញ ទៅមក ក៏ដូចជាបម្រើដល់ផលប្រយោជន៍សង្គមជាតិទាំងមូល។

ចំពោះកិច្ចការទី៣.សម្រាប់ដំណើរការកសាងក្របខណ្ឌគតិយុត្តស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់រវាង កម្ពុជា-បារាំង និងកម្ពុជា-អាល្លឺម៉ង សម្តេចក្រឡាហោម ស ខេង បានជម្រាបជូនឯកអគ្គរដ្ឋទូតបារាំង និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង ថា មកដល់ពេលនេះក្រុមការងាររបស់ភាគីទាំងពីរ បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់អំពីខ្លឹមសារនៃក្របខណ្ឌគតិយុត្តដោយសម្តេចក៏សង្ឃឹមជឿជាក់ថា ក្របខណ្ឌនេះនឹងពិភាក្សាបានបញ្ចប់នាពេលឆាប់ៗខាងមុខនេះ ដែលនឹងអាចផ្តល់លទ្ធភាពក្នុងការចុះហត្ថលេខាជាផ្លូវការដើម្បីអនុវត្តបម្រើដល់ការបង្កើត ក៏ដូចជាលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់ នៃប្រទេសទាំងពីរកម្ពុជាបារាំង ក៏ដូចជាប្រជាជននៃប្រទេសទាំងពីរផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង