អំណោយរថយន្តសង្គ្រោះបន្ទាន់ ១គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានផ្ដល់ជូនកងពលតូចថ្មើរជើងលេខ៥២
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ បានទទួលអំណោយរថយន្តសង្គ្រោះបន្ទាន់ ចំនួន ១គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនកងពលតូចថ្មើរជើងលេខ៥២ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនជួយសង្រ្គោះកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការ ជំនួសមុខឱ្យ នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ក្នុងកងពលតូចថ្មើរជើងលេខ៥២ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដល់រថយន្ដនេះ ដើម្បីផ្ដល់ភាពងាយស្រួលដល់ការិយាល័យសុខាភិបាល កងពលតូចថ្មើរជើងលេខ៥២ ដឹកជញ្ជូនជួយសង្រ្គោះជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានទាន់ពេលវេលា។
លោកឧត្តមសេនីយ៍ត្រីបន្ថែមថា យើងខ្ញុំសូមគោរពជូនពរ សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមបានសមប្រកបនូវពុទ្ធពរ ទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕