នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ដឹកនាំប្រជុំពិនិត្យចងក្រង ឯកសារពាក់ព័ន្ធនានាសម្រាប់ត្រៀមចូលរួម វេទិកាអន្តោប្រវេសន៍ កម្ពុជា-អូស្ត្រាលី ACIF លើកទី៧
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នារសៀលថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំប្រជុំពិនិត្យចងក្រង ឯកសារពាក់ព័ន្ធនានាសម្រាប់ត្រៀមចូលរួម វេទិកាអន្តោប្រវេសន៍ កម្ពុជា-អូស្ត្រាលី ACIF លើកទី៧ នៅថ្ងៃខាងមុខ។
វេទិកានេះបានអាក់ខានអស់រយៈពេលច្រើនឆ្នាំដោយសារបញ្ហានៃការរីករាលដាលជម្ងឺកូវីដ-១៩ ដូចនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក បានមានប្រសាសន៍ដឹកនាំក្រុមការងារជំនាញ ឱ្យធ្វើការប្រមូលចងក្រងពិនិត្យឱ្យបានច្បាស់លាស់លើការរៀបចំខ្លឹមសារ ឯកសារពាក់ពន្ធ័ ដើម្បីធានាការងារនេះនឹងដំណើរការដោយជោគជ័យនាពេលខាងមុខនេះ។
កិច្ចប្រជុំកិច្ចក៏មានអញ្ជេីញចូករួមពីឯកឧត្តម អគ្គនាយករង លោក-លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ និងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនផងដែរ ៕