**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម កើត រិទ្ធ៖ បច្ចុប្បន្នបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា គឺជា​គ្រឹះស្ថាន​បណ្តុះបណ្តាលសាធារណៈ ស្ថិតក្រោមការគ្រប់គ្រងរបស់​ក្រសួងយុត្តិ​ធម៌

ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឱ្យដឹងថា នៅមុនឆ្នាំ២០០២ កម្ពុជាពុំមាន​សាលា​បណ្តុះបណ្តាលវិជ្ជាជីវៈតុលាការនោះទេ នៅពេលនោះ ចៅក្រម ព្រះរាជ​អា​ជ្ញា និងក្រឡាបញ្ជី ត្រូវបានជ្រើសចេញពីធនធានមនុស្ស​ដែលនៅរស់រាន​មានជីវិតពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត រួចបញ្ជូនទៅបណ្តុះបណ្តាលនៅក្រៅប្រទេស ឬ​បំពាក់​បំប៉នជំនាញរយៈពេលខ្លី មុននឹងត្រូវជ្រើសឱ្យចូលបំពេញការងារនៅ​តាមសាលា​ជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីនានា។

ដោយមានជំនួយកិច្ចសហប្រតិបត្តិការពីប្រទេសបារាំង ក្រោមកម្មវិធី «ការគាំទ្រ​នីតិ​រដ្ឋ» ការបណ្តុះបណ្តាលវិជ្ជាជីវៈតុលាការ បានចាប់ផ្តើមដំបូងនៅឆ្នាំ២០០២ តាមរយៈ​ការ​បង្កើតឱ្យមានជា «សាលាភូមិន្ទចៅក្រម» ដោយអនុក្រឹត្យចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ​២០០២។

បន្ទាប់មកនៅឆ្នាំ២០០៥ ក្នុងក្របខណ្ឌកំណែទម្រង់ច្បាប់ និងប្រព័ន្ធ​យុត្តិ​ធម៌ របស់រាជរដ្ឋាភិបាល សាលាបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកតុលាការនេះ ក៏បានអភិ​វឌ្ឍ​ខ្លួនទៅជា «រាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ»។ ចុងក្រោយនេះ តាមរយៈព្រះរាជ​ក្រឹត្យលេខ នស/រកត/០៣២៣/៥២០ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ «រាជបណ្ឌិត​សភាវិជ្ជាជីវៈតុលាការ» ត្រូវបានប្តូរឈ្មោះមកជា «បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា» ដែលជាផ្នែកមួយនៃការកែទម្រង់ស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកច្បាប់ និងតុលាការ​របស់​កម្ពុជា។

ការផ្លាស់ប្តូរសំដៅ៖ ទី១) ពង្រឹងគុណភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈចៅក្រម ព្រះ​រាជ​អាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងសារការី, ទី២) ពង្រីក​សក្តានុពល​ភាព​ នៃ​ស្ថា​ប័ន​នេះ ដើម្បីបណ្តុះបណ្តាលពង្រឹងសមត្ថភាពបច្ចេកទេសរបស់​មន្ត្រីកាន់ការងារ​ច្បាប់​ផ្សេងទៀត ក្នុងវិស័យយុត្តិធម៌ ជាពិសេសមន្ត្រីក្រសួងយុត្តិធម៌ មន្ត្រីរបស់អង្គភាព​រដ្ឋ​បាលតុលាការ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀត និង ទី៣) លើកកម្ពស់សមត្ថភាព​ផ្នែក​សិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយនូវស្នាដៃផ្សេងៗ ដែលជាឧត្តមប្រយោជន៍​ដល់វិស័យ​ច្បាប់ និងយុត្តិធម៌នៅកម្ពុជា។

ដើម្បីអនុវត្តបេសកកម្មបន្ថែមថ្មីនេះ «សាលាច្បាប់ (Law School)» មួយត្រូវបាន​បង្កើតឡើង ជារចនាសម្ព័ន្ធថ្មីបន្ថែមចំណុះឱ្យបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

ឯកឧត្តម កើត រិទ្ធ បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា គឺជា​គ្រឹះស្ថាន​បណ្តុះបណ្តាលសាធារណៈ ស្ថិតក្រោមការគ្រប់គ្រងរបស់​ក្រសួងយុត្តិ​ធម៌ និងដឹកនាំដោយក្រុមប្រឹក្សាភិបាលមួយ ហើយមានរចនាសម្ព័ន្ធចំណុះ រួមមាន៖ សាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា, សាលាភូមិន្ទក្រឡាបញ្ជី, សាលាភូមិន្ទ​អាជ្ញា​សាលា, សាលាភូមិន្ទសារការី, សាលាច្បាប់ និងអគ្គលេខាធិការដ្ឋាន ព្រមទាំងមាន​ក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងគរុកោសល្យមួយជាសេនាធិការ។

ដោយឡែក មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ដែលជាស្ថាប័នបណ្តុះ​បណ្តាល​វិជ្ជាជីវៈមេធាវី ក្រោមគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក៏ស្ថិតនៅក្រោមអាណា​ព្យា​បាលផ្នែករដ្ឋបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាផងដែរ។ បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិ​ធម៌កម្ពុជា មានថ្នាក់ដឹកនាំ, មន្ត្រីរាជការ, មន្ត្រីជាប់កិច្ចសន្យា និងគ្រូបណ្តុះ​បណ្តា​ល ដែលកំពុងបម្រើការងារសរុបចំនួន ១២១នាក់ (នារី ២៦ នាក់) ក្នុងនោះ គ្រូ​បណ្តុះ​បណ្តាលមានចំនួន ៥០នាក់ (នារី ៩នាក់) ដែលសុទ្ធសឹងជាឥស្សរជន ដែល​ជាចៅ​ក្រម ជាព្រះរាជអាជ្ញា និងជាអ្នកប្រកបវិជ្ជាជីវៈច្បាប់ ដែលមានចំណេះដឹង និងបទ​ពិសោ​ធ​ន៍​ខ្ពស់ក្នុងវិស័យច្បាប់ និងយុត្តិធម៌។
ជាលទ្ធផលការងារ គិតចាប់ពីឆ្នាំ២០០២ រហូតមកទល់បច្ចុប្បន្ននេះ បណ្ឌិត្យសភា​ភូមិន្ទយុត្តិធម៌កម្ពុជា ផលិតបានធនធានជាចៅក្រម, ព្រះរាជអាជ្ញា, ក្រឡាបញ្ជី, អាជ្ញា​សាលា និងសារការី សរុបចំនួន ១,៩៤៣នាក់ (នារី ៤៤៥ នាក់ និងមានជនពិការចំនួន ៣នាក់) ក្នុងនោះរួមមាន៖
– សិស្សចៅក្រមជំនាន់ទី១ ដល់ជំនាន់ទី៩ សរុបចំនួន ៥១០ នាក់ (នារី ៩២ នាក់, និងពិការដៃ ១នាក់) – សិស្សចៅក្រមផ្ទៃក្នុងជំនាន់ទី១ ចំនួន ៣២នាក់ (នារី ៥ នាក់ និងពិការជើង ១ នាក់)
– សិស្សក្រឡាបញ្ជីជំនាន់ទី១ ដល់ជំនាន់ទី៧ សរុបចំនួន ៦៥៤ នាក់ (នារី ១៨១ នាក់)
– សិស្សក្រឡាបញ្ជីផ្ទៃក្នុងជំនាន់ទី១ ដល់ជំនាន់ទី៣ សរុបចំនួន ៦៦ នាក់ (នារី ២៤ នាក់)
– សិស្សមន្ត្រីសុក្រឹតការក្រឡាបញ្ជីជំនាន់ទី១ ដល់ជំនាន់ទី៨ សរុបចំនួន ៦១៦នាក់ (នារី ១២៧ នាក់)
– សិស្សអាជ្ញាសាលាជំនាន់ទី១ ចំនួន ២៨ នាក់ (នារី ២នាក់)
– សិស្សសារការីជំនាន់ទី១ និងជំនាន់ទី២ សរុបចំនួន ៣៧ នាក់ (នារី ១៤ នាក់ និង​ពិការ​ជើង ១នាក់)។
ដោយឡែក សិស្សវិជ្ជាជីវៈទាំងអស់ ទាំងសិស្សចៅក្រម, ក្រឡាបញ្ជី, អាជ្ញាសាលា និង​សារការី ដែលកំពុងសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា មានចំនួនសរុប ២៧០នាក់ (នារី ៨៧នាក់)។

អត្ថបទដែលជាប់ទាក់ទង