**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

រដ្ឋមន្ត្រីបរិស្ថាន ដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពី ការពង្រីកការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងយន្តការគ្រប់គ្រងនិងវិភាជថវិកាគាំទ្រដល់រដ្ឋបាលក្រុង-ស្រុក

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពី ការពង្រីកការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងយន្តការគ្រប់គ្រងនិងវិភាជថវិកាគាំទ្រដល់រដ្ឋបាលក្រុង-ស្រុក នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។

ថ្លែងទៅកាន់អង្គប្រជុំ ឯកឧត្តម សាយ សំអាល់ បានឱ្យដឹងថា កិច្ចប្រជុំនៅថ្ងៃនេះ ដើម្បីធ្វើបទបង្ហាញទាក់ទងនឹងការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន និងការវិភាជថវិកាសម្រាប់គាំទ្រដល់រដ្ឋបាលក្រុង ស្រុក សម្រាប់ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។

ឯកឧត្តម បានចាត់ទុកថាកិច្ចប្រជុំនេះ ជាការបើកទំព័រថ្មីមួយទៀត ទាក់ទងនឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដោយសារតែក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទម្លាក់ថវិកាឱ្យ និងវិភាជទៅតាមបណ្តារដ្ឋបាលក្រុង ស្រុក។

ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់បន្ថែមថា កញ្ចប់ថវិកានេះ គឺជាកញ្ចប់ថវិកាអន្តរាគមន៍ប៉ុណ្ណោះ មិនមែនជាថវិកាប្រតិបត្តិការពេញលេញនោះទេ ដែលរដ្ឋបាលក្រុង ស្រុក ត្រូវស្វះស្វែងរកប្រភពចំណូលបន្ថែមទៀត។

គួរបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំក៏មានការធ្វើបទបង្ហាញចំនួន៣ ជូនដល់រដ្ឋបាលក្រុង-ស្រុក រួមមាន៖ ១)ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា (Digital 4.0) ក្នុងការជំរុញ និងគាំទ្រការគ្រប់គ្រង សេវាសម្អាត ប្រមូល ដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជន ២)នីតិវិធីហិរញ្ញវត្ថុពាក់ព័ន្ធការគ្រប់គ្រង និងប្រើប្រាស់កញ្ចប់ថវិកាសេវាអនាម័យបរិស្ថាន សម្រាប់ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និង៣)ការវិភាជថវិកា ដល់រដ្ឋបាលក្រុង ស្រុក។ ជាមួយគ្នានេះ ក៏មានកិច្ចពិភាក្សារួម អំពីបញ្ហាប្រឈម និងដំណោះស្រាយក្នុងការរៀបចំសេវាសម្អាត ប្រមូល ដឹកជញ្ជូន និងទុកដាក់សំរាម សំណល់រឹងទីប្រជុំជន ក៏ដូចជាការប្រមូលធាតុចូលពីរដ្ឋបាលក្រុង ស្រុក ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង