ប្រមុខការទូតកម្ពុជា អញ្ជើញដល់មាតុប្រទេស ប្រកបដោយសុវត្ថិភាព
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២៣ បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព ក្រោយបានអញ្ជើញចូលរួមក្នុងពិធីចូលកាន់តំណែងជាផ្លូវការរបស់ឯកឧត្តម Recep Tayyip Erdoğan ប្រធានាធិបតីនៃសាធារណរដ្ឋតួកគី ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងអង់ការ៉ា។
វត្តមានរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅក្នុងពិធីចូលកាន់តំណែងជាផ្លូវការរបស់ ឯកឧត្តម Recep Tayyip Erdoğan ប្រធានាធិបតីនៃសាធារណរដ្ឋតួកគីនេះ ជាសក្ខីភាពបង្ហាញយ៉ាងច្បាស់នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងតួកគី ៕