ឯកឧត្តម កែន សេរីរដ្ឋា៖ ប្រជាសហគមន៍កំពុងទទួលបានសារៈប្រយោជន៍ តាមរយៈការអនុវត្តកម្មវិធីរេដបូកនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងជាប្រធានលេខាធិការេដបូកនៃក្រសួងបរិស្ថាន បានលើកឡើងថា ប្រជាសហគមន៍កំពុងទទួលបានសារៈប្រយោជន៍ តាមរយៈការអនុវត្តកម្មវិធីរេដបូកនៅកម្ពុជា។
ឯកឧត្តមបានលើកឡើងបែបនេះនៅក្នុងបទបង្ហាញស្តីពី«ការអនុវត្តរេដបូកនៅកម្ពុជា» ក្នុងវេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ក្រោមប្រធានបទ «ការរៀបចំសហគមន៍តំបន់ការពារធម្មជាតិ នៅតំបន់អារ៉ែង » និង «ពង្រឹងសេវាកម្ម និងផលិតផលសហគមន៍ ដើម្បីជំរុញការនាំចេញនៅនឹងកន្លែង»នាទីស្តីការក្រសួងបរិស្ថាន ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ។
ឯកឧត្តម បានបន្តថា ផលប្រយោជន៍ដែលប្រជាសហគមន៍ទទួលបានពីការអនុវត្តកម្មវិធីរេដបូកនៅកម្ពុជារួមមាន ១-ការអភិវឌ្ឍន៍សហគមន៍ តាមរយៈសាងសង់ ផ្លូវ ស្អាត ទឹកស្អាត ២-ការលើកម្ពស់ការអប់រំ តាមរយៈការផ្តល់អាហារូបករណ៍ ការសាងសង់សាលារៀន ៣-ការការពារដីធ្លី ជាដើម៕