នាយឧត្តសេនីយ៍ គៀត ច័ន្ទថារិទ្ធ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ឆ្លងសេចក្ដីព្រាង វិធានការទូទៅ ស្ដីពីការកសាងចលនាប្រជាការពារ
ភ្នំពេញ៖ ឯកឧត្ដម នាយឧត្តសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ឆ្លងសេចក្ដីព្រាង វិធានការទូទៅស្ដីពីការកសាងចលនាប្រជាការពារ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយក អគ្គនាយករង និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត ៕