**រដ្ឋមន្រ្តី ឈាង រ៉ា៖ ទាំងអស់គ្នា ដើម្បីអនាគតសុខភាពប្រសើរឡើង បានពីលទ្ធផលឆ្នាំចាស់ ឈានទៅរកកាលានុវត្តភាពសម្រាប់ឆ្នាំថ្មី ២០២៥**អាវុធហត្ថខេត្តកំពង់ឆ្នាំង ប្រជុំផ្សព្វផ្សាយបទបញ្ជាក្នុងការបង្កា បង្ក្រាបក្រុមក្មេងទំនើងនៅក្នុងភូមិសាស្ត្រខេត្ត**អភិបាលខេត្តព្រះសីហនុ ដាក់បទបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ច ត្រូវធ្វើការបង្ក្រាបក្រុមក្មេងទំនើង**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរនៅតាមបន្ទាត់ព្រំដែនបន្តខិតខំយកចិត្តទុកដាក់ បង្រ្កាបអំពើជួញដូរមនុស្សខុសច្បាប់**ស្នងការនគរបាលខេត្តកំពង់ចាម ដាក់បទបញ្ជាឱ្យគ្រប់កម្លាំងជំនាញពាក់ព័ន្ធ បន្ដអនុវត្ដវិធានការក្ដៅ បង្ក្រាបមុខសញ្ញាក្មេងទំនើង ដោយគ្មានការលើកលែង**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនអ្នកក្លាហានកាំបិតផ្គាក់ម្នាក់ និងមនុស្ស ៣នាក់ទៀត ពាក់ព័ន្ធករណីគ្រឿងញៀន**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពសាងសង់ ស្ដារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ**អគ្គនាយដ្ឋានពន្ធនាគារ ដឹកនាំប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ខែមករា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញបិទវគ្គសុក្រឹតការ ស្តីពី “ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គម”**ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំ ១១ចំណុច ស្តីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់សង្គម សម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ**អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងរដ្ឋបាលខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន នឹងលើកកម្ពស់ការបញ្ជូន និងការទទួលយកកម្មសិក្សាការី និងពលករខ្មែរ**សម្ព័ន្ធអារ៉ាប់ អំពាវនាវកុំឱ្យអ៊ីរ៉ង់បញ្ឆេះជម្លោះនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការផ្តួលរលំរបបរបស់លោក បាស្ហា អាលអាសាធ **ប្រធានាធិបតីលោក Masoud Pezeshkian គ្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ខាងមុខ ហើយនឹងចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន**លីបង់ ទន្ទឹងរង់ចាំក្នុងការធ្វើជាអ្នកជិតខាងដ៏ល្អជាមួយស៉ីរី ក្រោយការដួលរលំរបបលោក Bashar al-Assad**កម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីឃាតកម្ម នៅក្រុងអរិយក្សត្រ និងដកហូតថ្នាំញៀនបានប្រមាណ ៣គីឡូក្រាម**សម្ដេចតេជោ៖ កម្ពុជាតែងតែចង់ធ្វើជាមិត្តល្អរបស់អាមេរិក ជាពិសេសការជំរុញសហប្រតិបត្តិការគ្រប់វិស័យ និងការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ**មន្ត្រីជំនាញកំពុងស្រាវជ្រា វករណីវិវាទរវាងប៉ូលិសចរាចរណ៍ និងម្ចាស់រថយន្ត ពាក់ព័ន្ធការប្រើប្រាស់ស្លាកលេខមិនប្រក្រតី រហូតដល់មានការចោទថា ប៉ូលិសចរាចរណ៍បានលួច memoryក្នុងរថយន្ត**ក្រុមហ៊ុនដែលស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ បានបញ្ចេញសំណល់រាវបំពុលប្រព័ន្ធទឹកសាធារណៈ នៅក្នុងខេត្តកណ្តាល បានអនុវត្តវិធានការច្បាប់ និងកំពុង កែសម្រួលប្រព័ន្ធបញ្ចេញសំណល់រាវតាមស្តង់ដារបច្ចេកទេសអនុញ្ញាត**ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីក្នុងឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងការបរទេសចិន ជំរុញឱ្យប្រទេសហ្វីលីពីន ត្រឡប់ទៅរកការអភិវឌ្ឍដោយសន្តិភាព និងដកប្រព័ន្ធមីស៊ីល Typhon របស់សហរដ្ឋអាម៉េរិកចេញ 

សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ២៨ «បញ្ហាព្រំដែនប្រទេសកម្ពុជា»

សៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»ជាស្នាដៃរបស់ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចងក្រងសៀវភៅនេះឡើង ដើម្បីលើកទឹកចិត្តឱ្យអ្នកនិពន្ធ ឬអ្នកដែលចូលចិត្តកិច្ចការស្រាវជ្រាវ និងចងក្រងសៀវភៅឱ្យចាប់អារម្មណ៍ ប្រមូលផ្តុំគ្នាដើម្បីចងក្រងប្រវត្តិសាស្រ្តរបស់យើង ព្រោះតាំងពីច្រើនសម័យកាលមកហើយ សូម្បីតាំងពីដើមសតវត្សរ៍ទី១ នៃគ.ស. ការចងក្រងឯកសារ នៃប្រទេសយើង ភាគច្រើនគឺជាជនបរទេស ឯខ្មែរពុំសូវមាន។ ជនបរទេស មិនមែនទន់ខ្សោយនោះទេ ប៉ុន្តែគេជាជាតិសាសន៍ដទៃ ពេលគេសរសេរអំពីយើង អាចនឹងមានការលើសលស់ទៅរកទំនោរនៃជាតិសាសន៍របស់គេ។ ដូច្នេះប្រសិនបើជាតិសាសន៍យើងជាអ្នករៀបរៀងឡើង យ៉ាងហោចណាស់ ក៏អ្វីៗបានកើតចេញពីបេះដូង ពីមនសិការ និងឧត្តមគតិជាតិពិតប្រាកដរបស់ខ្លួនដែរ។
ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមានក្នុងសៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។
វគ្គ២៨ « បញ្ហាព្រំដែនប្រទេសកម្ពុជា »

ដោយសារមើលឃើញថាបញ្ហាព្រំដែននៅតែជាបញ្ហារសើប ហើយប្រជាជនកម្ពុជាពិតជាស្រលាញ់ទឹកដីជាងអាយុជីវិត ឬគ្រួសាររបស់ខ្លួន អ្នកនយោបាយមួយចំនួនតែងតែលើកយកបញ្ហា ព្រំដែនមកនិយាយ ដើម្បីអូសទាញទឹកចិត្ត និងធ្វើឱ្យមានចំណាប់អារម្មណ៍ពីមហាជន ក្នុងការបង្កើនប្រិយភាពរបស់ខ្លួន និងគណបក្សខ្លួន ឱ្យប្រជាជនគាំទ្រ។ រឿងរ៉ាវនៃការលើកឡើងពីបញ្ហាព្រំដែនពុំមែនជារឿងថ្មីចំពោះអ្នកនយោបាយកម្ពុជាទេ។គេអាចមើលឃើញយ៉ាងហោចណាស់ ពីត្រឹមរដ្ឋប្រហារ ឆ្នាំ១៩៧០មក។ លោកសេនាប្រមុខ លន់ នល់ និងក្រុមរបស់លោកបានលើកយកបញ្ហាព្រំដែន ឬបរទេសឈ្លានពានមកធ្វើជាធ្នាក់ដើម្បីទាក់ និងអន្ទងដួងចិត្តប្រជាជន ឱ្យដើរតាមគន្លងរបស់លោក ហើយទីបំផុតសម្ដេចព្រះនរោត្តម សីហនុ ត្រូវទម្លាក់ពីព្រះប្រមុខរដ្ឋ នៅថ្ងៃ១៨មីនា ឆ្នាំ១៩៧០។ ប៉ុន្តែក្រោយរដ្ឋប្រហារ ខណៈដែលសង្រ្គាមកាន់តែផ្ទុះឡើងខ្លាំង ចលនារបស់ពួក ប៉ុល ពត ក៏លើកយកបញ្ហាព្រំដែននេះមកធ្វើជាទម្ពក់ថ្ពក់អ្នកគាំទ្រឱ្យដើរតាមដែរ។ រហូតមកដល់បច្ចុប្បន្ន គំរូនេះមិនទាន់សាបរលាបនៅឡើយទេ គេនៅឃើញសកម្មភាពអ្នកនយោបាយខ្មែរមួយ ចំនួននៅតែលើកយកទម្រង់នេះមកអនុវត្តន៍ ព្រោះបញ្ហាព្រំដែន គឺជាឈ្នួនអុជដើម្បីបញ្ឆេះកំហឹងប្រជាពលរដ្ឋ តាំងពីច្រើនសតវត្សរ៍មកហើយ ហើយពួកគេតែងតែទទួលបានការចាប់អារម្មណ៍ ពីមហាជនយ៉ាងច្រើនកុះករ ទោះបីគណៈកម្មការព្រំដែនបញ្ជាក់ថា សកម្មភាពបែបនេះ ជាសកម្មភាពខុសច្បាប់ ឬបង្កអរិភាពជាមួយប្រទេសជិតខាងក្តី។

ការឃោសនាឱ្យមានការចូលរួមរបស់អ្នកនយោបាយខ្លះ បានប្រើមធ្យោបាយអូសទាញតាមផ្លូវត្រឹមត្រូវផង ញុះញង់ឱ្យមានការស្អប់ខ្ពើម និងរើសអើងផង។ បញ្ហាព្រំដែន មិនអាចដោះស្រាយដោយកំហឹង ដោយកម្លាំងអាវុធ ឬដោយភាគីណាមួយនោះទេ។ ដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដែនបាន តាមច្បាប់អន្តរជាតិ ឬគោលការណ៍អង្គការសហប្រជាជាតិ គេទាមទារឱ្យភាគីទាំងពីរ (ប្រទេសសាមីដែលជាប់ព្រំដែន) ដោះស្រាយដោយសន្តិវិធីទ្វេភាគី ប៉ុន្តែប្រសិនបើ ដោះស្រាយមិនបាន គឺត្រូវស្នើទៅតុលាការយុត្តិធម៌អន្តរជាតិ ដែលមានការិយាល័យនៅក្រុងឡាអេ ប្រទេសហូឡង់។ ការឡើងទៅតុលាការយុត្តិធម៌អន្តរជាតិ ក៏ទាមទារឱ្យភាគីទាំងសងខាងនៃជម្លោះឡើងទៅដោះស្រាយដែរ ដូចករណីជម្លោះនៅប្រាសាទព្រះវិហារ រវាងកម្ពុជា និងថៃ។ ភាគីទាំងពីរត្រូវឯកភាពគ្នា ថាទៅតុលាការ ហើយប្រសិនបើក្នុងចំណោមគូវិវាទទាំងពីរ មានប្រទេសណាមួយមិនឯកភាព ឬយល់ព្រមទៅកាន់តុលាការដើម្បីដោះស្រាយតុលាការ ក៏គ្មានយុត្តាធិការក្នុង ការដោះស្រាយវិវាទដែរ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី អ្នកនយោបាយដែលអះអាងថា ចេះច្បាប់អន្តរជាតិតែងតែបំពានទៅលើច្បាប់អន្តរជាតិ ចង់បង្កជម្លោះជាមួយប្រទេសជិតខាងដោយហិង្សា ដែលបញ្ហានេះដើរបញ្រ្ចាសទាំងស្រុង ទៅលើគោលការណ៍អង្គការសហប្រជាជាតិដែលចែងថា រាល់វិវាទទាំងឡាយ ភាគីជាសមាជិក អង្គការសហប្រជាជាតិ ត្រូវតែដោះស្រាយគ្នាដោយសន្តិវិធី និងត្រូវរក្សាសន្តិភាពឱ្យបានកម្រិតខ្ពស់។ ជាការពិត ការបំផុសឱ្យប្រជាជនចេះស្រលាញ់ជាតិ ស្រលាញ់ទឹកដី ជាប្រការមួយដ៏ត្រឹមត្រូវឥតខ្ចោះ និងមិនអាចខ្វះបាន តែគេក៏គប្បីពិចារណាផងដែរថា កុំធ្វើឡើងដើម្បីកេងចំណេញនយោបាយ តើយើងគួរបំផុសឱ្យពួកគេចូលរួមតាមវិធីណា? ដោយរបៀបណា ចៀសវាងបំផុសប្រជាជនឱ្យទៅស្លាប់ជំនួស ឬជាប់ពន្ធនាគារជំនួស ហើយខ្លួនឯងអាងតែជាអ្នកនយោបាយ រត់គេចខ្លួន និងលើកលែងទោសបាន។ ការបំផុសប្រជាជនឱ្យដើរខុសផ្លូវ គឺជាការបំផុសទាំងងងឹតងងល់ និងបង្កគ្រោះថ្នាក់ដល់ប្រជាជនផងដែរ។

ការលើកយកតែបញ្ហាព្រំដែនមកជជែក ពីបញ្ហានយោបាយ គឺគេតែងតែឃើញស្ទើរគ្រប់អាណត្តិនៃការបោះឆ្នោត រាល់សកម្មភាពរបស់គណបក្សនយោបាយ ដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល។ ជាក់ស្តែងនៅអំឡុងទសវត្សរ៍១៩៩០ ក្រោយការបោះឆ្នោតជាសកល និងដោយសេរីដែលរៀបចំដោយអ៊ុនតាក់។ ភាពចម្រូងចម្រាសបានកើតឡើងផងដែរ នៅក្នុងរាជរដ្ឋាភិបាលចម្រុះ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ប៉ុន្តែអ្វីៗត្រូវដោះស្រាយបញ្ចប់ក្រោយការបោះឆ្នោតលើកទី២នៅឆ្នាំ១៩៩៨។ ក្រោយៗមកទៀត នៅពេលគណបក្សហ៊្វុនស៊ិនប៉ិច បាត់បង់ ប្រិយភាព លែងមានអ្នកគាំទ្រ គណបក្សថ្មីមួយទៀតបានផុសឡើង ហើយគណបក្សនោះ ក៏យកគំរូ ឬលំអានតាមគណបក្សហ៊្វុនស៊ិនប៉ិចដែរ គឺដើម្បីទទួលបានប្រិយភាពខ្លាំង ត្រូវតែឆ្កឹះបញ្ហាព្រំដែន។ ដូចក្នុងករណីព្រំដែននៅខេត្តស្វាយរៀង ខណៈប្រទេសជាតិទាំងមូលកំពុងមានសភាពស្ងប់ស្ងាត់ ប្រជាពលរដ្ឋកំពុងមមាញឹកក្នុងការប្រកបរបរទទួលទានរៀងៗខ្លួនក្នុងសុខសន្តិភាព ក៏មានការផ្ទុះឡើងពីបញ្ហាព្រំដែននេះ។ គឺនៅទី២៥ ខែតុលា ឆ្នាំ២០០៩ ខណៈដង្ហែអង្គកឋិន ទៅកាន់ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង លោក សម រង្ស៊ី ប្រធានគណក្ស សម រង្ស៊ី បានហៅអ្នកភូមិឈ្មោះ មាស ស្រី លោក ព្រំ ជា និងអ្នកដទៃជាច្រើនទៀត ឱ្យធ្វើសកម្មភាពដកបង្គោលតម្រុយព្រំដែនកម្ពុជា-វៀតណាម។ អ្នកស្រី មាស ស្រី ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងផ្តន្ទាទោសដាក់ពន្ធនាគារ ឯលោក សម រង្ស៊ី បានភៀសខ្លួនយករួចទៅក្រៅប្រទេស ចាប់ពីពេលនោះមករហូតដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៣ ក្រោយពីមានការស្នើសុំពីសម្តេច ហ៊ុន សែន ទើបលោក សម រង្ស៊ី ត្រូវព្រះមហាក្សត្រ ព្រះរាជទានលើកលែងទោស ដែលមានឱកាសមកឈរឈ្មោះឱ្យគេបោះឆ្នោតឡើងវិញ ក្នុងនាមជាប្រធានគណបក្សសង្រ្គោះជាតិ។ លោក សម រង្ស៊ី ត្រូវតុលាការខេត្តស្វាយរៀង កាត់ទោសកំបាំងមុខឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១០ តាមមាត្រា៥២ និងមាត្រា៦១ នៃច្បាប់ព្រហ្មទណ្ឌអន្តរកាលសម័យអ៊ុនតាក់ (UNTAC) ពីបទដឹកនាំការដកតម្រុយបង្គោលព្រំដែនលេខ១៨៥ រវាងកម្ពុជា-វៀតណាម ក្នុងភូមិកោះក្បានកណ្តាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៩។ លោក សម រង្ស៊ី អះអាងថា ការទាមទារទឹកដីដែលបាត់បង់ គឺធ្វើដោយសន្តិវិធី និងរកយុត្តិធម៌ជូនកសិករខ្មែរ ដែលត្រូវវៀតណាម រំលោភយកដីស្រែ។

លោក ជាង អំ អភិបាលខេត្តស្វាយរៀង ក៏បានប្រាប់ទៅវិទ្យុអាស៊ីសេរី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០០៩ ថាការបោះបង្គោលព្រំដែនជាការងារបច្ចេកទេស ហើយទោះបីលោកជាចៅហ្វាយខេត្ត ក៏លោកមិនហ៊ានប៉ះពាល់បង្គោលព្រំដែនដែរ ព្រោះគណៈកម្មការបច្ចេកទេសនៃប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ជាអ្នកធ្វើកិច្ចការនេះ ដោយមានការកំណត់អាប់ស៊ីស កូអ័រដោណេ លើផែនទីតាមបច្ចេកទេសរបស់អ្នកជំនាញ។ ប៉ុន្តែលោកឆ្ងល់ថា ហេតុអ្វីលោក សម រង្ស៊ី សម្រេចចិត្តធ្វើដូច្នេះ? លោក វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា បានបញ្ជាក់ក្នុងលិខិតទូលថ្វាយសម្តេចព្រះនរោត្តម សីហនុ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៩ ថារហូតមកដល់ពេលនេះគ្មានកសិករកម្ពុជាណាម្នាក់ កំពុងរស់នៅតាមបណ្តោយព្រំដែនវៀតណាមបានបាត់បង់ដីស្រែរបស់ពួកគេ ដូចការចោទប្រកាន់អំពីការឈ្លានពានព្រំដែនដោយអាជ្ញាធរវៀតណាមឡើយ។ លោកអះអាងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា មានតម្លាភាពបំផុត ក្នុងនីតិវិធីបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ហើយរហូតមកដល់ពេលនេះ (២០០៩) ភាគីទាំងពីរបានបោះបង្គោលព្រំដែនចំនួន១១១ ក្នុងចំណោម៣១៤បង្គោល ដើម្បីឱ្យបានច្បាស់លាស់ចំពោះអនាគត ក្នុងនោះប្រទេសកម្ពុជា និងវៀតណាម គ្រោងនឹងបញ្ចប់ការបោះបង្គោលព្រំដែន នៅចុងឆ្នាំ២០១២។ ប៉ុន្តែបញ្ហាព្រំដែនមិនបញ្ចប់ត្រឹមនោះទេ ដោយអ្នកនយោបាយបក្សប្រឆាំង តែងតែលើកឡើងពីបណ្តាចំណុចមួយចំនួន ដែលសង្ស័យថាមានបញ្ហារវាងលើដីផ្ទាល់ និងនៅលើផែនទី។ដោយសារមើលឃើញថា ការលើកបញ្ហាព្រំដែនមកធ្វើជារឿងនយោបាយរបស់អ្នកនយោបាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ សម្តេច ហ៊ុន សែន បានចំណាយពេលប្រមាណជាង៥ម៉ោង ដើម្បីបកស្រាយជូនតំណាងរាស្រ្តបក្សប្រឆាំង និងជូនសាធារណជន ប្រជាជនកម្ពុជាទូទាំងប្រទេសបានស្តាប់បានទស្សនាដើម្បីដឹងពីការពិត។សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា មូលហេតុដែលនាំឱ្យសម្តេចមកបកស្រាយសារបានរឿងព្រំដែន ជាមួយនឹងប្រទេសវៀតណាម ដោយសារមានព្រឹត្តិការណ៍ជាហូរហែចំពោះការចោទប្រកាន់របស់គណបក្សប្រឆាំង ជាពិសេសលោក សម រង្ស៊ី ដែលបានដកតម្រុយបង្គោលព្រំដែន នៅស្រុកចន្រ្ទា ខេត្តស្វាយរៀង កាលពីឆ្នាំ២០០៩ តែសម្តេចបានកោតសរសើរលោក សុន ឆ័យ តំណាងរាស្រ្តគណបក្សប្រឆាំងមណ្ឌលភ្នំពេញ ដែលមិនធ្វើដូចមេបក្សរបស់ខ្លួន ដែលអាចចាត់ទុកថាជាអ្នកនយោបាយតាមចិញ្ចើមផ្លូវ ហើយចំពោះការបកស្រាយបញ្ហាព្រំដែននៅពេលនោះ គឺបកស្រាយឱ្យច្បាស់ដើម្បីចៀសវាងគណបក្សប្រឆាំង ជេរសម្តេច និងរាជរដ្ឋាភិបាលតាមចិញ្ចើមផ្លូវ តាមទីផ្សារជាដើម ថាជនឬជាបក្សក្បត់ ឬរាជរដ្ឋាភិបាលក្បត់ជាតិ។ សម្តេចតេជោបានលើកឡើងថា លោកសេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ដោយយកលេសបញ្ហា ព្រំដែន ហើយរូបភាពបែបនេះ ត្រូវបក្សប្រឆាំងចង់ប្រើដើម្បីផ្តួលរាជរដ្ឋាភិបាល ពិសេសផ្តួលរំលំរូបសម្តេចតែម្តង ហើយមុនឈានដល់ការបកស្រាយរយៈពេលជាង៥ម៉ោង សម្តេច ហ៊ុន សែន បានអំពាវនាវ បញ្ជាឱ្យលោក សុន ឆ័យ និងសហការីរបស់លោកមេត្តាអត់ធ្មត់ និងស្តាប់ការបំភ្លឺការពិត បើទោះបីលោកមិនចង់ស្តាប់ក៏ដោយ។ សម្តេចលើកឡើងទៀតថា ការបំភ្លឺរបស់សម្តេចមិនធ្ងន់ធ្ងរដូចពួកអស់លោកបក្សប្រឆាំងជេរសម្តេច និងបក្សសម្តេច ថាក្បត់ជាតិនោះទេ។ ក្រុមបក្សប្រឆាំងដែលវាយប្រហារសម្តេច គឺមិនខុសអ្វីពីការវាយប្រហារសម្តេចព្រះនរោត្តម សីហនុ ទេ ព្រោះអ្វីដែលសម្តេចបានធ្វើ គឺបន្សល់ទុកពីសម័យសង្គមរាស្រ្តនិយម រួមទាំងផែនទីគោកនិងផែនទីទឹក។ សម្តេចបញ្ជាក់យ៉ាងច្បាស់ទៀតថា សម្តេចជាហត្ថលេខីមួយរូបនៃកិច្ចព្រមព្រៀងក្រុងប៉ារីស ដូច្នេះសម្តេចយល់ច្បាស់ពីកិច្ចព្រមព្រៀងនេះ ហើយកុំបកស្រាយបំពានគ្នា។ ជាពិសេសនៅពេលនោះ មានជនអគតិមួយចំនួនបានក្លែងលិខិតថាសម្តេច ជា ស៊ីម ស្លាប់ រួមទាំងលិខិតរបស់សម្តេចផ្ទាល់ និងលិខិតរបស់សម្តេច ហេង សំរិន។ ជនអគតិទាំងនេះ ហ៊ានក្លែងលិខិតសាធារណៈ តើពួកគេមិនហ៊ានក្លែង និងឃោសនានៃការបាត់បង់ទឹកដីទេឬ? ដូច្នេះជនរួមជាតិទាំងអស់ត្រូវវិនិច្ឆ័យឱ្យបានខ្ពស់ ព្រោះក្រុមអគតិទាំងនោះ ជាក្រុមតែមួយ ជាក្រុមដដែល តែនៅសាខាខុសគ្នា។ សម្តេចបានអំពាវនាវឱ្យអ្នកដែលធ្វើលិខិតនេះ ចូលមកសារភាព និងបង្ហាញភស្តុតាងដល់សមត្ថកិច្ច ហើយសម្តេចនឹងផ្តល់រង្វាន់៥ម៉ឺនដុល្លារ ដល់សមត្ថកិច្ចដើម្បីស្វែងរកជនក្លែងទាំងនោះ យកមកផ្តន្ទាទោសតាមច្បាប់ ព្រោះមិនអាចអត់ឱនឱ្យបានចំពោះការដកតម្រុយបង្គោលព្រំដែន និងការក្លែងលិខិតសាធារណៈ។ខាងក្រោមនេះ ជាចំណុចសំខាន់ៗមួយចំនួនដែលដកស្រង់ដោយគេហទំព័រដើមអម្ពិល៖ចំណុចទី១ សម្តេច ហ៊ុន សែន បញ្ជាក់ថា ផ្ទៃដីកម្ពុជាពិតប្រាកដលើស៣០០គីឡូម៉ែត្រ ធៀបនឹងផ្ទៃដីដែលមាននៅក្នុងផែនទី ១៨១ ០៣៥គីឡូ ម៉ែត្រការ៉េ។ ចំណុចទី២ គិតរហូតមកដល់ពេលនេះ គ្មានភូមិខ្មែរណាមួយត្រូវបាត់បង់នោះទេ ហើយក្រឡាផ្ទៃដីរបស់ប្រទេសកម្ពុជា ដែលជនរួមជាតិចាំស្ទាត់មាត់ គឺ១៨១.០៣៥គីឡូម៉ែត្រការ៉េ គឺមិនទាន់ដឹងច្បាស់ថា តើការគណនាតួលេខនេះ ធ្វើឡើងតាមរបៀបណាទេ ឬក៏បូកក្រឡាផ្ទៃដីទាំងអស់ហើយ ចេញជាក្រឡាផ្ទៃទាំង មូល។ ចំពោះក្រឡាផ្ទៃនេះ ធ្វើតាមផែនទីដែលបន្សល់ទុកដោយបារាំង ហើយរហូតមកដល់ពេលនេះ ដីមានបច្ចេកទេសអាចនឹងមានការខុសគ្នារវាងផែនទី និងដីជាក់ស្តែង។ នៅពេលធ្វើការវាស់វែងព្រំដែនរួចរាល់ នោះនឹងមានការសុំឱ្យមានការកែប្រែចំពោះផែនទី ដែលតម្កល់ទុកនៅអង្គការសហប្រជាជាតិ និងកន្លែងផ្សេងទៀត។ សម្តេចចោទពួកអគតិមួយចំនួនដែលនិយាយថា កម្ពុជាបាត់បង់ទឹកដីរាប់រយរាប់ពាន់គីឡូម៉ែត្រ ប៉ុន្តែធាតុពិត ដីខ្មែរច្រើនជាងក្រឡាផ្ទៃដែលទន្ទេញចាំមាត់ទៅទៀត។ សម្តេច ហ៊ុន សែន សង្កត់ធ្ងន់ថា បន្ទាប់ពីបញ្ចប់ការគ្រប់គ្រងប្រទេសកម្ពុជា នៅឆ្នាំ១៩៥៣ បារាំងនៅពេលនោះបន្សល់ទុកខ្សែព្រំដែនមិនច្បាស់លាស់ ហើយការបោះបង្គោល ព្រំដែនមិនតាមលក្ខណៈច្បាប់ និងលក្ខណៈបច្ចេកទេស ក្រៅពីបង្គោលចំនួន១២៤ រវាងកម្ពុជា និងកូសាំងស៊ីន នៅចុងសតវត្សរ៍ទី១៩ និងដើមសតវត្សរ៍ទី២០។ បារាំងបានផ្លាស់ប្តូរបង្គោល ព្រំដែន និងកែប្រែខ្សែព្រំដែន ដោយគ្មានការពិគ្រោះជាមួយប្រទេសដែលខ្លួនគ្រប់គ្រង ធ្វើឱ្យមានបញ្ហាជម្លោះព្រំដែនរវាងអាជ្ញាធរនៃប្រទេសទាំងពីរ ពិសេសប្រជាជនកម្ពុជា-វៀតណាម ដែលពួកគេពុំមានព្រំដែនច្បាស់លាស់ ក្រៅពីការគ្រប់គ្រងដីធ្លីតាមទំនៀមទម្លាប់។
សម្តេចក៏បង្ហាញផងដែរពីផែនទី ដែលសម្តេចព្រះនរោត្តម សីហនុ យកទៅតម្កល់នៅ អង្គការសហប្រជាជាតិ ឆ្នាំ១៩៦៤។
ដូច្នេះតើមាននរណាស្នេហាជាតិជាងសម្តេចព្រះនរោត្តម សីហនុ ហើយនឹងលោក វ៉ា គឹមហុង ដែលជួយរៀបចំផែនទីនេះយកទៅតម្កល់ទុកនៅអង្គការសហប្រជាជាតិ និងបានយកមកប្រើជាមួយវៀតណាមបច្ចុប្បន្ន? សម្តេចបន្ដសំណួរទៀតថា ឬមួយជំងឺឆ្នាំ១៩៧០ រើឡើងវិញ? ប៉ុន្តែប្រសិនបើមានអ្នកណាមានបំណងបែបនេះ គឺត្រូវរំលងសពសម្តេចជាមុនសិន ព្រោះសម្តេចការពាររាជបល័្លង្ក ហើយការវាយប្រហារមកលើរូបសម្តេច គឺដូចជាវាយប្រហារលើ សម្តេចព្រះនរោត្តម សីហនុ ដែរ។ គេមិនអាចស្តីបន្ទោសសម្តេចព្រះនរោត្តម សីហនុ ចំពោះការ បាត់បង់សិទ្ធិក្នុងការទាមទារទឹកដីកម្ពុជាក្រោមទេ។ គ្មាននរណាស្នេហាជាតិជាងសម្តេចព្រះនរោត្តម សីហនុ នោះទេ ដែលជាបិតាឯករាជ្យ ហើយបានការពារបូរណភាពទឹកដីរហូតមកដល់ពេលនេះ។ សម្តេចបញ្ជាក់ថា សម្តេចនឹងលើកឡើងពីការធ្វើឱ្យបាត់បង់កោះវ៉ៃ របស់ពួកសេនាប្រមុខ លន់ នល់។ សម្តេចរម្លឹកថា គេតែងចោទប្រកាន់ថាសម្តេចធ្វើឱ្យបាត់បង់ដែនដីកូសាំងស៊ីន ដែលបានកើតឡើងនៅឆ្នាំ១៩៤៩ ចំណែកសម្តេចទើបតែកើតនៅឆ្នាំ១៩៥២ គឺក្រោយការបាត់បង់រយៈពេល៣ឆ្នាំ ហើយអ្នកនយោបាយនៅតែចោទសម្តេចថាជាអ្នកធ្វើឱ្យ បាត់បង់ ដែនដីកូសាំងស៊ីន។ សម្តេចថាបើមិនចេះខ្មាសគេ ក៏គួរតែខ្មាសខ្មោចដែរ។ សម្តេច ក៏បានលើកឡើងពីលោក ស៊ាន ប៉េងសែ ផងដែរ ដែលបច្ចុប្បន្នកំពុងស្ថិតនៅប្រទេសបារាំង គឺជា រដ្ឋមន្រ្តីម្នាក់ក្នុងសម័យ លន់ នល់ ដែលជាអ្នករួមចំណែកធ្វើឱ្យបាត់បង់ទឹកដីនៅពេលនោះ ហើយមិនទទួលខុសត្រូវ ថែមទាំងកាន់ផែនទីរត់ទៅនៅក្រៅប្រទេសទៀត។ ដូច្នេះ អ្នកដែលចាញ់មក ផ្តល់យោបល់លើគំនិតអ្នកដែលឈ្នះ គឺមិនអាចទទួលយកបានទេ។សម្តេចតេជោ សង្កត់ធ្ងន់លើបក្សប្រឆាំងថា មិនមើលព្រៃទាំងមូលទេ គឺមើលព្រៃមួយដើម ហើយកំពុងប្រើវិធីបំផ្លាញរូបរាងដើមនៃឈើមួយដើម ក្នុងសំណុំរឿងព្រំដែន។ សម្តេចមិនបានចាត់ទុកលោក សម រង្ស៊ី ថាជា ទណ្ឌិតមនសិការនោះទេ ព្រោះលោក សម រង្ស៊ី ទៅលួចដកបង្គោលព្រំដែន ខុសពីសីលធម៌អ្នកចេះដឹង និងអ្នកនយោបាយថ្លៃថ្នូរ។ សម្តេច ហ៊ុន សែន បញ្ជាក់ថា សន្ធិសញ្ញាព្រំដែនបន្ថែម ឆ្នាំ២០០៥ កម្ពុជា-វៀតណាម ដែលកំណត់ព្រំដែន តាមរយៈការពុះទ្រូងពាក់កណ្តាលព្រែក ឬតាមខ្សែទឹកជ្រៅដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋកម្ពុជាអាចប្រើប្រាស់ទឹក អាចនេសាទត្រី និងធ្វើចរាចរណ៍តាមផ្លូវទឹកបានយ៉ាងស្រួល ដោយមិនចាំបាច់សុំការអនុញ្ញាតពីវៀតណាម ដែលកាលសម័យបារាំង គឺបារាំងបានកំណត់ផែនទីត្រឹមតែប្រគល់ច្រាំងឱ្យកម្ពុជាមានប្រវែង១៩១គីឡូម៉ែត្រ រីឯវៀតណាម១៩២,៥គីឡូម៉ែត្រ ដែលមានផ្ទៃទឹក។
សម្តេច ហ៊ុន សែន បានចោទសួរថា តើនេះជាទង្វើក្បត់ជាតិឬអី ដែលពួកប្រឆាំងកំពុងចោទរាជរដ្ឋាភិបាល ខណៈដែលកំពុងដោះស្រាយទឹកជូនប្រជាពលរដ្ឋ ដូច្នេះសូមជនរួមជាតិទាំងអស់ជ្រាប។ បក្សប្រឆាំង និងជនអគតិ បាននិយាយថា មួយថ្ងៃៗ កម្ពុជាបាត់ដី ថ្ងៃខ្លះមួយម៉ែត្រ ថ្ងៃខ្លះរាប់សិបម៉ែត្រ និងថ្ងៃខ្លះទៀតរាប់គីឡូ បើដូច្នោះមែន តាំងពីឆ្នាំ១៩៧៩មក ច្បាស់ជាទឹកដីវៀតណាម ដល់សេរីសោភ័ណហើយ ហើយភ្នំពេញ ក៏ស្ថិតនៅក្នុងទឹកដីវៀតណាមដែរ។ ដូច្នេះ នេះគឺជាការប្រមាថដល់រាជរដ្ឋាភិបាល ដល់ក្រុមបច្ចេកទេសវាស់វែងព្រំដែន និងដល់អ្នកដែលចែកឋាន។ បញ្ហាព្រំដែន គឺកើតឡើងដោយសាររដ្ឋាភិបាលបារាំងពេលធ្វើអាណានិគមមកលើ កម្ពុជា បានបន្សល់ទុកនូវភាពមិនច្បាស់លាស់ចំពោះបង្គោល និងខ្សែបន្ទាត់ព្រំដែន។ ពោលការគូសបង្គោលព្រំដែននៅក្នុងផែនទី ប៉ុន្តែមិនបានបោះបង្គោល ហើយកំណត់នៅក្នុងផែនទីដំណើរទៅផ្លូវមួយផ្សេង ប៉ុន្តែធាតុពិតគឺគូសទៅតាមផ្លូវផ្សេង។ ចំណែកសន្ធិសញ្ញាបំពេញបន្ថែម បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគ។ តែក្រុមប្រឆាំង គឺប្រឆាំងតែមួយមុខ មិនដែលបានគិតពីផលប្រយោជន៍ជាតិទាំងមូលទេ ហើយចំពោះបញ្ហាព្រំដែន បើមិនទាន់មានការដោះស្រាយជាក់លាក់ណាមួយ គឺប្រជាពលរដ្ឋដែលរស់នៅកន្លែងណា នៅកន្លែងនឹងដដែលសិន និងហាមការពង្រីកបន្ថែម។

ចំពោះក្រុមបក្សប្រឆាំង ដែលបានបង្វែរសភាពការណ៍មកទិសខាងកើត នៅពេលដែល កម្ពុជាកំពុងប្រឈរមុខជាមួយទិសខាងលិច កាលពីឆ្នាំ២០០៨ ដើម្បីបំបែកកម្លាំងជាតិជាពីរនោះ សម្តេចក៏បានបញ្ជាក់ថា ដោយសារបញ្ហាបែបនេះ ជាពិសេសការលើកឡើងដែលជាយុទ្ធនាការរបស់បក្សប្រឆាំង បានធ្វើឱ្យបក្សនេះបាត់សំឡេងឆ្នោតនៅភ្នំពេញ។ សម្តេចលើកជាសំណួរម្តងទៀតថា ដូច្នេះចំពោះទំនួលខុសត្រូវរបស់រាជរដ្ឋាភិបាល ក្នុងការចរចាបោះបង្គោលព្រំដែនជាមួយវៀតណាម នាពេលបច្ចុប្បន្ននេះ គឺជាចរិតក្បត់ជាតិ និងអាយ៉ងឬទេ? ហើយពាក្យអាយ៉ង និងក្បត់ជាតិ វាល្មមហើយ ល្មមបញ្ឈប់ហើយ ប៉ុន្តែក៏មិនអាចហាមការនិយាយរបស់គេដែរ។ ចំណែកកិច្ចព្រមព្រៀងក្រុងប៉ារីស ដែលកំណត់ថា ត្រូវទាត់ចោលចំពោះកិច្ចព្រមព្រៀងទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់បូរណភាពទឹកដី និងឯករាជ្យរបស់ប្រទេស មិនបានធ្វើឱ្យ កម្ពុជាចំណេញនោះទេ ប៉ុន្តែកិច្ចព្រមព្រៀងបំពេញបន្ថែមឆ្នាំ២០០៥ កម្ពុជារឹតតែចំណេញលើសដើម ព្រោះកិច្ចព្រមព្រៀងបំពេញបន្ថែមដែលត្រូវអនុម័តដោយរដ្ឋសភា គឺសំឡេងភាគតិចត្រូវគោរពសំឡេងភាគច្រើន ហើយកិច្ចព្រមព្រៀងនេះ ត្រូវបញ្ជូនទៅព្រឹទ្ធសភា និងព្រះមហាក្សត្រឡាយព្រះហស្ថលេខា។

ក. ផ្ទៃដីព្រំដែនគោកលើសពីចំនួនកំណត់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានពណ៌នាថា ផ្ទៃក្រឡាប្រទេសកម្ពុជាផ្សេងៗពីគ្នា ក្នុងនោះរួមមានផ្ទៃក្រឡាដែលទន្ទេញជាប់មាត់ដោយជនរួមជាតិទូទៅ គឺ១៨១ ០៣៥គីឡូម៉ែត្រការ៉េ ដែលត្រូវប្រើប្រាស់នាពេលបច្ចុប្បន្ន និងជាបណ្តោះអាសន្ន ក៏ដូចជាការប្រើប្រាស់ក្នុងប្រព័ន្ធអប់រំ។ ដោយឡែកផ្ទៃដី១៧៥ ៤៥០គីឡូម៉ែត្រការ៉េ ជាផ្ទៃក្រឡាដែលមន្រ្តីបារាំង ប្រចាំនៅកម្ពុជារាយការណ៍ជូនអគ្គទេសាភិបាលនៅឥណ្ឌូចិន។ ផ្ទៃដី១៧៩ ០០០ គឺជាផ្ទៃក្រឡា ខុទ្ទកាល័យអគ្គទេសាភិបាលបារាំងនៅកម្ពុជាកំណត់ឱ្យ។ ចំពោះផ្ទៃដី ១៨១ ៦០៦គីឡូម៉ែត្រការ៉េ គឺអាជ្ញាធរជាតិកម្ពុជាបង្ហាញឱ្យឃើញ និងផ្ទៃក្រឡាផ្សេងទៀត រួមមាន១៨១ ៤៣៦ គីឡូម៉ែត្រការ៉េ និង១៨១៣១២ គីឡូម៉ែត្រការ៉េ ដែលក្រឡាផ្ទៃចុងក្រោយនេះ មិនទាន់រាប់បញ្ចូលផ្ទៃកោះនៅតាមសមុទ្រនៅឡើយទេ ហើយសម្តេចបញ្ជាក់ទៅបក្សប្រឆាំង ក៏ដូចជាមជ្ឈដ្ឋានទូទៅថា កុំព្រួយបារម្ភថា រាជរដ្ឋាភិបាលលក់ដីនៅសល់នេះ ខណៈដែលផ្ទៃដី ១៨១ ០៣៥គីឡូម៉ែត្រ ត្រូវអនុញ្ញាតឱ្យប្រើជាបណ្តោះអាសន្ន។
សម្តេចបានស្នើឱ្យមានការចាក់បង្ហាញពីសកម្មភាពវាស់វែងព្រំដែន ដោយឧបករណ៍ទំនើបៗ ដែលមិនអាចទិញតាមចិញ្ចើមផ្លូវបាននោះទេ ផ្ទុយពីអ្វីដែលរិះគន់ពីសំណាក់គណបក្សប្រឆាំង ហើយសូមកុំប្រមាថខ្លាំងពេក មកលើក្រុមការងាររបស់រាជរដ្ឋាភិបាល ដែលចុះវាស់វែងតាមព្រំដែន ជាមួយប្រទេសជិតខាង។

សម្តេច ហ៊ុន សែន មានប្រសាសន៍ថា តាមការវាស់វែងរបស់អ្នកជំនាញបច្ចេកទេស គឺ ប្រជាពលរដ្ឋកម្ពុជា បានរស់នៅលើដីវៀតណាមសរុបចំនួន៩១៦,៧ហិកតា។ ប្រទេសវៀតណាម ចូលក្នុងទឹកដីកម្ពុជា ទំហំចំនួន ២ ១៦០,៦ ហិកតា។ ការរស់នៅជាន់លើដីគ្នានេះ ស្ថិតនៅក្នុងខេត្តចំនួន៥ គឺ៖
១. ខេត្តកំពង់ចាម ប្រជាពលរដ្ឋខ្មែររស់នៅលើដីវៀតណាម ទំហំ ៨២៥ ហិកតា ប្រជាជនវៀតណាមរស់នៅលើដីខ្មែរ ចំនួន៣៨៥ ហិកតា។ ២. ខេត្តស្វាយរៀង ប្រជាពលរដ្ឋកម្ពុជារស់នៅលើទឹកដីវៀតណាម ទំហំ ២៨៩ ហិកតា ប្រជាជនវៀតណាមរស់នៅលើទឹកដីខ្មែរ ទំហំ ១១០០ ហិកតា។ ៣. ខេត្តព្រៃវែង ប្រជាជនកម្ពុជារស់នៅលើទឹកដីវៀតណាម ទំហំ ៥៤,៥ ហិកតា ហើយប្រជាជនវៀតណាមរស់នៅលើដីកម្ពុជា ទំហំ៣០,៩ ហិកតា។ ៤. ខេត្តតាកែវ កម្ពុជារស់នៅលើដីវៀតណាម ទំហំ ១៥៩,១ ហិកតា ហើយវៀតណាមរស់នៅលើដីកម្ពុជា ទំហំ ១៥១,៧ ហិកតា ៥. ខេត្តកំពត កម្ពុជាកាន់កាប់ដីវៀតណាម ទំហំ២៩,១ ហិកតា ហើយវៀតណាម រស់នៅលើដីកម្ពុជា ទំហំ៥៣ ហិកតា។សម្តេចតេជោ បានលើកឡើងថា មានជម្រើស២យ៉ាង ដែលមិនអាចទទួលយកបានក្នុងការកំណត់ភូមិជាប់ព្រំដែន ដែលជម្រើសទី១ គឺយកតាមផែនទីទាំងស្រុង បើផែនទីកាត់ភូមិខ្មែរណាចូលទៅក្នុងទឹកដីវៀតណាម គឺកាត់ទៅឱ្យវៀតណាម តែបើខ្សែផែនទីកាត់ភូមិវៀតណាមណាចូលទឹកដីខ្មែរ គឺកាត់ឱ្យខ្មែរតែម្តង ហើយប្រជាពលរដ្ឋត្រូវប្តូរសញ្ជាតិ។ ជម្រើសទី២ បើភូមិខ្មែរត្រូវចូលទៅក្នុងទឹកដីវៀតណាម គឺត្រូវរើចេញហើយ បើភូមិវៀតណាមតាមផែនទីចូលទឹកដីខ្មែរ គឺត្រូវរើចេញ ដូច្នេះជម្រើសទាំងពីរនេះ មិនអាចធ្វើបានឡើយ។ ប៉ុន្តែមានជម្រើសមួយទៀត គឺជម្រើសទី៣ ដែលភាគីទាំងពីរបានឯកភាព និងក្រុមការងារអនុវត្តបច្ចុប្បន្ន យោងទៅតាមអនុស្សារណៈកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១១ គឺបន្តរក្សាស្ថានភាពនៅដដែល ស្តីពីការគ្រប់គ្រងរបស់ប្រជាពលរដ្ឋទៅលើផ្ទៃដីស្រែចម្ការរបស់ពួកគាត់ ហើយបើភូមិវៀតណាមចូលដី ខ្មែរ គឺត្រូវដោះដូរយកផ្ទៃដីណាដែលទំនេរ តែបើនៅក្នុងខេត្តនោះគ្មាន ផ្ទៃដីទំនេរដើម្បីដោះដូរទេ ត្រូវទៅយកនៅខេត្តផ្សេងទៀត ដើម្បីជាការដោះដូរ។ ចំពោះការងារនេះ សម្តេចបញ្ជាក់ថា ប្រទេសផ្សេងទៀតក៏បានធ្វើដូចគ្នា ដូចជាវៀតណាមជាមួយលាវ វៀតណាមជាមួយចិន បារាំងជាមួយបែលហ្ស៊ិក និងបែលហ្ស៊ិក ជាមួយហូឡង់ជាដើម។ ចំពោះការធ្វើបែបនេះ ពុំមានការខាតបង់ខាងភាគីណាមួយនោះទេ ហើយផ្នូរជនជាតិខ្មែរ និងជនជាតិវៀតណាម គឺស្ថិតនៅដដែល។
សម្តេចតេជោនាយករដ្ឋមន្ត្រី អះអាងថា បច្ចុប្បន្នក្រឡាផ្ទៃដីរបស់ប្រទេសកម្ពុជា មានលើសពីចំនួនដែលបានដឹងជាទូទៅ រហូតដល់ជាង៣០០គីឡូម៉ែត្រការ៉េ។ តែប្រជាជនខ្មែរចាំស្ទាត់មាត់ថា ប្រទេសកម្ពុជាមានផ្ទៃដី ១៨១.០៣៥ គីឡូម៉ែត្រការ៉េ។ យើងមិនដឹងថា តើការគណនាតួលេខនេះ ធ្វើឡើងតាមរបៀបណាទេ។ គេរិះគន់ថា ចាប់តាំងពីក្រោយឆ្នាំ១៩៧៩ មក កម្ពុជាបានបាត់បង់ទឹកដីរាប់រយរាប់ពាន់គីឡូម៉ែត្រ ទៅលើប្រទេសវៀតណាម ប៉ុន្តែធាតុពិត ដីខ្មែរមានច្រើនជាងក្រឡាផ្ទៃដែលទន្ទេញចាំមាត់ ១៨១.០៣៥ គីឡូម៉ែត្រការ៉េនោះទៅទៀត។ សម្ដេច ហ៊ុន សែន បញ្ជាក់ថា នៅពេលធ្វើការវាស់វែងកំណត់ព្រំដែនរួចរាល់ សម្ដេចនឹងស្នើសុំឱ្យអង្គការសហប្រជាជាតិធ្វើការកែតម្រូវ ចំពោះចំនួនផ្ទៃដីរបស់ប្រទេសកម្ពុជា។

ខ. ព្រំដែនសមុទ្រ ចំពោះតំបន់ទឹកកម្ពុជា សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា ពុំមានបាត់បង់សូម្បីតែមួយតំណក់ ខណៈដែលកម្ពុជាកំពុងចរចាជាមួយវៀតណាម។ សម្តេចបានសង្កត់ធ្ងន់ថា អធិបតេយ្យភាពរបស់កម្ពុជា ស្ថិតនៅលើកោះវ៉ៃ ហើយរាជរដ្ឋាភិបាលមានគោលបំណងចម្បង និងជំហរចរចាជាមួយនឹងរដ្ឋាភិបាលវៀតណាមបន្តទៀត។ ពីសម័យអតីតកាល ចំពោះតំបន់ទឹកប្រវត្តិសាស្រ្ត និងអធិបតីភាពកម្ពុជាលើព្រំដែនសមុទ្រ ដែលបានកំណត់យកកោះវ៉ៃ គឺសម្តេចទាមទារ តាមខ្សែព្រីវីយេ តាំងពីឆ្នាំ១៩៨២ ក្នុងនាមជារដ្ឋមន្រ្តីការបរទេសដ៏ក្មេងមួយរូប។ ការផ្តើមចេញឱ្យមានតំបន់ទឹកប្រវត្តិសាស្រ្តនៅលើកោះវ៉ៃ និងការកំណត់អធិបតេយ្យភាពកម្ពុជានៅលើកោះវ៉ៃនោះ គឺកើតឡើងបន្ទាប់ពីវៀតណាមខាងត្បូង ឬហៅថា ធីវគី បានវាយកាន់កាប់កោះវ៉ៃ ហើយដាក់ទ័ពនៅទីនោះ សូម្បីតែរដ្ឋាភិបាលវៀតណាមខាងជើងនៅពេលនោះ ក៏មានការថ្កោលទោសដែរ។ តើក្រុមកាកសំណល់របប លន់ នល់ ដែលកាន់ផែនទីរត់មានដឹងរឿងនេះដែរទេ?

មុនបញ្ចប់ការបកស្រាយបញ្ហាព្រំដែន ដែលចាប់ផ្តើមពីម៉ោង៨ព្រឹក ដល់ម៉ោង ១និង១៦នាទីរសៀល សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា សម្តេចសូមសរសើរចំពោះតំណាងរាស្រ្តគណបក្សប្រឆាំងទាំងអស់ ដែលបានចូលរួមស្តាប់ការបកស្រាយជាលើកដំបូងរបស់សម្តេចរហូតដល់ចប់ ហើយសម្តេចជឿថា សមាជិកបក្សប្រឆាំងក្នុងនាមជាខ្មែរដូចគ្នា នឹងមិនចោទប្រកាន់ថា សម្តេច ឬក្រុមសម្តេចក្បត់ជាតិ ឬអាយ៉ងទៀតទេ ព្រោះការឈ្លោះទាស់ទែងគ្នា ដូចជាកាត់សាច់ឱ្យអ្នកដទៃ។

ការបកស្រាយបញ្ហាព្រំដែន របស់សម្តេច ហ៊ុន សែន នៅក្នុងសភាជាតិ ឆ្នាំ២០១០
ក្រោយការបោះឆ្នោតឆ្នាំ២០១៣ ជាឆ្នាំអាណត្តិបោះឆ្នោតដែលគេគិតថាមានស្ថានភាពចម្រូងចម្រាស និងល្អបំផុត និងអាក្រក់បំផុតដែរ ដោយសារសកម្មជន និងអ្នកនយោបាយបក្សប្រឆាំងព្យាយាមដោយចំហម្តងហើយម្តងទៀត ក្នុងការរើកកាយរឿងរ៉ាវអតីតកាល ជាពិសេស ពាក់ព័ន្ធបញ្ហាផែនទីប្រទេសកម្ពុជា ដែលបានតម្កល់នៅអង្គការសហប្រជាជាតិ។ បញ្ហាផែនទីនៃ ប្រទេសកម្ពុជា មិនខុសប៉ុន្មានពីបញ្ហាព្រំដែនប៉ុន្មានទេ ព្រោះប្រជាជនកម្ពុជាពិតជាចង់ដឹង ចង់ឮខ្លាំងណាស់ ព្រោះពួកគេព្រួយបារម្ភថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យបាត់បង់ទឹកដីរបស់ពួកគេ ពិសេសនៅពេលមានការអូសទាញ ឬញុះញង់បន្ថែមពីអ្នកនយោបាយណាម្នាក់។ ការលើកយកបញ្ហាព្រំដែន និងបញ្ហាផែនទីប្រទេសកម្ពុជា របស់សកម្មជន ឬមន្រ្តីជាន់ខ្ពស់របស់បក្សប្រឆាំង គឺប្រៀបបានយកកាំបិតចាក់ចំបេះដូងរបស់រាជរដ្ឋាភិបាល ឱ្យហូរឈាមដូច្នោះដែរ ព្រោះបញ្ហាព្រំដែន និងផែនទី គឺជារឿងដ៏រសើបជាច្រើនជំនាន់មកហើយ។ គណបក្សប្រឆាំងរបស់ប្រទេសកម្ពុជា ហាក់ទាយត្រូវ ឬហាក់យល់ពីទឹកចិត្តប្រជាជនដែលមានមនសិការ ស្នេហាជាតិ ដូច្នេះជារឿយៗ ដើម្បីទទួលបានប្រិយភាពខ្ពស់ ពួកគេតែងតែឆ្កឹះកកាយនូវរឿងរ៉ាវប្រវត្តិសាស្រ្តមួយចំនួន ដែលធ្វើយ៉ាងណាអូសទាញ ឬអន្ទងចិត្តប្រជាជនឱ្យចាប់អារម្មណ៍ និងគាំទ្រពួកគេ ទោះបីពេលខ្លះពួកគេដឹងថា បញ្ហានោះមិនស្របតាមគោលការណ៍ ឬច្បាប់របស់កម្ពុជាក្តី។រឿងរ៉ាវនេះ កើតឡើងក្រោយពីបញ្ហាព្រំដែនបានដោះស្រាយមួយអន្លើ បញ្ហាថ្មីមួយទៀតក៏កើតឡើង គឺបញ្ហានៃការចោទប្រកាន់ថា រាជរដ្ឋាភិបាលបច្ចុប្បន្នប្រើប្រាស់ផែនទីមិនត្រឹមត្រូវ ឬថា ផែនទីដែលកម្ពុជាប្រើប្រាស់បច្ចុប្បន្ន គឺវៀតណាមជាអ្នកគូរឱ្យ។ ក្នុងនោះលោកអ៊ុំ សំអាន អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ លើកឡើងថា លោកបានរកឃើញផែនទីពិតប្រាកដនៅប្រទេសបារាំង ដែលទាមទារឱ្យមានការផ្ទៀងផ្ទាត់គ្នាឡើងវិញ។ ការលើកឡើងរបស់លោក អ៊ុំ សំអាន ធ្វើឱ្យមានភាពច្របូកច្របល់ផ្នែកនយោបាយនៅប្រទេសកម្ពុជាផងដែរ ហើយក្រោយមក ដើម្បីជ្រាបកាន់តែច្បាស់ រាជរដ្ឋាភិបាលបានសម្រេចទៅខ្ចីផែនទីពីអង្គការសហប្រជាជាតិ និងផែនទីនៅប្រទេសបារាំងមកផ្ទៀងផ្ទាត់គ្នា។
លោក អ៊ុំ សំអាន ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ តំណាងរាស្រ្តមណ្ឌលសៀមរាប មកពីគណបក្សសង្គ្រោះជាតិ បានបង្ហោះនៅលើហ្វេសប៊ុករបស់លោក នូវរូបភាពផែនទីដែលលោកអះអាងថា បានរកឃើញនៅអង្គការសហប្រជាជាតិ (UN)។ លោកថាលោកបានរកឃើញ និងបានទទួលនូវផែនទីបោនខ្នាត ១/១០០ ០០០ តម្កល់នៅបណ្ណាល័យ Dag Hammarskjold ដែលមានចែងក្នុងមាត្រា២ នៃរដ្ឋធម្មនុញ្ញកម្ពុជា។

លោកលើកឡើងទៀតថា ជាតំណាងរាស្រ្តមណ្ឌលសៀមរាប លោកសូមឱ្យរដ្ឋាភិបាលស្នើសុំផែនទីបោនខ្នាត ១/១០០ ០០០ ពី UN មកផ្ទៀងផ្ទាត់ជាមួយផែនទីរដ្ឋាភិបាលប្រើសព្វថ្ងៃ រួចត្រូវប្រើផែនទីតម្កល់នៅUN ដោយឈប់ប្រើផែនទីរដ្ឋាភិបាលដែលមានត្រាវៀតណាម ព្រោះផែនទីបោននៅ UN ជាផែនទីផ្លូវការ និងជាផែនទីដែលធ្វើឱ្យមានឯកភាពជាតិខ្មែរ ព្រមទាំងអាចការពារបូរណភាពទឹកដីខ្មែរបាន។ លោកអះអាងថា ផែនទីបោនទាំងនេះតម្កល់នៅអង្គការ សហប្រជាជាតិ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៥៤ គឺជាង២ខែក្រោយសន្និសីទអន្តរជាតិក្រុងហ្សឺណែវ ស្តីពីឯករាជ្យភាព និងបូរណភាពទឹកដីឥណ្ឌូចិន នៅថ្ងៃទី២១ ខែកក្កដាឆ្នាំ១៩៥៤។ ដូច្នេះផែនទីបោនទាំងនេះ ជាផែនទី ដែលទទួលស្គាល់ក្នុងសន្និសីទអន្តរជាតិ ក្រុងហ្សឺណែវ ឆ្នាំ១៩៥៤ ដែលមានការចូលរួមពីប្រទេសមហាអំណាចទាំង៥ និងប្រទេសទាំង៣នៅឥណ្ឌូចិន(កម្ពុជា វៀតណាម និងលាវ) ហើយនៅក្នុងសន្និសីទអន្តរជាតិនោះ បារាំងប្រគល់ឯករាជ្យដល់កម្ពុជា វៀតណាម និងលាវ ហើយបារាំងក៏បានប្រគល់ផែនទីប្រទេសនីមួយៗទៅប្រទេសទាំង៣នោះដែរ និងផែនទីមួយច្បាប់ទៀតដាក់តម្កល់នៅអង្គការសហប្រជាជាតិ។

ក្រោយមកទៀត នៅថ្ងៃទី២៦ ខែសីហា លោកអ៊ុំ សំអាន បានសរសេរលើទំព័រហ្វេសប៊ុកម្តងទៀតថា លោកបានមករកផែនទីនៅបណ្ណាល័យសភាសហរដ្ឋអាម៉េរិក នៅរដ្ឋធានីវ៉ាស៊ីនតោន (Washington DC) ហើយរកឃើញ និងទទួលផែនទីបោនរបស់កម្ពុជា ចំនួន២៦ផ្ទាំង ទាំងផែនទី ឌីជីថល (Digital) និងផែនទីក្រដាស។ លោកអះអាងថា ផែនទីទាំងនេះទំនងជាត្រូវព្រះករុណា សម្ដេចព្រះបាទនរោត្តម សីហនុ យកមកសុំឱ្យសហរដ្ឋអាម៉េរិកទទួលស្គាល់ខ្សែព្រំដែនកម្ពុជា នៅថ្ងៃទី២ ខែមេសា ឆ្នាំ១៩៦៤។ លោកលើកឡើងដដែលថា ផែនទីទាំងនេះគ្មានត្រាវៀតណាម និងហត្ថលេខាលោក ឌិត មុន្ទី និងលោក លីវ វ៉ាន់ឡឺយ ឆ្នាំ១៩៨៥ ដូចផែនទីដែល រាជរដ្ឋាភិបាលកំពុងប្រើនោះទេ។ ការបង្ហោះសារលើហ្វេសប៊ុករបស់លោកអ៊ុំ សំអាន ពាក់ព័ន្ធបញ្ហាផែនទី ធ្វើឱ្យមានប្រតិកម្មខ្លាំងៗពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលផងដែរ។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ ក្រោយពីការបង្ហោះសាររបស់លោក អ៊ុំ សំអាន ក៏ប្រតិកម្មខ្លាំងៗថា ផែនទីដែលលោក អ៊ុំ សំអាន ទើបទទួលបាននិងកំពុងរំភើបនោះ គឺរដ្ឋាភិបាលមានតាំងពីជាង១០ឆ្នាំមុនម្ល៉េះ។ លោក វ៉ា គឹមហុង បានហៅការថ្លែងរបស់លោកអ៊ុំ សំអាន ម្តងហើយម្ដងទៀតអំពីបញ្ហាផែនទី ដោយមិនទទួលយកលទ្ធផលផ្ទៀងផ្ទាត់ផែនទីកន្លងមកនោះថា គឺជាការញុះញង់ធ្វើឱ្យខូចទំនាក់ទំនងអន្តរជាតិ នាំឱ្យមានអស្ថិរភាពនៅតាមបណ្តោយព្រំដែន និងអស្ថិរភាពដល់សង្គមជាតិទាំងមូល។ លោកថា ទង្វើទាំងនេះមិនអាចអត់ឱនឱ្យទេ ហើយក្រោយមកលោកអ៊ុំ សំអាន ត្រូវចាប់ខ្លួនដោយអាជ្ញាធរខេត្តសៀមរាប នៅវេលាម៉ោង១២ និង៣៨ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ពីបទប្រើប្រាស់ផែនទីក្លែងក្លាយ និងបំផុសបំផុល ញុះញង់ឱ្យមានការរើសអើង និងត្រូវសាលាដំបូង តុលាការរាជធានីភ្នំពេញ កាត់ទោសកំបាំងមុខឱ្យជាប់ពន្ធនាគារ២ឆ្នាំកន្លះ ប៉ុន្ដែក្រោយមកក៏ត្រូវព្រះមហាក្សត្រ ព្រះរាជទានលើកលែងទោស តាមសំណើរបស់សម្តេច ហ៊ុន សែន នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨។

លោក ហុង សុខហួ អតីតសមាជិកព្រឹទ្ធសភាព មកពីគណបក្ស សម រង្ស៊ី ត្រូវសមត្ថកិច្ចចាប់ខ្លួន នៅវេលាព្រឹកព្រលឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ នៅផ្ទះរបស់លោក ក្នុងភូមិសាស្ត្រសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយត្រូវសាលាដំបូងតុលាការរាជធានីភ្នំពេញ ផ្ដន្ទាទោសដាក់ពន្ធនាគារ រយៈពេល៧ឆ្នាំ ពីបទក្លែងឯកសារផែនទីព្រំដែនរវាងកម្ពុជា និងវៀតណាម តែក៏ត្រូវព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ព្រះរាជទានលើកលែងទោស នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ដែរ បន្ទាប់ពីលោកបានសុំទោស សម្តេច ហ៊ុន សែន និងសារភាពថាលោកសោកស្តាយដែលបានប្រើប្រាស់ឯកសារខុស និងផ្សព្វផ្សាយជាសាធារណៈ ធ្វើឱ្យមានការភាន់ច្រឡំ។ដោយសារភាពចម្រូងចម្រាសលើការផ្ទៀងផ្ទាត់ និងការប្រជែងគ្នាយកប្រិយភាពលើបញ្ហាផែនទីនេះ ក្នុងគោលបំណងដើម្បីរុញស្ថានការណ៍ឱ្យសម្តេច ហ៊ុន សែន ទ័លច្រក ឬរងសម្ពាធពីគ្រប់មជ្ឈដ្ឋាន ដែលការទាមទារឱ្យមានការផ្ទៀងផ្ទាត់កាន់តែពុះកញ្ជ្រោលក្តៅគគុកឡើងៗ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ សម្តេច បានធ្វើលិខិតទៅកាន់លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុំខ្ចីផែនទីខ្មែរដែលតម្កល់ទុកនៅអង្គការនេះ យកមកផ្ទៀងផ្ទាត់គ្នាជាមួយផែនទីបច្ចុប្បន្ន ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយនឹងប្រទេសវៀតណាម។ ផែនទីដែលតម្កល់ទុកនៅ UN នេះ ជាផែនទីខ្នាត ១/១០០ ០០០ ដែលធ្វើឡើងនៅចន្លោះឆ្នាំ១៩៣៣ ដល់១៩៥៣ ហើយត្រូវ ព្រះបរមរតនកោដ្ឋ យកទៅតម្កល់ទុកនៅ UN ដោយត្រូវទទួលស្គាល់ជាអន្តរជាតិ នៅចន្លោះ ឆ្នាំ១៩៦៣ ដល់១៩៦៩។ ក្រៅពីនោះទៀតសម្តេច ហ៊ុន សែន ក៏ផ្ញើលិខិតទៅកាន់ថ្នាក់ដឹកនាំប្រទេសអង់គ្លេស បារាំង និងអាម៉េរិកផងដែរ ដើម្បីស្នើសុំផែនទី និងជំនួយដើម្បីចូលរួមដោះស្រាយបញ្ហាព្រំដែនកម្ពុជា និងប្រទេសជិតខាង។ ជាការឆ្លើយតប នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ រដ្ឋាភិបាលបារាំង បានយល់ព្រមប្រគល់ផែនទីតាមការស្នើរបស់កម្ពុជា ហើយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ នាយករដ្ឋមន្រ្តីបារាំង លោកហ្រ្វង់ស្វ័រ ហូឡង់ បានផ្ញើផែនទីព្រំដែនដើម្បីផ្ទៀងផ្ទាត់បន្ថែម ទោះបីក្រោយមកសារព័ត៌មានថា ការផ្ទៀងផ្ទាត់ផែនទីបច្ចុប្បន្ន ដែលកម្ពុជាកំពុងប្រើប្រាស់ ដើម្បីអនុវត្តការបោះបង្គោលព្រំដែនជាមួយវៀតណាម និងផែនទីដែលបានខ្ចីពីអង្គការសហប្រជាជាតិ កាលពីខែមុនមានលក្ខណៈដូចគ្នាក្តី។ ចំណែកសហរដ្ឋអាម៉េរិក ក៏សិក្សាលម្អិតផងដែរពីបញ្ហាផែនទី មុននឹងបញ្ជូនមកឱ្យកម្ពុជា។

ជាមួយគ្នានេះ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ លោកបាន គីមូន អគ្គលេខាធិការអង្គការ សហប្រជាជាតិ បានឆ្លើយតបចំពោះការស្នើរបស់សម្តេច ហ៊ុន សែន ថាមន្ត្រីអង្គការសហប្រជាជាតិ មិនបានរកឃើញផែនទីដែលកម្ពុជាត្រូវការនោះទេ។ នោះគឺផែនទីដើមខ្នាត១/១០០ ០០០ ដែលត្រូវបានផលិតនៅចន្លោះឆ្នាំ១៩៣៣ និង១៩៥៣ និងបានបោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន និងត្រូវសម្តេចព្រះនរោត្តម សីហនុ យកទៅតម្កល់នៅអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៦៤។ តែលោក បាន គីមូន បញ្ជាក់ជូនសម្តេច ហ៊ុន សែន ថាលេខាធិការដ្ឋាន UN បានរកឃើញផែនទីមួយ ចំនួនពីរឈុត ក្នុងកន្លែងផ្ទុកឯកសាររបស់បណ្ណាល័យ Dag Hammarskjold របស់អង្គការសហប្រជាជាតិ ទាំងនៅក្នុងប្រព័ន្ធអេឡិចត្រូនិក និងច្បាប់ចម្លងបោះពុម្ពរួច។ លោកបញ្ជាក់ថាផែនទីទាំងពីរឈុតនេះ មួយឈុតជាទម្រង់ឌីជីតាល់ បានប្រគល់ជូនលោក ទុយ រី តំណាងអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិនៅថ្ងៃទី២៧កក្កដា ឆ្នាំ២០១៥។ លោកបាន គីមូន អះអាងបន្ថែមថា ជាគោលការណ៍ បណ្ណាល័យ ដាកហាម៉ាស្កូហ្សូល របស់ UN មិនអនុញ្ញាតឱ្យខ្ចីផែនទី ដែលស្ថិតនៅក្រោមការថែរក្សារបស់ខ្លួននោះទេ។ ប៉ុន្តែ បន្ទាប់ពីការពិគ្រោះយោបល់ជាមួយស្ថានតំណាងអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា គឺមានការព្រមព្រៀងថា ដោយឈរលើករណីលើកលែងបណ្ណាល័យអាចឱ្យខ្ចីផែនទី ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីពេលមានកំណត់មួយ ដោយផ្អែកទៅតាមលក្ខខណ្ឌ និងការយោគយល់នានា ដែលមានចែងក្នុងលិខិតផ្លាស់ប្តូរគ្នារវាងអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលកម្ពុជា។

ក្រោយពីទទួលបានលិខិតពីលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ សម្តេច ហ៊ុន សែន បានសរសេរលិខិតអរគុណលោក បាន គីមូន ភ្លាមដែរ ថាសេចក្តីសម្រេចរបស់លោក បាន គីមូន ជាការចូលរួមវិភាគទានដ៏សំខាន់ ដល់កិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ជៀស និងបញ្ចប់ការញុះញង់បង្កើតស្មារតីជាតិនិយមជ្រុល។ ផែនទីដែលអង្គការ សហប្រជាជាតិ ឱ្យកម្ពុជាខ្ចីនោះ ទំនងជាផែនទីទាំង១៨ផ្ទាំង ដែលធ្លាប់លើកឡើងដោយអ្នកនាំពាក្យរបស់អង្គការពិភពលោកមួយនេះ គឺអ្នកស្រី អេរី កាណេកូ (Eri Kaneko)។ អ្នកស្រី បានឱ្យសារព័ត៌មានក្នុងស្រុកដឹងថា អង្គការសហប្រជាជាតិ រកឃើញផែនទីរបស់កម្ពុជាចំនួន១៨ផ្ទាំង និងកំពុងស្វែងរកឯកសារផ្សេងៗទៀត។
ក្រោយពីទទួលបានការឆ្លើយតបពីអង្គកាសហប្រជាជាតិ លើការខ្ចីផែនទីភ្លាម នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥ ប្រមុខរាជរដ្ឋាភិបាលដ៏មានឥទ្ធិពល ជាស្ថាបនិកសន្តិភាពរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន សម្រេចបង្កើតគណៈកម្មការមួយឈ្មោះថា គណៈកម្មការចំពោះកិច្ច ដើម្បីធ្វើការងារទទួល ប្រគល់ និងផ្ទៀងផ្ទាត់ផែនទី ដែលគណៈកម្មការនេះ មានលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ជាប្រធាន។ គណៈកម្មការនេះមានលេខាធិការដ្ឋានមួយជាសេនាធិការ ដើម្បីជួយលើការងារបច្ចេកទេសរដ្ឋបាល និងហិរញ្ញវត្ថុ ដែលស្ថិតនៅវិមានសន្តិភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី។ គណៈកម្មការនេះមានតួនាទីចាត់ចែង និងសម្របសម្រួលការទទួល ប្រគល់ និងការពិនិត្យផ្ទៀងផ្ទាត់ផែនទី ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមានតំណាងរាស្រ្តគណបក្ស ដែលមានអាសនៈក្នុងព្រឹទ្ធសភា និងរដ្ឋសភា តំណាងរាជបណ្ឌិត្យសភាកម្ពុជា អ្នកជំនាញការងារផែនទីជាតិ និងអន្តរជាតិ ដែលពាក់ព័ន្ធ និងអ្នកសង្កេតការណ៍ផ្សេងទៀតតាមការកំណត់របស់ គណៈកម្មការ ដើម្បីធានាតម្លាភាព និងភាពត្រឹមត្រូវច្បាស់លាស់។ សមាសភាពនៃណៈកម្មការចំពោះកិច្ច ដើម្បីសម្របសម្រួលការងារទទួល ប្រគល់ និង ផ្ទៀងផ្ទាត់ផែនទី រួមមាន៖១. លោក ហោ ណាំហុង ជាប្រធាន និងអនុប្រធានពីររូប។ ២. លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការ ទទួលបន្ទុកកិច្ចការព្រំដែន ជាអនុប្រធាន ៣. លោក អ៊ឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ ជាអនុប្រធាន។
ចំពោះសមាជិកនៃគណៈកម្មការ មានចំនួន៧រូប រួមមាន៖ ១. លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដុ្ឋកិច្ច និងហិរញ្ញវត្ថុ ២. លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងទូរគមនាគមន៍ និងប្រៃសណីយ៍ ៣. លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ៤. លោក នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ ៥.
លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ៦. លោក កើត រិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ៧. លោក ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេស។ តំណាងមកពីគណបក្សប្រជាជនកម្ពុជា មាន៥រូប៖ ១. លោក សោម សឿន ២. លោក សុខ ឥសាន្ត ៣. លោក កែ ប៊ុនឃាង ៤. លោក អ៊ក គឹមហាន ៥. លោក ហង្ស ថុល
តំណាងមកពីគណបក្សសង្គ្រោះជាតិ មាន៥រូប គឺ៖ ១. លោក អ៊ូ ចន្ទប្ញទ្ធិ ២. លោក សេង ម៉ារឌី ៣. លោក ឡុង រី ៤. លោក កែវ ភីរម្យ ៥. លោក លិម គិមយ៉ា
តំណាងមកគណបក្សហ៊្វុនស៊ិនប៉ិច មាន៥រូប៖ ១. លោក យូ ហុកគ្រី ២. លោក សាយ ហាក់ ៣. លោក នុត សុខុម ៤. លោក ទឹង អ៊ីស៊ាម ៥. លោក ផាន់ សិទ្ធី
សមាជិកគណបក្សប្រជាជន នៅព្រឹទ្ធសភាមាន៖ ១. លោក ជា ជេដ្ឋ ប្រធានគណៈកម្មាធិការទី២ ២. លោក គង់ សារាជ ប្រធានគណៈកម្មាធិការទី៩ ៣. លោក ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មាធិការទី១០ សមាជិកសភា មកពីគណបក្សប្រជាជនកម្ពុជាមាន៖ ១. លោក ឈាង វុន ប្រធានគណៈកម្មាធិការទី៥ នៃរដ្ឋសភា ២. លោក ប៉ែន បញ្ញា ប្រធានគណៈកម្មាធិការទី៦ នៃរដ្ឋសភា ៣. លោកស្រី និន សាផុន ប្រធានគណៈកម្មាធិការទី៩ នៃរដ្ឋសភា
សម្ដេច ហ៊ុន សែន បញ្ជាក់ថាអាណត្តិការងាររបស់គណៈកម្មការចំពោះកិច្ច មានសុពលភាពរហូតដល់ការងារទទួល ប្រគល់ និងផ្ទៀងផ្ទាត់ផែនទីត្រូវបញ្ចប់ជាស្ថាពរ។ សម្តចបញ្ជាក់ថា ការស្នើសុំផែនទីមកផ្ទៀងផ្ទាត់ ក្នុងបំណងបញ្ចប់នូវមន្ទិលសង្ស័យ របស់តំណាងរាស្រ្តបក្សប្រឆាំង និងសាធារណជនទូទៅ ក៏ដូចជាការបង្ហាញពីភាពស្អាតស្អំរបស់រាជរដ្ឋាភិបាល ក្នុងការងារបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម។ ពិសេសការស្នើសុំផែនទីនេះ ក្នុងគោលបំណងធំបំផុត បញ្ចប់នូវការបែកបាក់របស់ជាតិ ដែលកើតឡើងពីការអុជអាលណាមួយ។ វេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ ផែនទី១៨ផ្ទាំង ដែលបានតម្កល់ទុកនៅអង្គការសហប្រជាជាតិ បានយកមកដល់កម្ពុជា តាមរយៈមន្ត្រីអង្គការសហប្រជាជាតិ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
វត្តមានមន្រ្តីជំនាញពេលនោះរួមមានលោក ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងលោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការកិច្ចព្រំដែនកម្ពុជា បានទទួលស្វាគមន៍ចំពោះការមកដល់របស់លោកស្រី Mereani Keleti Vakasiskakala ប្រធានស្តីទី នៃបណ្ណាល័យអង្គការសហប្រជាជាតិ និងលោក Kelechiro Okimoto មន្ត្រីផ្នែកច្បាប់ នៃអង្គការសហប្រជាជាតិ រួមនឹងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ ហើយតាមការគ្រោងទុកនៃការប្រគល់ និងផ្ទៀតផ្ទាត់ផែនទីទាំង១៨ផ្ទាំងនេះ ហើយនឹងផ្ទៀងផ្ទាត់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ ដោយមានការរំពឹងថា នឹងមានការចូលរួមពីថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល បណ្តាគណបក្សនយោបាយ អ្នកកាសែតជាតិ និងអន្តរជាតិថែមទៀត។ ការមកដល់ និងវត្តមាននៃផែនទីទាំង១៨ផ្ទាំងនេះ បានបង្ហាញយ៉ាងច្បាស់ថា ជាការប្តេជ្ញាចិត្តដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការ ដោះស្រាយបញ្ហាព្រំដែនជាមួយបណ្តាប្រទេសជិតខាង។

ជាមួយគ្នានេះ នៅលើ Facebook មួយដែលមានឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister » ដែលទំនងជាផ្សព្វផ្សាយនូវប្រសាសន៍របស់សម្តេច បានលើកឡើងថា ការមកដល់នៃផែនទីនេះ ជាការឆ្លុះបញ្ចាំងអំពីការបើកចំហនៃដំណើរការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយគ្មានអ្វីជាការលាក់លៀមពីសាធារណជន ឬក្រុមអ្នកនយោបាយឡើយ។ កន្លងមកមានក្រុមជ្រុលនិយមមួយចំនួនដែលមាននិន្នាការនយោបាយ តែងតែរិះគន់រាជរដ្ឋាភិបាលថា មានការលាក់លៀមអំពីការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងប្រទេសវៀតណាម ទោះបីជារឿយៗ សម្តេចហ៊ុន សែន បានប្រកាសជាសាធារណៈថា សម្តេច ប្តេជ្ញាការពារបូរណភាពទឹកដីមិនឱ្យបាត់បង់ឡើយសូម្បីមួយមីល្លីម៉ែត្រ និងខិតខំដោះស្រាយបញ្ហានេះឱ្យទទួលបាននូវយុត្តិធម៌ និងសុខសន្តិភាព ដល់ប្រជាជាតិទាំងអស់នៅជុំវិញកម្ពុជា។ ដូចការគ្រោងទុកនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២០ ខែសីហា ឆ្នាំ២០១៥ ការផ្ទៀងផ្ទាត់ផែនទី បានចាប់ផ្តើមរវាងផែនទីដែលរាជរដ្ឋាភិបាលកំពុងប្រើប្រាស់បច្ចុប្បន្ន និងផែនទីដែលខ្ចីពីអង្គការ សហប្រជាជាតិចំនួន១៨ផ្ទាំង។ មន្រ្តីអង្គការសហប្រជាជាតិ ដែលបាននាំយក និងប្រគល់ផែនទីទាំងនោះឱ្យកម្ពុជាខ្ចី គឺលោកស្រី Mereani Keleti Vakasisikakala និងលោក Keiichiro។ ពិធីផ្ទៀងផ្ទាត់ រៀបចំធ្វើឡើងនៅវិមានសន្តិភាព។ ការប្រគល់ ទទួល និងផ្ទៀងផ្ទាត់ផែនទីពីអង្គការសហប្រជាជាតិនៅវិមានសន្ដិភាព បានបញ្ចប់នាវេលាម៉ោង១១ និង៥នាទី ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥។ក្នុងហេតុការណ៍ដ៏ក្តៅគគុកនិងពុះកញ្ជ្រោលនោះគេសង្កេតឃើញមានវត្ដមានរបស់គណបក្សនយោបាយ អ្នកជំនាញ អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលចូលរួមបង្ហាញពីការទទួលស្គាល់ការពិត លើសកម្មភាពរាជរដ្ឋាភិបាលកម្ពុជា ពីបញ្ហាប្រើប្រាស់ផែនទី ដើម្បីបោះបង្គោលព្រំដែននេះផងដែរ ព្រោះក្រោយការផ្ទៀតផ្ទាត់រយៈពេលប្រមាណជិត២ម៉ោង នៅចំពោះមុខសមាសភាពគ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមគណៈកម្មការចំពោះកិច្ច ដើម្បីទទួល ប្រគល់ និងផ្ទៀងផ្ទាត់ផែនទី លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងជាប្រធានគណៈកម្មការចំពោះកិច្ច បានប្រកាសថា ផែនទីទាំងពីរមានលក្ខណៈដូចគ្នាទាំងស្រុង។ លោកលើកឡើងថា កម្ពុជាមានផែនទី២៦សន្លឹក ព្រំដែនមាន២៦សន្លឹក ប៉ុន្តែយកមក១៨ដើម្បីឱ្យស្របតាម១៨របស់អង្គការសហប្រជាជាតិ គឺឃើញថាអត់ខុសគ្នាសោះ។ លោក ហោ ណាំហុង បញ្ជាក់ថា លទ្ធផលនៃការផ្ទៀងផ្ទាត់នេះ នឹងជួយជម្រះនូវមន្ទិលសង្ឃ័យនានាមកលើផែនទី ដែលរដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់សព្វថ្ងៃ ក្នុងការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម។ លោក ហោ ណាំហុង បានលើកឡើងទៀតថា លោកសង្ឃឹមយ៉ាងមុតមាំ ថាលទ្ធផលនៃការផ្ទៀងផ្ទាត់នេះ នឹងធ្វើឱ្យគ្រប់គ្នាជ្រះស្រឡះនៅក្នុងចិត្ដ ព្រោះផែនទីបោន ខ្នាត១/១០០ ០០០ ដែលបានតម្ដល់នៅអង្គការសហប្រជាជាតិឆ្នាំ១៩៦៤ ដោយអតីតព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ ដូចគ្នានឹងផែនទី ដែលរាជរដ្ឋាភិបាលកំពុងប្រើប្រាស់សព្វថ្ងៃ។ លោកជឿជាក់ថា មហាជននឹងជឿទុកចិត្ដលើរាជរដ្ឋាភិបាលក្នុងការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ច្រើនទសវត្សរ៍មកហើយនេះ។ លោកហោ ណាំហុង បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើការផ្ទៀងផ្ទាត់ផែនទី ដែលខ្លួនមានទាំងនេះជាមួយនឹងផែនទីដែលបារាំងនឹងផ្តល់ឱ្យកម្ពុជានៅពេលខាងមុខទៀត ដើម្បីបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ពីភាពត្រឹមត្រូវ នៃផែនទីរបស់រដ្ឋាភិបាល។

ឆ្លើយតបការស្នើរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ លោក ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានសរសេរលិខិតផ្ញើជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាលោកមានការរីករាយ ចំពោះការយកចិត្តទុកដាក់របស់កម្ពុជា ដើម្បីឈានទៅសម្រេចឱ្យបាន នូវការកំណត់ព្រំដែនជាមួយប្រទេសវៀតណាម ដោយគោរពច្បាប់អន្តរជាតិ និងមានតម្លាភាព។ លិខិតឆ្លើយតបបញ្ជាក់ថា រដ្ឋាភិបាលបារាំងបានយល់ព្រមប្រគល់ច្បាប់ចម្លងនៃផែនទី ដែលបោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន មកឱ្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ជាមួយផែនទី ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់ក្នុងការបោះបង្គោលព្រំដែន ប៉ុន្តែ រដ្ឋាភិបាលមិនបញ្ជូនក្រុមអ្នកជំនាញការខាងផែនទីទេ ដោយលើកឡើងថា ការបញ្ជូនក្រុមអ្នកជំនាញផែនទីបារាំងដើម្បីពិនិត្យផ្ទាល់ អាចធ្វើទៅបានលុះត្រាតែមានការស្នើសុំ និងឯកភាពគ្នាពីភាគីពាក់ព័ន្ធទាំងពីរ គឺកម្ពុជា-វៀតណាម។ លោក ហ្វ្រង់ស័រហូឡង់ បានបន្ថែមថា ប្រទេសបារាំងសុំរក្សាសិទ្ធិ ភាពមិនលម្អៀងយ៉ាងមុតមាំបំផុត ក្នុងដំណោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជានិងវៀតណាម ហើយដើម្បីរួមចំណែកក្នុងការរកដំណោះស្រាយភាពខ្វែងគំនិតគ្នា ស្ថានទូតបារាំងនៅភ្នំពេញ នឹងប្រគល់ផែនទីច្បាប់ចម្លង បោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន ដែលទទួលបានពីវិទ្យាស្ថានភូមិសាស្ត្រ។ លោក ហូឡង់ បានលើកទឹកចិត្តថា លោកគាំទ្រចំពោះការខិតខំប្រឹងប្រែង ក្នុងការបន្តធ្វើឱ្យមានភាពជិតស្និទ្ធរវាងប្រទេស កម្ពុជា និងប្រទេសជិតខាង ព្រមទាំងប្រក្រតីកម្មនៃទំនាក់ទំនង តាមការចរចា និងផ្លូវច្បាប់។

គួររម្លឹកថាកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើលិខិតទៅប្រធានាធិបតីបារាំង ដើម្បីស្នើសុំខ្ចីផែនទី និងអ្នកជំនាញផែនទី មកពិនិត្យផ្ទៀងផ្ទាត់ផែនទី ដែលរដ្ឋាភិបាលកម្ពុជា ប្រើដើម្បីកំណត់បង្គោលព្រំដែនកម្ពុជា-វៀតណាម ដែលមជ្ឈដ្ឋានមួយចំនួនរិះគន់ថា ធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីទៅវៀតណាម។ ក្រោយពីទទួលលិខិតឆ្លើយតបពីប្រធានាធិបតីបារាំង ហ្រ្វង់ស្វ័រ ហូឡង់ សម្តេចហ៊ុន សែន ក៏ផ្ញើលិខិតតបទៅវិញ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ ថាសម្តេចសូមថ្លែងអំណរគុណ ចំពោះប្រធានាធិបតីបារាំងដែលបានឆ្លើយតបទៅនឹងលិខិតស្នើសុំរបស់កម្ពុជា។ ក្នុងសារលិខិតសម្តេច ហ៊ុន សែន បញ្ជាក់ថា ជាការពិតផែនទីដែលកម្ពុជា បាននិងកំពុងប្រើប្រាស់ជាផ្លូវការ ក្នុងការកំណត់ និងការបោះបង្គោលព្រំដែនជាមួយនឹងវៀតណាម គឺមានលក្ខណៈត្រឹមត្រូវ និងស្របទាំងស្រុងតាមគតិនៃរដ្ឋធម្មនុញ្ញរបស់ព្រះរាជា-ណាចក្រកម្ពុជា។ មួយវិញទៀត សម្ដេចជម្រាបជូនឯកឧត្តមប្រធានាធិបតីជ្រាបផងដែរថា ពុំមានការខ្វែងគំនិតគ្នាណាមួយនោះរវាងកម្ពុជា និងវៀតណាម ពាក់ព័ន្ធនឹងការប្រើប្រាស់ផែនទីនេះទេ ព្រោះផែនទីដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងប្រើប្រាស់ក្នុងការកំណត់ និងការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម មានការទទួលស្គាល់ជាផ្លូវការដោយភាគីទាំងសងខាង។
បន្ទាប់មកនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ ប្រទេសបារាំង តាមរយៈមន្ត្រីតំណាងបារាំងប្រចាំកម្ពុជា បានប្រគល់ផែនទីថតចម្លងចំនួន២៦ផ្ទាំង ជាប្រភេទផែនទីបោន ខ្នាតមួយលើមួយរយពាន់ (១/១០០ ០០០) ឱ្យរាជរដ្ឋាភិបាលកម្ពុជាខ្ចី តាមការស្នើសុំ។ ផែនទីនេះអះអាងថា ជាផែនទីដែលបោះពុម្ពដោយក្រុមវិទ្យាស្ថានភូមិសាស្ត្រឥណ្ឌូចិន នៅអំឡុងឆ្នាំ១៩៥៣ហើយពិធីប្រគល់ និងទទួល បានធ្វើឡើងនៅវិមានសន្តិភាព ដោយលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងតំណាងស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជា។ ផែនទីចំនួន២៦ផ្ទាំងនោះ ត្រូវប្រធានាធិបតីបារាំង ប្រគល់ជូនដល់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា តាមការស្នើសុំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥។

តាមកាលវិភាគដែលបានកំណត់ការប្រគល់ ទទួល និងផ្ទៀងផ្ទាត់ផែនទី គឺត្រូវធ្វើឡើងនៅវិមានសន្តិភាព វេលាម៉ោង៩ព្រឹក ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ ដោយមានលោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធានគណៈកម្មការចំពោះកិច្ចសម្របសម្រួលការប្រគល់ ទទួល និងផ្ទៀងផ្ទាត់ផែនទី។ ការផ្ទៀងផ្ទាត់ផែនទី គឺប្រើវិធីសាស្រ្តដោយយកផែនទីទាំងពីរដាក់ត្រួតលើគ្នាហើយឆ្លុះជាកាល់ដើម្បីមើលខ្សែបន្ទាត់ព្រំដែន។ ការផ្ទៀងផ្ទាត់ត្រូវបានធ្វើឡើងម្តងមួយផ្ទាំងៗតាមវីធីដូចៗគ្នារហូតគ្រប់ទាំង២៦ផ្ទាំង។ ការផ្ទៀងផ្ទាត់ធ្វើឡើង ដោយមានមន្រ្តីកម្ពុជាមកពីគ្រប់ភាគីពាក់ព័ន្ធ គណបក្សនយោបាយគ្រប់និន្នការ និងអ្នកព័ត៌មានជាសាក្សី ជាច្រើននាក់ផងដែរ។ ការផ្ទៀងផ្ទាត់ផែនទីរបស់ខ្មែរបោន១ លើ ១០០ ០០០ ដែលផ្តល់ជូនដោយរដ្ឋាភិបាលបារាំង និងផែនទីរបស់រាជរដ្ឋាភិបាល នាពេលបច្ចុប្បន្នទាំង២៦ផ្ទាំង បានបញ្ចប់នៅម៉ោង១១,៣០នាទី ព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ដដែល។ លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា និងជាអនុប្រធានគណៈកម្មការចំពោះកិច្ច បានអះអាងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៣ កញ្ញា ឆ្នាំ២០១៥ ដដែលថា ការផ្ទៀងផ្ទាត់ដែលធ្វើឡើងមួយសន្លឹកម្តង បានរកឃើញថា ខ្សែបន្ទាត់ព្រំដែនកម្ពុជានៅលើផែនទីខ្មែរ ដែល ផ្តល់ជូនដោយបារាំង និងផែនទីរបស់រាជរដ្ឋាភិបាល គឺដូចគ្នាទាំងស្រុង (១០០%) ឬតាមភាសាខ្មែរហៅថា ដូចគ្នាបេះបិទ។ លោក វ៉ា គឹមហុង លើកឡើងថា ផែនទីបោន ខ្នាត១ លើ១០០ ០០០ ដែលផ្តល់ដោយបារាំងមានចំនួន តែ ២៥ផ្ទាំង បោះពុម្ពដោយក្រុមភូមិសាស្រ្តឥណ្ឌូចិន ចន្លោះឆ្នាំ១៩ ៥១-១៩៥៣ ហើយមួយផ្ទាំងទៀត បារាំងរកមិនឃើញនោះទេ។ ផែនទីមួយផ្ទាំងដែលរកមិនឃើញនោះ បារាំងបានផ្តល់ជំនួសដោយផែនទី UTM ខ្នាត ១ លើ១០០ ០០០។
សូមជម្រាបជូនដែរថា ខេត្តរបស់កម្ពុជា ដែលមានព្រំដែនជាប់ប្រទេសវៀតណាមរួមមាន៖ កណ្តាល ស្វាយរៀង ព្រៃវែង កំពត តាកែវ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និងរតនគិរី។

ខណៈកំពុងពិនិត្យ និងផ្ទៀងផ្ទាត់ផែនទីនាពេលនោះ ប្រធានក្រុមស្រាវជ្រាវព្រំដែន នៃ រាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បានស្នើឱ្យមានការចូលរួមពិនិត្យការផ្ទៀងផ្ទាត់ផែនទី ពីគ្រប់ភាគី គ្រប់និន្នាការនយោបាយ ដើម្បីឱ្យមានការឯកភាពជាតិលើបញ្ហាផែនទី ដើម្បីចៀសវាង និងបញ្ចប់ការចោទប្រកាន់គ្នាលើសំណុំរឿងផែនទី។ កិច្ចការផ្ទៀងផ្ទាត់ផែទី បានសន្មតថាចប់នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥ បន្ទាប់ពីមានការផ្ទៀងផ្ទាត់ចុងក្រោយ រវាងផែនទីដែលតម្កល់រក្សាទុកដោយរដ្ឋាភិបាលបារាំង។ បន្ថែមពីការបញ្ចប់នេះដែរ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ការងារផ្ទៀងផ្ទាត់ផែនទីកន្លងមក បានបំភ្លឺជូនប្រជាពលរដ្ឋខ្មែរ និងសាធារណជនទាំងអស់ហើយ។ ការផ្ទៀងផ្ទាត់ផែនទី គឺបានបញ្ចប់សព្វគ្រប់អស់ហើយ។ ដូច្នេះគណបក្សសង្គ្រោះជាតិ គួរមានភាពស្មោះត្រង់ចំពោះប្រជាជាតិទាំងមូល។ ចំពោះបុគ្គលដែលមាននិន្នាការប្រឆាំងជ្រុល ឬកំពុងបន្តប្រើប្រាស់ហេតុផលផែនទី ដើម្បីត្រឹមតែកេងយកផលប្រយោជន៍នយោបាយ និងប្រជាភិថុតិក៏ត្រូវតែបញ្ចប់ដែរហើយសមត្ថកិច្ចនឹងបន្តអនុវត្តការងារព្រំដែនឱ្យបានម៉ឺងម៉ាត់និងគ្មានការយោគយល់។ សម្តេចហ៊ុន សែន ក៏បញ្ជាក់ផងដែរ អំពីដំណោះស្រាយព្រំដែនជាមួយប្រទេសជិតខាង តាមរយៈកិច្ចព្រមព្រៀង និងអនុសារណៈខាងក្រោម៖

១. ដំណោះស្រាយព្រំដែនកម្ពុជា-ថៃ គឺតាមអនុសារណៈយោគយល់គ្នា ឆ្នាំ២០០០ ប្រើប្រាស់ផែនទីកម្ពុជា-ថៃ ផលិតឆ្នាំ ១៩០៤ និង១៩០៧ ខ្នាត ( ១/២00 000) ។ ២. កម្ពុជា-លាវ គឺឆ្នាំ១៩៩៥ លើផែនទីខ្នាត (១/១00 000) ។ ៣. កម្ពុជា-វៀតណាម គឺឆ្នាំ១៩៨៥ លើផែនទីខ្នាត (១/១00 000) ។ ក្រោយការបញ្ចប់កិច្ចការផ្ទៀងផ្ទាត់ព្រំដែន និងដោយយល់ឃើញថាការប្រើប្រាស់ផែនទី១លើ១០០ពាន់ លំបាកផ្ទៀងផ្ទាត់លម្អិតចំណុចតូចលើដីជាក់ស្តែងនោះ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងជំនួបទ្វេភាគីរវាងសម្តេច ហ៊ុន សែន និងលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម នៅក្រៅកិច្ចប្រជុំ CLV ឯខេត្តសៀមរាប ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នា ក្នុងការធ្វើលិខិតរួមស្នើទៅកាន់រដ្ឋាភិបាលបារាំង ឱ្យជួយធ្វើផែនទី គឺផ្ទេរពីផែនទីពីខ្នាត ១/១00 000 មកផែនទីUTM ខ្នាត១លើ៥០ពាន់ (១/៥០ ០០០) វិញ។ ក្រោយការឯកភាពគ្នា សម្តេចបានចាត់តាំងលោក ឡុង វីសាលោ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ធ្វើពង្រាងឯកសារជាមួយនឹងភាគីវៀតណាម ដើម្បីរៀបចំលិខិតស្នាមផ្លូវការ ស្នើទៅកាន់រដ្ឋាភិបាលបារាំង។ ប៉ុន្តែផែនការនេះ ពុំទាន់ទទួលបានការឆ្លើយតបពីរដ្ឋាភិបាលបារាំងថាបែបណានៅឡើយទេ រហូតមកដល់ឆ្នាំ២០២០។ក្រោយចេញគោលការណ៍ ក្នុងការគូសចម្លងផែនទីពី១លើ១០០ពាន់មកជា១លើ៥០ពាន់ (១/៥០,០០០) ក៏មានចម្ងល់មួយចំនួនសួរសម្តេចប្រមុខរាជរដ្ឋាភិបាល អំពីបញ្ហានេះ ហើយ មជ្ឈដ្ឋានមួយចំនួនលើកឡើងថា ការធ្វើបែបនេះជាទង្វើមិនត្រឹមត្រូវ និងខុសរដ្ឋធម្មនុញ្ញជាដើម ដូចគណនីហ្វេសប៊ុកមួយដែលបាន Comment សួរថា “លោកអ៊ំ តើការប្តូរផែនទី១/១០០ ០០០ ទៅ១/៥០ ០០០ ហ្នឹងមានន័យដូចម្តេចដែរលោកអ៊ំ? សង្ឃឹមថាលោកអ៊ំបានឃើញ ហើយជួយពន្យល់ផង លោកអ៊ំ! សូមអរគុណ!”។

ជាការឆ្លើយតប និងបញ្ចប់ការមន្ទិលនានា នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងនាមជាអ្នកជំនាញផ្នែកផែទី ដែលបានឆ្លងកាត់ការសិក្សាច្បាស់លាស់ ពីអំឡុងឆ្នាំ១៩៧០ ដល់១៩៧៥ សម្តេច ហ៊ុន សែន បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់សម្តេច យ៉ាងប៉ិនប្រសប់វិញថា៖ “យើងប្រើផែនទីបោនខ្នាត១/១០០ ០០០ ជាផែនទីដើម ដែលរដ្ឋធម្មនញ្ញបានទទួល ស្គាល់។ ខ្នាត ១/១០០ ០០០ គឺលំបាករកចំណុចដើម្បីបោះបង្គោលព្រំដែន ព្រោះតែវាតូច ពេក។ ដូចនេះ ត្រូវប្តូរមកផែនទីUTM ខ្នាត១/៥០ ០០០០ វិញ ទើបងាយស្រួលវាស់វែង និងរកចំណុចរួម ដើម្បីបោះបង្គោលព្រំដែន ហើយដើម្បីធានាភាពត្រឹមត្រូវ ទើបភាគីកម្ពុជា និងភាគីវៀតណាម ឯកភាពគ្នា សរសេរលិខិតរួមគ្នា សុំជំនាញការបារាំងមកជួយផ្ទេរផែនទីនេះ។ អ៊ំបានសុំប្រធានាធិបតីបារាំង គាត់យល់ព្រមហើយ តែតម្រូវឱ្យមានការស្នើដោយកម្ពុជា និងវៀតណាម រួមគ្នា ទើបបារាំងជូនមកបាន។ ដូចនេះទើបអ៊ំចរចាជាមួយថ្នាក់ដឹកនាំវៀតណាម ធ្វើលិខិតរួមគ្នា ជូនទៅប្រធានាធិបតីបារាំង។ គោលដៅសំខាន់ គឺការផ្ទេរផែនទីនេះ មិនឱ្យលម្អៀង តែគឺដើម្បីធានាដល់ការបោះបង្គោលព្រំដែនឱ្យបាន ត្រឹមត្រូវ។ អ៊ំចង់ប្រាប់ក្មួយបន្ថែមលើបញ្ហាផែនទី។ បើផែនទីខ្នាតកាន់តែធំ កាន់តែពិបាករកចំណុចតូចៗឃើញ។ ដូចនេះហើយបានខាងកងទ័ព គេផលិតផែនទីសម្រាប់ថ្នាក់បញ្ជាការតាមកម្រិត។ ថ្នាក់យោធភូមិភាគ ប្រើខ្នាត ១/៥០ ០០០ ថ្នាក់កងពល ខ្នាត១/២៥ ០០០ រហូតមានប្រើខ្នាត១/១០ ០០០ ដើម្បីងាយស្រួលរកចំណុចឈរជើងរបស់កងទ័ព ឬវាយកាំភ្លើងធំ៘ ចំពោះសុរិយោដី ដែលត្រូវធ្វើប្លង់ដី កាន់តែត្រូវការផែនទីខ្នាតធំ ដើម្បីចៀសវាងចេញប្លង់ដីជាន់គ្នា នាំដល់ទំនាស់ព្រំដីរវាងគ្រួសារមួយជាមួយគ្រួសារមួយទៀត។ អ្នកគូរប្លង់អគារ ឬផ្ទះ កាន់តែត្រូវការពង្រីកផែនទីឱ្យកាន់តែធំ ទើបពួកគាត់ងាយស្រួលនឹងអាចធ្វើបាន។ ក្នុងនាមអ្នកជំនាញពិតប្រាកដថា ការពន្យល់របស់អ៊ំ ក្មួយអាចយល់ពីភាពហ្មត់ចត់លើកិច្ចការព្រំដែនជាមួយប្រទេសជិតខាង”។

ក្រោយមកលោក អ៊ុំ សំអាន និងព្រះអង្គម្ចាស់ ធម្មិកោ បានសរសេរនៅលើ Facebook ថា ការប្រើប្រាស់ផែនទីថ្មីខ្នាត ១/៥០ ០០០ ជាការផ្ទុយមាត្រា២ នៃរដ្ឋធម្មនុញ្ញ ដែលចែងឱ្យប្រើផែនទីខ្នាត១/១០០ ០០០។ ឆ្លើយតបនឹងការលើកឡើងរបស់ព្រះអង្គ នៅយប់រំលងអធ្រាត្រចូលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ សម្តេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា បើមិនយល់គួររៀនសូត្របន្ថែម ឬឈ្វេងយល់បន្ថែមទើបជាការល្អ ដើម្បីចៀសវាងការលើកយោបល់ដោយឆោតល្ងង់ ឬបង្កជម្លោះ។ សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តថា មាត្រា២ នៃរដ្ឋធម្មនុញ្ញមិនត្រូវកែប្រែនោះទេ គឺនៅតែប្រើប្រាស់ផែនទីខ្នាត១/១០០ ០០០ ដដែល។ ប៉ុន្តែ ការផ្ទេរផែនទី ឬចម្លងផែនទី ឬពង្រីកផែនទី ពីខ្នាត១/១០០ ១០០០ មកជាផែនទីខ្នាត ១/៥០ ០០០ ជាបញ្ហាបច្ចេកទេស សម្រួលឱ្យការវាស់វែង និងបោះបង្គោលព្រំដែនឱ្យបានត្រឹមត្រូវ ហើយក្នុងករណីយសង្ស័យឬមិនច្បាស់ ឬបកស្រាយខុសគ្នា ត្រូវតែវិលទៅយកផែនទីខ្នាត១/១០០ ០០០ ធ្វើជាមូលដ្ឋានវិញ។

ដូចនេះរដ្ឋធម្មនុញ្ញដែលចែងពីខ្នាតផែនទីមិនបានប៉ះពាល់ដូចមនុស្សខ្លះលើកឡើងនោះទេ។ សម្តេចបញ្ជាក់ទៀតថា ដើម្បីងាយយល់ថាហេតុអ្វីទើបមានតម្រូវការផ្ទេរ ឬចម្លង ឬពង្រីកផែនទីពីខ្នាត១/១០០ ០០០ មកផែនទីខ្នាត ១/៥០ ០០០ សូមយកផែនទីធម្មតាទាំង២ប្រភេទមកមើល និងឃើញថា ផែនទីខ្នាត ១/១០០ ០០០ ពិបាករកគោលដៅណាស់ ព្រោះ១ស.ម លើផែនទីស្មើ១ ០០០ម៉ែត្រលើដីជាក់ស្តែង។ ឯផែនទីខ្នាត ១/៥០ ០០០ ១ស.ម លើផែនទីស្មើ៥០០ម៉ែត្រលើដីជាក់ស្តែង ហើយមាននិយាមការទៀតផង ដូចនេះងាយស្រួលក្នុងការរកចំណុចបោះបង្គោលព្រំដែនឱ្យបានត្រឹមត្រូវ។ សម្តេចលើកឡើងថា សង្ឃឹមថាអ្នកមិនយល់ រៀនឱ្យយល់ចាំនិយាយទើបងាយនិយាយគ្នា ដែលត្រូវការពារជាតិដូចគ្នា។គួររម្លឹកឡើងវិញផងដែរថា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ សម្តេច ហ៊ុន សែន បានចេញមុខថ្លែងការណ៍ ចាក់ផ្សាយតាមទូរទស្សន៍ជាតិ បកស្រាយបំភ្លឺជុំវិញបញ្ហាផែនទី និងបញ្ហា ព្រំដែន។ សម្តេច ហ៊ុន សែន ក៏បានប្រកាសចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងផងដែរ លើជនណាដែលបន្តប្រើពាក្យថា រាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ផែនទីក្លែងក្លាយ ផែនទីចោរ ដើម្បីរិះគន់រដ្ឋាភិបាលកម្ពុជា ក្នុងការបោះបង្គោលកំណត់ព្រំដែនជាមួយប្រទេសវៀតណាម។ សម្តេចបញ្ជាក់ថា ផែនទីផ្លូវការរបស់រាជរដ្ឋាភិបាល ដែលកំពុងប្រើប្រាស់ក្នុងការកំណត់បង្គោលព្រំដែនជាមួយនឹងប្រទេសវៀតណាម គឺជាផែនទីផ្លូវការ បោនខ្នាត ១ លើ ១០០ ពាន់ និងជា ផែនទីស្របច្បាប់ពេញលេញ ទាំងច្បាប់ជាតិ និងទាំងច្បាប់អន្តរជាតិ។ រីឯការចោទប្រកាន់លើ រាជរដ្ឋាភិបាលកម្ពុជា ថាជាផែនទីក្លែងក្លាយ មិនត្រឹមត្រូវ ឬរហូតដល់ប្រើពាក្យថា ផែនទីចោរនោះ គឺជាការមួលបង្កាច់គ្មានមូលដ្ឋានមកលើរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

សម្តេច ហ៊ុន សែន ក៏បានប្រកាសផងដែរថា រាជរដ្ឋាភិបាលក៏នឹងចាត់វិធានការដោយគ្មានការលើកលែង លើអ្នកបំពានច្បាប់ ប្រឆាំងអ្នកនយោបាយ ឬអ្នកណាក៏ដោយដែលបំពានច្បាប់ក្រោមពាក្យថា ប្រើប្រាស់សិទ្ធិបញ្ចេញមតិ ឬក៏សិទ្ធិនយោបាយ។ សម្ដេចនឹងចាប់ខ្លួនរាល់បុគ្គលណាដែលហ៊ាននិយាយថា រាជរដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ ព្រោះបើទុកសភាពការណ៍ដូច្នេះ នឹងមានសង្គ្រាមកើតឡើង។ សម្តេរម្លឹកថា ប្រសិនបើខុសពីគណបក្សប្រជាជន កម្ពុជាដឹកនាំ នោះប្រទេសកម្ពុជានឹងមានសង្គ្រាម សង្រ្គាមនឹងផ្ទុះឡើងម្តងទៀត។ ដូច្នេះសូមបញ្ជាក់ថា មិនអត់ឱនឱ្យនរណាមួយដែលប្រើពាក្យថា “ផែនទីក្លែងក្លាយទេ” ។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា វិធានការរបស់រាជរដ្ឋាភិបាល ធ្វើឡើងដោយការទទួលខុសត្រូវ និងតម្លាភាពលើបញ្ហាព្រំដែន ពិសេសលើក្រុមអ្នកប្រឆាំងផ្គាប់មុខមួយចំនួន ដើម្បីបញ្ចៀសនូវការញុះញង់ ការបំពានច្បាប់នៃក្រុមអ្នកជាតិនិយមជ្រុល ដោយកសាងព្រំដែនច្បាស់លាស់ ជាមួយនឹងប្រទេសជិតខាង។

អត្ថបទដែលជាប់ទាក់ទង