**ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការគ្រប់គ្រងកម្មវិធី “ធ្វើឱ្យប្រសើឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា (ISD)”**ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន នៃផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២៥-២០២៩) របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ**នគរបាលខេត្តបន្ទាយមានជ័យ ត្រៀមកម្លាំងនគរបាលជាច្រើននាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់មន្ដ្រីនគរបាលចរាចរណ៍ និងមន្ដ្រីជាប់កិច្ចសន្យា នៅពេលអនុវត្តតួនាទីភារកិច្ច ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ និងភ្លន់ជាមួយពលរដ្ឋ**អាមេរិកប្រគល់ឱសានវាទព្រែកជីកប៉ាណាម៉ាឲ្យចិន**អាមេរិកដំឡើងពន្ធលើការនាំចូលរបស់ចិនទាំងអស់ដល់កម្រិត ១០៤ភាគរយ**យ៉ាងហោចណាស់មនុស្ស ២៧នាក់បានស្លាប់បន្ទាប់ពីការដួលរលំដំបូលក្លឹបរាត្រីនៅសាធារណរដ្ឋ Dominican**WTO នឹងរៀបចំការពិគ្រោះយោបល់ក្រៅផ្លូវការស្តីពីផលប៉ះពាល់នៃភាពតានតឹងពាណិជ្ជកម្ម**ក្រុមហ៊ុន Kimou Environmental Holding Limited មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា**អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង អញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ថ្នាក់ដឹកនាំយោធភូមិភាគទី៥**ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបញ្ជូនទៅឆ្លងឆ្នាំក្នុងពន្ធនាគារ**នាយករដ្ឋមន្ដ្រី ណែនាំខេត្តភាគឦសានទាំង៤ ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា**រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា អបអរសាទរ លោក រឿង ក្វាង បាក់ ទទួលការតែងតាំងជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នាយ៉ាងសស្រាក់សស្រាំជាមួយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះ**សម្តេចធិបតី រំលេចលក្ខណៈពិសេសសំខាន់ៗចំនួន៥ សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន**យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្របសម្រួលក្នុងតំបន់៖គន្លឹះសម្រាប់បើកច្រកទ្វារឆ្ពោះទៅវិបុលភាពរួមនិងទំនើបកម្ម —–**បទវិភាគ៖គោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកបានបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ចុងក្រោយគង់តែចំណេញដាច់ចំណងជាក់ជាមិនខាន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងក្រុមហ៊ុន KESS Innovation PLC**សម្តេចធិបតី៖ កម្មវិធីលើកទឹកចិត្តសម្រាប់ការវិនិយោគនៅក្នុងខេត្តភាគឦសាន មិនមែនធ្វើសម្រាប់តែអ្នកវិនិយោគបរទេសនោះទេ**លោកត្រាំ នឹងដាក់ពន្ធថ្មីបន្ថែមចំនួន ៨៤% លើទំនិញទាំងអស់ពីប្រទេសចិន

កម្ពុជា បញ្ជូនរថយន្តរថពាសដែក ១៤គ្រឿង និងសម្ភារៈ ៥កុងទឺន័រ សម្រាប់បំពេញបន្ថែមក្នុងបេសកកម្ម UN នៅម៉ាលី

ភ្នំពេញ៖ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ នាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កម្ពុជាបាន បញ្ជូនរថយន្តចំនួន១៤គ្រឿងប្រភេទរថយន្តរថពាសដែក (MPV) និងសម្ភារៈប្រើប្រាស់ចំនួន៥កុងទឺន័រ សម្រាប់បំពេញបន្ថែមលើ រថយន្តនិងសម្ភារដែលមានស្រាប់ សម្រាប់កងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះ (EOD) ក្នុងបេសកកម្មសង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី។

ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិបញ្ជូនកងកម្លាំងរក្សាសន្តិភាព បានមានប្រសាសន៍ថា នៅថ្ងៃនេះរថយន្តនិងសម្ភារដាក់ក្នុងទូរកុងទឺន័រ គឺដឹកបញ្ជូនទៅកាន់កំពង់ផែរអន្តរជាតិក្រុងព្រះសីហនុ ហើយនឹងបញ្ជូនបន្តតាមនាវា ទៅកាន់សាធារណរដ្ឋម៉ាលី នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ជាមួយគ្នារថយន្តនិងសម្ភារទាំងអស់នឹងទៅដល់គោលដៅ នាពាក់កណ្តាលខែសីហា ឆ្នាំ២០២៣នេះផងដែរ។

ឯកឧត្តម បានបញ្ជាក់ឱ្យដឹងថា ចំពោះរថយន្តរថពាសដែក និងសម្ភារទាំងអស់នេះ​ គឺសម្រាប់បំពេញបន្ថែម ទៅលើរថយន្ត និងសម្ភារ ដែលមានស្រាប់កំពុងបម្រើការងារបេសកកម្ម។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឱ្យដឹងថា រថយន្តរថពាសដែកទាំង១៤គ្រឿង គឺមានចំនួន៤គ្រឿង បម្រើការងារជារថយន្តពេទ្យ ដែលបានបំពាក់សម្ភារបរិក្ខាវេជ្ជសាស្ត្រគ្រប់គ្រាន់ទាំងអស់ ចំណែករថយន្តរថពាសដែកចំនួន១០គ្រឿងទៀត គឺសម្រាប់ដឹកកម្លាំងចុះប្រតិបត្តិការបេសកកម្ម។ ការដែលបញ្ជូន រថយន្ត ប្រភេទរថពាសដែកនេះទៅកាន់តំបន់បេសកកម្មនៅសាធារណរដ្ឋម៉ាលី ដោយសារនៅទីនោះ មានក្រុមឧទ្ទាម តែងពួនស្ទាក់ដាក់ បង្កៃគ្រាប់កែច្នៃ ឬគ្រាប់មីននៅតាមដងផ្លូវធ្វើដំណើរ។

ឯកឧត្តម បញ្ជាក់ថា ចំពោះកងកម្លាំងមួកខៀវកម្ពុជា គឺបានកំពុងបន្តការងារ បេសកកម្មនៅសាធារណរដ្ឋម៉ាលី រួចស្រេចហើយ។
សូមបញ្ជាក់ឱ្យដឹងដែរថា កងកម្លាំងកម្ពុជាមានចំនួនជាង៣០០នាក់ ចែកចេញជា២កងអនុសេនាធំ គឺកងកម្ទេចគ្រាប់មិនទាន់ផ្ទុះ និងកងកម្លាំងវិស្វកម្មព្រលានយន្តហោះ៕

អត្ថបទដែលជាប់ទាក់ទង