**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្ដាប់ធ្នាប់នៅតាមគោលដៅប្រាសាទ សុទ្ធសឹង​មានចំណែក ដើម្បីជួយអភិរក្ស និងការពារប្រាសាទដែលជាមរតកដ៏មានតម្លៃរបស់ជាតិ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរាបានរៀបចំវគ្គបណ្ដុះបណ្ដាលអ្នកគ្រប់គ្រង ប្រាសាទ ទៅដល់ថ្នាក់ដឹកនាំតាមប្រាសាទនានាសម្រាប់ភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្ដាប់ធ្នាប់ សរុបប្រមាណ៧០នាក់។​

ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលដែលធ្វើឡើងនៅនាយកដ្ឋានសណ្ដាប់ធ្នាប់ លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានណែនាំដល់ក្រុមការងារគោលដៅទាំងអស់ ត្រូវបង្កើនប្រសិទ្ធភាពការងារ និងគោរពតាមក្រមវិន័យការងាររបស់ថ្នាក់ដឹកនាំដែលបានដាក់ជូន។

លោកបន្ថែមថា ភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្ដាប់ធ្នាប់នៅតាមគោលដៅប្រាសាទ សុទ្ធសឹង​មានចំណែក ដើម្បីជួយអភិរក្ស និងការពារប្រាសាទដែលជាមរតកដ៏មានតម្លៃរបស់ជាតិ។ ដូច្នេះ ក្នុងកាតព្វកិច្ច​ដែលខ្លួនកំពុងបំពេញ ចាំបាច់ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន និងរក្សាបាននូវសេចក្ដីថ្លៃថ្នូរ​ជាដរាប។

លោក ឡុង កុសល បន្តថា មន្រ្តី និងបុគ្គលិកដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនៅពេលនេះ នឹងរៀនសូត្រពីកិច្ចការអភិរក្ស ការគ្រប់គ្រងទឹក និងព្រៃឈើ ស្វែងយល់ពីផែនទីហានិភ័យនៅតាមប្រាសាទនីមួយៗ​ជាដើម ដែលចំណុចទាំងអស់នេះ គឺក្រុមការងារខាងលើមានតួនាទីសម្របសម្រួលជាមួយផ្នែកជំនាញ ដទៃទៀតដើម្បីដោះស្រាយបញ្ហា ក៏ដូចជាបង្កើនប្រសិទ្ធភាពក្នុងការរៀបចំ​ លើកកម្ពស់គុណភាព សេវាទេសចរណ៍ឱ្យកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី៦-៧ មិថុនា នៅនាយកដ្ឋាន​សណ្ដាប់ធ្នាប់៕

អត្ថបទដែលជាប់ទាក់ទង