ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលជូនអ៊ុំប្រុសម្នាក់ មានជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម
ភ្នំពេញ៖ អ៊ំប្រុស សាយ កាន អាយុ ៧៨ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ មានជំងឺប្រចាំកាយ តម្រងនោម ទឹកនោមផ្អែម លើសសម្ពាធឈាម អាការ: អស់កម្លាំង ឆាប់ហត់ ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ ។ ក្រោយពីពិនិត្យតាមដាន និងព្យាបាលពីសំណាក់គ្រូពេទ្យ TYDA នៃមន្ទីពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ ពេលនេះដែរគាត់មានសភាពធូរស្រាល អនុញ្ញាតឱ្យចេញទៅផ្ទះវិញហើយ ។
ការចំណាយទាំងអស់ក្នុងការព្យាបាល និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។